(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និង៤នាក់រងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងរវាងម៉ូតូ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅលើផ្លូវជាតិលេខ៤ ត្រង់មុខបុរីសែនមនោរម្យ នាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងជាអ្នកឃើញហេតុការណ៍បាននិយាយថា មុនកើតឃើញម៉ូតូទាំង២គ្រឿងបើកបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូ Dream C125 វ៉ារថយន្តមួយគ្រឿង ដែលនៅខាងមុខមិនផុតក៏បានជ្រុលទៅបុកម៉ូតូ Smash យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ ភ្លាមៗនៅនិងកន្លែងផងដែរ និងម្នាក់ទៀតត្រូវស្លាប់បន្តពេលដឹកយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យផងដែរ។

សម្រាប់អ្នករងរបួសធ្ងន់៤នាក់ទៀត ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសពត្រូវបានក្រុុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅនៅស្រុកំណើត។

ចំណែកមធ្យាបាយធ្វើរដំណើរទាំង២ ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   រថយន្ត បុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅផ្លូវជាតិលេខ៣៣។ គួររំលឹកផងដែរថា រថយន្តបុកម៉ូតូ ស្លាប់១នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង​៥:១៥នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ លើកំណាត់ ផ្លូវជាតិលេខ៣៣​ ស្ថិតនៅចំនុចខាងជើងផ្ទះសំណាក់វិសាលសក្ដិប្រហែល១០០ម៉ែត្រ​ ក្នុងភូមិថ្មី​ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។ 

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា​ រថយន្តមិនស្គាល់អត្តសញ្ញាណ បើកពីក្រោយម៉ូតូរងគ្រោះ ស្របទិសគ្នាពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុ រថយន្តបង្កក៏បានបុកម៉ូតូ បណ្តាលឲ្យស្លាប់១នាក់ និងរបួស​ធ្ងន់​១នាក់។ ក្រោយហេតុការណ៍ភ្លាមរថយន្តបង្ក បានបន្ថែមល្បឿនយ៉ាងលឿន បើកគេចខ្លួនបាត់​ ដោយឡែកខាង ម៉ូតូរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1B 5317 បើកបរដោយឈ្មោះប៉ុង រ៉ាត់ ភេទ​ប្រុស អាយុ២៤ឆ្នាំ​ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសា ក្រុង​ និងខេត្តកែប(ស្លាប់នៅនឹងកន្លែងកើតហេតុ)។

រីឯអ្នករួមដំណើរ មានឈ្មោះ ប៉ុង ព្រឿង ភេទប្រុស អាយុ២៦ឆ្នាំ (ត្រូវជាបងប្អូន) រងរបួសធ្ងន់ រស់នៅភូមិជាមួយគ្នាដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]