ភ្នំពេញ៖ ក្រោយពីតារាចម្រៀង Original Song លោក ម៉ា ច័ន្ទបញ្ញា បានបើកចំហស្នេហា និងបង្ហាញមុខម្ចាស់បេះដូងជាសាធារណៈមក បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ អស់មន្ទិលសង្ស័យ ទាក់ទងទៅនឹងពាក្យចចាមអារ៉ាម ដែលលេចលឺកន្លងមកថា លោកស្រលាញ់ភេទដូចគ្នានោះ បានស្ងប់ស្ងាត់ទៅវិញ បន្ថែមពីនេះ លោកថែមទាំងទទួលបានការកោតសរសើរ និងការជូនពរជាច្រើនចំពោះស្នេហារបស់លោក ពីសំណាក់អ្នកគាំទ្រផងដែរ ។

លើសពីនេះទៅទៀត មិនប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកនិពន្ធវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា ក៏បានបង្ហោះនូវសារនិងរូបថតដ៏ផ្អែមល្អែមជាមួយនឹងមិត្តស្រី ជាថ្មីម្តងទៀត ដែលធ្វើឲ្យអ្នកគាំទ្រនារីៗច្រណែនមិនស្ទើរនោះទេ ដោយក្នុងនោះលោកបានលើកឡើងថា៖

«អរគុណដែលស្រឡាញ់បងជាបង។ អរគុណដែលជឿជាក់បងនិងព្រមដើរទៅមុខត្រៀមប្រឈមមុខនូវឧបសគ្គផ្សេងៗទៀតរួមគ្នា។ សូមទេវត្តាជួយថែរក្សាពួកយើងទាំងពីរផង។»  

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេង វ័យ២៤ឆ្នាំ លោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រនារីៗតែម្តង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រោយពីលោក ធ្លាប់បានបង្ហោះសារ សារភាពស្នេហ៍យ៉ាងផ្អែមល្អែមចំពោះម្ចាស់ចិត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រច្រណែន ហើយឥលូវនេះ លោកបានបង្ហាញមុខម្ចាស់ចិត្តរបស់លោក និងថែមទាំងនាំនាងទៅ ជួបចាស់ទុំញុំាអាហារពេលល្ងាចជុំគ្នាទៀតផង។

លោក ម៉ា ច័ន្ទបញ្ញា បានសរសេរសារខ្លីមួយ ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកយ៉ាងផ្អែមល្អែម បង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា៖

« Mark prin និង Kimberly អាចShow offបាន ហេតុអីយើងមិនអាច?ចូលរួមខួបកំណើតលោកពូ និងញុំាអាហារពេលល្ងាចជុំគ្រួសារ។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា