ថៃ៖ ថ្មីៗនេះវីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំង នៅលើអ៊ីនធឺណែត។ ក្នុងវីដេអូនោះគេឃើញ ស្រ្តីជាម្តាយចិត្តអន្យតិរ្ថិយម្នាក់ បានវាយធ្វើបាបកូនស្រីរបស់ខ្លួនយ៉ាងព្រៃផ្សៃជាទីបំផុត ដែលសង្គមមិនអាចទទួលយកបាន។

នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០៥ ធ្នូ ២០១៦ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្ត Samut Prakan ភាគកណ្តាលនៃប្រទេសថៃ។​​​​  ​វីដេអូឃ្លីបត្រូវថតបានដោយអ្នកជិតខាង រស់នៅផ្ទះក្បែរគ្នា ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក និង​បានបញ្ចូនវីដេអូឃ្លីបនេះ ទៅឲ្យខាងមន្រ្តីមានសមត្ថកិច្ចតែម្តង។

តាមរយៈខ្សែវីដេអូឃ្លីប  ស្រ្តីជាម្តាយមិនត្រូវបានស្គាល់អត្តសញ្ញាណខាងលើ  វាយធ្វើបាបលើកូនស្រីខ្លួនឯង  អាយុប្រហែល៥ឆ្នាំ គេឃើញសកម្មភាពចាប់បោចសក់កូនស្រីខ្លួនឯងយ៉ាងចាស់ដៃ និងយកអំបោសប្រវែង១៥សង់ទីម៉ែត្រ មកសំពងលើក្មេងស្រីរងគ្រោះយ៉ាងដំណំថែមទៀត។ លើសពីនេះស្រ្តីជាម្តាយចិត្តអប្រិយរូបនោះ បានទាញកាំបិតគំរាមថានឹងកាត់អណ្តាត កូនស្រីខ្លួនឯងទៀតផង។

បើតាមប្រភពសារសួរពីខាងសុខុមាលភាពកុមារ Child Welfare អ្នកស្រី Paveena Hongsakula មានប្រសាសន៍ឲ្យដឹងថា ស្រ្តីជាម្តាយខាងលើនេះបាននិយាយរៀបរាប់ថា មូលហេតុកើតមានរឿងរ៉ាវយ៉ាងដូច្នេះ ក៏ដោយសារតែ ​រូបគាត់ជាម្តាយ មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះកូនស្រីខ្លួនឯងមិនចេះនិយាយអ្វីដូចក្មេងដទៃទៀត ដែលមានអាយុដំណាលនឹងនាង។ ស្រ្តីជាម្តាយបានឲ្យដឹងទៀតថា គាត់មានកូនស្រីភ្លោះ និងពីមុនត្រូវបានម្តាយក្មេករបស់នាង យកពួកគេទៅចិញ្ចឹម ប៉ុន្តែក្រោយមកដោយក្តីនឹករលឹកពេក ទើបប្តីរបស់នាងសម្រេចចិត្តយកពួកគេ ត្រឡប់មករស់នៅជាមួយគ្នាវិញ បានប្រហែលជា៨ខែមកហើយ។

ប្រភពដដែលបានឲ្យដឹងទៀត កូនភ្លោះស្រីទាំងពីរនាក់ គឺនឹងត្រូវទទួលបានការពិនិត្យសុខភាព ដើម្បីរកមើលថា តើពួកគេទាំងពីរនាក់ តើបានរងរបួសធ្ងន់ធ្ងរ ឬយ៉ាងណា ដោយសារការវាយដំ ពីសំណាក់ស្រ្តីជាម្តាយ។

ទោះបីជាយ៉ាងក្តី ឪពុករបស់ក្មេងស្រីរងគ្រោះ ក៏បានឲ្យដឹងដែរថា រូបគាត់ និងយកកូនស្រីទាំងពីររបស់គាត់ ឲ្យត្រឡប់ទៅរស់នៅជាមួយនឹងលោកយាយ របស់ពួកគេវិញ។ 

បច្ចុប្បន្នស្រ្តីជាម្តាយ​ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន និងធ្វើទារុណកម្មលើកុមារ ហើយត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេត និងសាកសួរជាបន្តពីសំណាក់មន្រ្តីប៉ូលិស៕ 

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]