(បន្ទាយមានជ័យ)៖ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន ក្នុងស្ថានភាពផ្លូវយប់ងងឹង​មិនដឹងថាផ្លូវខាងមុខ​វាងស្ពានថ្ម ដួលបោកក្បាល​ស្លាប់ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ នៅវេលាម៉ោង​៨៖៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិបត់ត្រង់ធំខាលិច ឃុំបត់ត្រង់ ស្រុកមង្គុលបូរី ខេត្តបន្ទាយមានជ័យ លុះព្រឹកថ្ងៃទី៦ ខែធ្នូ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព។

ប្រជាពលរដ្ឋបានប្រាប់ថា កាលពីយប់កើតហេតុ គេឮសូរសម្លេងលាន់ប្រាវ ក៏ស្ងាត់ទៅ គាត់ក៏មិនបានចាប់អារម្មណ៍ជាករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ លុះព្រឹកថ្ងៃទី៦ ខែធ្នូ ប្រទះឃើញមនុស្ស​ដេកស្លាប់ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។

ឮនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់ ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេត ភេទ អាយុ២៣ឆ្នាំ ជាជាងផ្សារដែក មានស្រុកកំណើតនៅឯខេត្តបាត់ដំបង មកស្នាក់រស់នៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ: 1G-9411។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រគល់សាកសពរងគ្រោះ និងម៉ូតូប្រគល់ជូនក្រុមគ្រួសារសពទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​។ មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើតឡើង កាលពី​វេលា​ម៉ោង០៤​ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ​សីហា ​​២០១៦ កន្លងទៅ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៣ ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ដែលជន​រង​គ្រោះ​ទាំង​៤​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ដួល​​កណ្តាល​ថ្នល់ ហើយក៏​​ត្រូវ​រថយន្ត​បើកកិន​​ពី​ក្រោយ​​តែម្តង ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​​ដែល​ស្លាប់​ទាំង​៣​នាក់ ១-​​ឈ្មោះ​ប្លុង សុ​ភី អាយុ​២១ឆ្នាំ ២-​ឈ្មោះ​សៅ ហឿ​ន អាយុ​២៨​ឆ្នាំ ៣​-ឈ្មោះ ដួង អ៊ិ​ច អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​រ​ង​របួសធ្ងន់ និង​ជា​បើក​​ម៉ូតូ​ឈ្មោះយ៉ែ​ម សា​វ៉េ​ត អាយុ​១៩ឆ្នាំ ទាំង​៤​នាក់ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។

​ប្រភពបន្តថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់ បាន​ជិះ​​ម៉ូតូ ម៉ាក​ហុងដា​សេ 125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខកំពង់ឆ្នាំង​1F-5181 បើក​​ដោយ​ឈ្មោះ​យ៉ែ​ម វ៉េ​ត អាយុ​១៩​ឆ្នាំ តាម​បណ្តោយ​ផ្លូវ​ជាតិ​ពី​លិចទៅ​កើត លុះ​មក​ដល់ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​​​ដួល​កណ្តាល​ថ្នល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ មាន​រថយន្ត​មួយ​គ្រឿងម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​​.ស ពាក់​ស្លាក​លេខភ្នំពេញ 3C-7358 បើក​ដោយ​បុរស​ឈ្មោះសែ​ម ជា អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះគ ឃុំ​ព្រែក​ថ្មី ស្រុក​ស្អាង ខេត្តកណ្តាល ​កិន​លើ​មនុស្ស​​​ទាំង​៤​នាក់ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង ​និង​ម្នាក់ទៀត​​​រង​របួសធ្ងន់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]