ភ្នំពេញ៖ កាលពីយប់មិញ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញ Full MV ជាផ្លូវការហើយ នូវបទចម្រៀងដ៏ល្បីមួយបទដែលមានចំណងជើងថា៖ «ហុយ ហុយ» របស់អ្នកនាង ពេជ្រ សោភា តារាស្រីចម្រៀងស្រីដែលពោរពេញទៅដោយប្រជាប្រិយភាពនៅក្នុងដួងចិត្តមិត្តៗយុវវ័យជាច្រើននាក់។

កន្លងមកបទ «ហុយ ហុយ» ថ្មីរបស់អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យកក្រើកហ្វេសប៊ុកក្រោយចេញវីដេអូ Trailer បានបន្តិច ព្រោះថា​វាជាស្នាដៃនិពន្ធបទភ្លេងថ្មី ពីតារាចម្រៀងជើងចាស់ ពេជ្រ សោភា ដែលកំពុងមានការគាំទ្រខ្លាំងមែនទែនពីយុវវ័យ។

បទចម្រៀងដែលគ្រប់គ្នា បានទន្ទឹងរង់ចាំជាយូរមកហើយមួយបទនេះ គ្រាន់តែចេញ Full MV ភ្លាមល្បីភ្លាមទាំងយប់តែម្តង ព្រោះបទនេះ មានសាច់ភ្លេងជារបៀបញាក់កន្ត្រាក់អារម្មណ៍បែបថ្មីមួយទៀត ដែលមានអមទៅដោយភ្លេងឆៃយ៉ាំដ៏ពិរោះរបស់ខ្មែរយើង។ ចំណែកឯក្បាច់រាំរបស់អ្នកនាង ពេជ្រ សោភា វិញក៏ប្លែកគួរឱ្យចាប់អារម្មណ៍ចង់រាំតាមដែរ។ មិនតែប៉ុណ្ណោះក៏មានការសម្តែងកាយវិការក្រមិចក្រមើមពីនាយក្រឹម តារាកំប្លែងជើងចាស់ប្រចាំនៅប្រទេសកម្ពុជាយើង យ៉ាងទាក់ទាញទៀតផង។

ក្រៅពីនេះ អ្វីដែលកាន់តែពិសេស និងធ្វើឱ្យបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា មួយបទនេះ ទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទូទាំងប្រទេសនោះ គឺដោយសារតែបទនេះ ជាការនិពន្ធច្រៀងឡើងដោយអ្នកនាង ពេជ្រ សោភា ផ្ទាល់ រីឯបទភ្លេង និង Melody របស់បទ «ហុយ ហុយ» នេះវិញ គឺជាការនិពន្ធឡើងពីតារាចម្រៀងរ៉េបដ៏ល្បីលោក ងួន ចាន់ដេវីត (G-Devith)៕

តោះចង់ដឹងថា បទ៖ «ហុយ ហុយ» របស់អ្នកនាង ពេជ្រ សោភា ដែលទើបតែចេញ Full MV ជាផ្លូវការកាលពីយប់មិញ មានភាពទាក់ទាញ និងកាយវិការរស់រវើកយ៉ាងណាខ្លះ តោះតាមដានទាំងអស់គ្នា៖

អ្នកនាង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា