ហ្គាណា៖ ជាការពិតណាស់គ្មាននរណាម្នាក់ អាចគេចផុតពីច្បាប់ធម្មជាតិ ដែលបានកំណត់មកនោះឡើយគឺ កើតចាស់ឈឺស្លាប់ ដូចនេះយើងគួរចេះថែរក្សារបស់ ដែលនៅជុំវិញខ្លួនឲ្យបានល្អ ហើយជាទូទៅប្រទេសជាតិនិមួយៗ តែងតែមានការប្រារព្ធ ពិធីបុណ្យសព ទៅតាមរបៀបប្រពៃណីផ្សេងៗគ្នាផងដែរ។

ដូចគ្នានេះដែរ ប្រទេសហ្គាណាក៏មានទំនៀមទំលាប់មួយនេះដែរ ចំពោះអ្នកជាទីស្រលាញ់របស់ពួកគេ ដែលបានលាចាកលោកនេះទៅ។ ចំពោះពិធីបុណ្យសពនៅឯប្រទេសហ្គាណា ពួកគេមិនបានគិតថាវាត្រឹមតែជាពិធីមួយ ដែលត្រូវតែកាន់ទុក្ខចំពោះអ្នកដែលបានស្លាប់ទៅហើយនោះទេ តែពួកគេយល់ថាវាជាឱកាសមួយដែរ ដើម្បីអបអរសាទរដល់អ្នកទាំងនោះ ដែលបានទៅកាន់លោកខាងមុខ ហេតុដូច្នេះហើយជនជាតិ ហ្គាណា ក៏បានធ្វើជាក្តារមឈូស ដែលមានរូបរាងប្លែកៗ តំណាងទៅលើវត្ថុអ្វីមួយ ដែលអ្នកស្លាប់ចូលចិត្ត ឬធ្វើជាមឈូមតំណាង ឲ្យជាវិជ្ជាជីវៈរបស់អ្នកដែលបានស្លាប់ទៅហើយ។

ឧទាហរណ៍ បើអ្នកស្លាប់ដែលជាសាច់ញាតិចូលចិត្តទទួលទាន COCACOLA ពួកគេនឹងធ្វើជាក្តារមឈូស ដែលមានរាងស្រដៀងនឹងដប COCACOLA ដែរ តែបើអ្នកស្លាប់គេមានមុខជំនាញជាជាងឈើ គ្រួសារនឹងធ្វើក្តារមឈូសរាងជាញញួរ ឬវត្ថុអ្វីផ្សេងដែលទាក់ទងនឹងជាង ឈើ។

ចង់ដឹងទេថា តើមានក្តារមឈូស ដែលប្លែកយ៉ាងណានោះ តោះទៅទស្សនារូបខាងក្រោមទាំងអស់គ្នា៖

តើប្រិយមិត្ដយល់យ៉ាងណាដែរ ចំពោះបែបផែននៃការរចនាឡើងក្តារមឈូស របស់ប្រទេសមួយនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]