ភ្នំពេញ៖ ក្នុងពិធីមង្គលការកូនប្រុស របស់តារាសម្តែង ចាន់ តារាទី អនុញ្ញាតឲ្យអតីតស្វាមី និងភរិយាក្រោយអ្នកនាងពេជ្រ ចាន់បូរមី ជាអតីតតារាសម្តែងស្រីល្បីឈ្មោះ ធ្វើជាមេបាខាងកូនប្រុស ធ្វើឲ្យមានការ​ ភ្ញាក់ផ្អើលដល់ភ្ញៀវនិងអ្នកសិល្បៈចូលរួមជាច្រើននាក់ក្នុងរោងជ័យ កាលពីថ្ងៃទី៣ធ្នូ២០១៦។

អ្នកនាងពេជ្រ ច័ន្ទបូរមី បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរៀបចំពិធីមង្គលការកូនប្រុសយ៉ាង អឹកអធម៌ដែលមានវត្តមាន ភ្ញៀវជិត១ពាន់នាក់ ។ គេសង្កេតឃើញថា កាលគ្រាដែលកន្លងទៅអ្នកទាំងពីរធ្លាប់ ប្រឈមមុខគ្នាព្រោះតែរឿងស្វាមី ។

តារាសម្តែង ចាន់ តារាទី អនុញ្ញាតឲ្យអតីតស្វាមី និងភរិយាក្រោយអ្នកនាងពេជ្រ ចាន់បូរមី ដើម្បីបំពេញមុខមាត់កូនប្រុស ក្នុងថ្ងៃរៀបការ ដែលឡើងថ្លែងលើឆាកជាមួយអ្នកស្រី និងមេបាខាងប្រុសដើម្បី ថ្លែងអំណរគុណភ្ញៀវ ហើយនេះគឺជាលើកដំបូង ហើយដែលពួកគេបានឡើង​ ឆាកជាមួយគ្នា ក្រោយមើលមុខគ្នាលែងចំអស់ ជាច្រើនឆ្នាំកន្លងមកនោះ ។ ពិធីមង្គលការកូនប្រុសច្បង តារាសម្តែងចាន់តារាទី ត្រូវបានចូលរួមដោយភ្ញៀវជាច្រើនទាំងមន្ត្រី មានមុខមាត់ និងសិល្បករសិល្បការិនីក្មេងចាស់ ប្រុសស្រីជាច្រើន។

ក្នុងនេះដែរគេក៏សង្កេតឃើញ វត្តមានភ្ញៀវកិត្តិយសពិសេស អ្នកជំនួញដែលគេដឹងថា គឺជាភ្ញៀវ ដែលអតីតស្វាមីអ្នកស្រី លោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថននោះ ហើយក្នុងពិធីទទួលភ្ញៀវកាលពីល្ងាចនោះ ដែរគេក៏សង្កេតឃើញវត្តមាន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី ដែលជាភរិយាក្រោយរបស់ លោកនៅឈរទទួល បដិសណ្ឋារកិច្ចភ្ញៀវកិត្តយសផងដែរ ។

លោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន និងពេជ្រ ច័ន្ទបូរមីក៏ត្រូវបានឡើងស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវរួមជាមួយ នឹងវត្តមានមេបាខាងស្រី និងអ្នកស្រីចាន់តារាទីផងដែរ ។ នេះគឺជាលើកទីមួយដែលអ្នកស្រីចាន់ តារាទីបានជួបនិងឡើងឆាកទល់មុខគ្នា ជាមួយនឹងអតីតស្វាមីនិងភរិយា ក្រោយគឺអ្នកនាងពេជ្រ ច័ន្ទបូរមីនោះបន្ទាប់ពី អ្នកស្រីនិងស្វាមីរស់នៅបែកគ្នា អស់ជាង១០នោះ។

សូមជម្រាបថា មុនពេលបែកបាក់គ្រួសារ កាលពីជាង១០ឆ្នាំមុន តារាសម្តែង ចាន់តារាទីបានទទួលចិញ្ចឹមបីបាច់កូនប្រុស ស្រីចំនួន៣នាក់ ហើយកូនប្រុសដែលរៀបការកាលពី ថ្ងៃទី៣ខែធ្នូនេះគឺជាកូនច្បង ។ ក្នុងពិធីមង្គលការនេះក៏ត្រូវបាន គេដឹងដែរថា ជាការជួយបំពេញមុខមាត់កូនប្រុស ហើយការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នោះ ក៏មានចំនែកជាច្រើនរបស់អតីត ស្វាមីអ្នកស្រីផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ តារា​ទី