ភ្នំពេញ៖ ក៏ដូចជាប្រិយមិត្ដបានជ្រាបស្រាប់មកហើយថា បច្ចុប្បន្ននេះអតីតពិធីការិនី និងតារាសម្តែងមួយរូបអ្នកនាង ឈិន ច័ន្ទសុធារី និងស្វាមី លោក សុ វណ្ណមករា កំពុងជួបភាពរកាំរកូសក្នុងជីវិតគ្រួសារក្រោយពីលេចលឺពត៌មាន មានអ្នកជ្រៀតជ្រែកចូលក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាងនិងស្វាមី ក៏មានព័ត៌មានដែរថាអ្នកទាំងពីរអាចនឹងឈានដល់ផ្លូវបំបែក។

មុននេះបន្តិចអ្នកនាងឈិន ច័ន្ទសុធារី បានបង្ហោះសារមួយទៀតដោយភ្ជាប់ជាមួយរូបបីបួនសន្លឹក ដែលហាក់ចង់រៀបរាប់ពីការអស់ កំលាំងចិត្តជាមួយនឹងទង្វើរបស់ស្វាមី ហើយអស់សង្ឃឹមនឹងបន្តទៀត ជាមួយជីវិតអាពាហ៍ពិពាហ៍មួយនេះ។ បើតាមការរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានឲ្យដឹងទៀតថា រាល់ទង្វើ និង ពាក្យសំដីទាំងអស់របស់ស្វាមីអ្នកនាង បានធ្វើហួសពីអ្វីដែលអ្នកនាងបានគិត ហើយវាពិតជាសាហាវពេកសំរាប់អ្នកនាង ហើយបន្ថែមលើសពីនេះទៀតនោះអ្នកនាងក៏បានសំដែងអារម្មណ៍ស្តាយក្រោយ នូវអ្វីៗដែលខ្លួនអ្នកនាងបានខំប្រឹង និងតស៊ូលះបង់រហូតមកដល់មានសព្វថ្ងៃនេះ។

ខាងក្រោមនេះជាសារដែលអ្នកនាងបានបង្ហោះ និងរៀបរាប់ពីអារម្មណ៍សោកស្តាយ និងអស់សង្ឃឹមរបស់អ្នកនាងពេលនេះ៖

«អ្នកនិយាយកាន់តែខុសហើយធ្វើនិងនិយាយខុសទៅៗហើយ អ្នកកែលែងឡើងហើយ! បើដឹងចិត្តអ្នកសាហាវដល់ម្លឹង ម្លេះសមនិងខ្ញុំខំតស៊ូមកដល់ថ្ងៃនេះដែល. អ្នកសាហាវហួសការពិត និងហួសការគិតរបស់ខ្ញុំទៅទៀត. ឃើញខ្ញុំមិនតបមិនតកុំទាន់បានចិត្តពេកព្រោះតែការយល់យោគពីភាគីម្ខាងទៀតទេ.អោយដងអោយផ្លែទៅគេ ដើម្បីអ្វីអ្នកយល់ច្បាស់ហើយ ខ្ញុំមិនខ្លាចអ្នកទេខ្ញុំទុកជីវិតខ្ញុំតតាំងនិងមើលថែកូនៗរបស់ខ្ញុំបន្តទៀត បើអ្នកចង់ច្បាំងរឺយកដងមកសម្លាប់ខ្ញុំដូចជាមិនងាយទេ.ភុស្តតាងមានច្បាស់បើគ្រាន់បើធ្វើទៅខ្ញុំចាំទទួលដៃពីរ.កន្លងមកឃើញអ្នកpostខ្ញុំមិនចង់ឆ្លើយមិនចង់តបតជាមួយនិងអ្នកព្រោះគិតថាវាជារឿងអត់បានការឥតប្រយោជន៏ហត់និងពាក្យមុសារបស់អ្នកមិនចង់ស្តាប់មិនចង់លឺហើយក៏មិចង់ឃើញ.វាចុកចាប់ហួស.រាល់សម្តីរបស់អ្នកនិងរាល់អ្វីដែលអ្នកធ្វើគួរដឹងខ្លួនឯងច្បាស់ណាស់! (អ្នកមិនគួរសោះ មិនគួរសោះ លើសហើយលើស ហើយអ្នក)»

កំណត់ហេតុខ្មែរឡូត៖

ក្រោយពេលបែកធ្លាយព័ត៌មានទំនាក់ទំនងស្នេហារបស់ ស្វាមីអ្នកនាង ឈិន ច័ន្ទសុធារី គឺលោកសុវណ្ណមករា ជាមួយនឹងតារាសម្តែងថ្មីមួយដួង ដែលទើបប្រឡូកចូលសិល្បៈ កញ្ញា យូណា ពេលនេះអាចឈានដល់ការប្តឹងផ្តល់គ្នាហើយ។

មើលទៅក្តីសេ្នហារបស់តារាទាំងពីរ អាចនឹងឈានដល់ផ្លូវបំបែកដែរ ឬទេ? បើតាមប្រភពព័ត៌មានក្នុងស្រុកមួយ បានអោយដឹងថាអ្នកនាង ឈិន ច័ន្ទសុធារី បានគ្រោងនឹងប្តឹងកញ្ញា យូ ណា ដែលជាស្រីសេ្នហ៍របស់ស្វាមីរបស់នាង ដោយអ្នកនាងអះអាងថាមានភស្តុតាងបញ្ជាក់ថាអ្នកទាំងពីរ (លោកសុ វណ្ណមករា និងយូ ណា) ពិតជាសាហាយស្មន់នឹងគ្នាមែន។ ក្រៅពីនេះក៏មានប្រិយមិត្តមួយចំនួន បានមានមតិយោបល់គាំទ្រ និង ជំរុញអ្នកនាងអោយដាក់ពាក្យបណ្តឹងផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី