ម៉ាឡេស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ថា ក្មេងប្រុស មូស្លីមវ័យក្មេងជាច្រើននាក់ បាននាំគ្នាទៅចូលរួមក្នុងពិធីបុណ្យកាត់ចុង ប្រចាំឆ្នាំដ៏ធំមួយ ដែលប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែលកុមារមួយចំនួនមានភាពភ័យខ្លាចចំពោះការកាត់ចុងនេះ ប៉ុន្តែសម្រាប់ក្មេងប្រុសមូស្លីមវ័យក្មេង ដែលរស់នៅក្នុងប្រទេសឥណ្ឌាវិញ មើលទៅគ្មានភាពភ័យខ្លាចសូម្បីតែបន្តិច ដោយពួកគេបាននាំគ្នារាំលេងយ៉ាងសប្បាយរីករាយ និងចុះទៅងូតទឹកទន្លេ មុនពេលព្រឹត្តិការណ៍កាត់ចុង (កាត់ស្បែកចុងលិង្គ) ប្រចាំឆ្នាំដ៏ធំក្នុងសប្តាហ៍នេះចាប់ផ្ដើម។

ជាជាងការភ័យខ្លាច គេមើលឃើញថាជាពិធីមួយ​ ដែលអនុម័តសម្រាប់ក្មេងប្រុស ដែលមានអាយុចាប់ពី៥ឆ្នាំ ទៅ១២ឆ្នាំ ធ្វើការកាត់ស្បែកដែលគ្របក្បាលលិង្គចេញ និងត្រូវគេចាត់ទុកថាជាការចាប់ផ្ដើមទៅជាមនុស្សពេញវ័យ។ ប្រតិបត្តិការនៃការកាត់ស្បែកចុងនេះ គឺធ្វើឡើងដោយប្រើប្រាស់ឡាស៊ែរ ខណៈក្មេងៗទាំងនោះ ត្រូវបានគេចាក់ថ្នាំស្ពឹកជាមុន។

តាមរយៈរូបភាពបានបង្ហាញថា ក្មេងប្រុសជាច្រើនបាននាំគ្នាចូលរួមក្នុងពិធីកាត់ចុងនេះ នៅក្នុងតំបន់ Sungai Pangsun នៅជិតរដ្ឋធានី Kuala Lumpur របស់ប្រទេសម៉ាឡេស៊ី។ ពួកគបាននាំគ្នាចុះទៅងូតទឹកទន្លេមុនពេលព្រឹត្តិការណ៍កាត់ចុង ចាប់ផ្តើម ដោយត្រូវបានគេជឿថា ក្នុងគោលបំណងដើម្បីសម្អាតខ្លួនឯងឲ្យស្អាត មុនពេលធ្វើការកាត់ស្បែក។

មិនតែប៉ុណ្ណោះ ពួកគេជឿជាក់ថា ការកាត់ចុងចេញ នឹងផ្ដល់ភាពងាយស្រួលក្នុងការថែរក្សាខ្លួនគេឲ្យស្អាត ដោយសារតែទឹកនោមតែងតែដក់ជាប់ បន្ទាប់ពីបត់ជើងតូចរួច។ នៅក្នុងសាសនាអ៊ីស្លាម ជនជាតិម៉ូស្លីមទាំងអស់ ត្រូវតែស្អាត នៅពេលដែលពួកគេធ្វើការអធិស្ឋាន ដែលមានន័យថាទឹកនោម ក៏មិនអាចឲ្យនៅជាប់ខ្លួនបានដែរ។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីជាប្រទេសវប្បធម៌ចម្រុះដោយ ៦០ភាគរយនៃចំនួនប្រជាជន ៦៨លាននាក់​ជាជនជាតិមូស្លីម និងកាន់សាសនាអ៊ីស្លាម ហើយត្រូវបានទទួលស្គាល់ថា ជាសាសនាផ្លូវការរបស់ប្រទេសនេះ។ ជនមូស្លីម ជាក្រុមសាសនាធំជាងគេមួយ ដែលធ្វើពិធីកាត់ស្បែកចុងលិង្គរបស់ក្មេងប្រុស ហើយពិធីនេះត្រូវបានគេស្គាល់ផងដែរថា Tahara ដែលមានន័យថា “ការបន្សុត”៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]