ភ្នំពេញ៖ មកដល់ទៀតហើយ ជាមួយនឹងកម្មវិធីប្រូម៉ូសិន «MEGA WEEK» បញ្ចុះតម្លៃ ៥០% ពីភីហ្សាលេខមួយរសជាតិដើមពីអាមេរិក ចំណាយអស់តិចញ៉ាំបានពេញមាត់ ដោយអតិថិជនអាចធ្វើការជ្រើសរើស ភីហ្សាណាមួយ បានគ្រប់រសជាតិទាំងអស់ ដែលខ្លួនចូលចិត្តផងដែរ។ ការផ្តល់ជូននេះធ្វើឡើងនៅគ្រប់សាខាទាំងអស់ របស់ដូមីណូភីហ្សា ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ នេះរហូតដល់ថ្ងៃទី១១ ខែធ្នូ ២០១៦ ដើម្បីជាការអបអរ នូវឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល។

លោក គីម សេង អ្នកគ្រប់គ្រងទីផ្សារ ប្រចាំនៅដូមីណូភីហ្សា បានឲ្យដឹងថា «មូលហេតុដែលខាងពួកយើង បានសម្រេចចិត្ត បង្កើតនូវកម្មវិធីប្រ៉ូសិនថ្មី MEGA WEEK បញ្ចុះតម្លៃ ៥០%នេះ គឺដោយសារតែទីមួយ ដើម្បីជាការអបអរនូវឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល ខាងមុននេះ ហើយម្យ៉ាងវិញទៀត ពួកយើងបានសម្លឹងមើលឃើញថា អតិថិជនមានការសំណូមពរច្រើន ឲ្យខាងដូមីណូភីហ្សាយើង បង្កើតនូវកម្មវិធីបញ្ចុះតម្លៃឲ្យកាន់តែច្រើន ដើម្បីឲ្យពូកគេមានឱកាស ក្នុងញ៉ាំភីហ្សរសជាតិឆ្ងាញ់ ជាមូយនឹងតម្លៃថោកសមរម្យនេះផងដែរ។ ជាពិសេស សម្រាប់អតិថិជន ដែលមិនទាន់បានសាកល្បងញ៉ាំភីហ្សាយើង ក៏មានឱកាសក្នុងការមកទទួលយក ការបញ្ចុះតម្លៃនេះផងដែរ»

លោក គីម សេង បន្តថា «ទាក់ទងទៅនឹងការបញ្ចុះតម្លៃកម្មវិធី MEGA WEEK នេះដែរ គឺមានរយៈពេលតែ ៧ថ្ងៃតែប៉ុណ្ណោះ។ ពោលគឺចាប់ពីថ្ងៃទី៥ ធ្នូ នេះតទៅ រហូតដល់ថ្ងៃ១១ ធ្នូ ២០១៦។ ការបញ្ចុះតម្លៃនេះគឺ បញ្ចុះតែលើភីហ្សាខ្នាតមធ្យម និងខ្នាតធំតែប៉ុណ្ណោះ គ្រប់រសជាតិទាំងអស់ ដែលអតិថិជនអាចធ្វើការជ្រើសរើស ឬកុម្ម៉ង់រសជាតិណាមួយដែលពួកគេចូលចិត្ត ដែលមានធ្វើឡើងនៅគ្រប់ ៥សាខារបស់ដូមីណូភីហ្សា ក្នុងរាជធានីភ្នំពេញ។ ដោយឡែកចំពោះភីហ្សាខ្នាតតូចវិញ គឺមិនមានការបញ្ចុះតម្លៃនោះទេ»

ជាចុងក្រោយ អ្នកគ្រប់គ្រងទីផ្សាររូបសង្ហារនេះ ក៏បានអរគុណទៅកាន់អតិថិជន ដែលតែងតែនិយមអញ្ជើញមក ញ៉ាំភីហ្សានៅដូមីណូភីហ្សា ទាំង៥សាខាក្នុងរាជធានីភ្នំពេញ ឲ្យរកទទួលទានមានបាន មានសុខសុភមង្គល ក្នុងក្រុមគ្រួសារផងដែរ។

ជួបជាមួយនឹងអតិថិជន ដូមីណូភីហ្សាផ្ទាល់ កញ្ញា ណារត្ន័ សព្វថ្ងៃជានិស្សិតមួយរូប ក៏បានថ្លែងចំណាប់អារម្មណ៍របស់ខ្លួនដែរថា «សម្រាប់ខ្ញុំ គឺខ្ញុំតែងតែមកញ៉ាំភីហ្សា នៅដូមីណូភីហ្សានេះ ជាច្រើនដងមកហើយ មិនថាតែជាមួយនឹងមិត្តភក្តិ ឬគ្រួសារនោះទេ។ ជាក់ស្តែង ដូចជានៅដូមីណូភីហ្សា សាខា IFL និងបឹងកេងនេះជាដើម។ ហើយភាគច្រើនខ្ញុំចូលចិត្ត ញ៉ាំរសជាតិគ្រឿងសមុទ្រ ព្រោះថាវាមានរសជាតិឆ្ងាញ់។ ដោយឡែក ទាក់ទងនឹងការបញ្ចុះតម្លៃ៥០% ពីកម្មវីធី MEGA WEEK នេះដែរ ខ្ញុំយល់ឃើញថា វាពិតជាល្អបំផុត សម្រាប់អតិថិជនដែលនិយមញ៉ាំភីហ្សា នៅដូមីណូភីហ្សានេះតែម្តង។ ពោលគឺចំណាយអស់លុយតិច ញ៉ាំបានច្រើន និងថែមទាំងជាភីហ្សាប្រ៊េនៗថែមទៀតផង»

កញ្ញា ណារត្ន័ បន្តថា «ចំពោះរូបខ្ញុំ បើនិយាយពីរសជាតិរបស់វិញ គឺឆ្ងាញ់! ហើយប្រៀបធៀប ទៅនឹងភីហ្សាដទៃ ខ្ញុំយល់ឃើញថាសាច់ម្សៅនំរបស់ដូមីណូភីហ្សា គឺមានរសជាតិឆ្ងាញ់ និងទន់។ ជាពិសេសដូមីណូភីហ្សា តែងតែបង្កើតនូវប្រូម៉ូសិនរបស់ខ្លួនជាច្រើន ដើម្បីទាក់ទាញចិត្តអតិថិជនជាច្រើន ឲ្យចូលញ៉ាំជាហូរហែដូចរូបខ្ញុំជាដើមផងដែរ»

Domino’s Pizza មាន៥សាខារួមមាន៖

• សាខាទី១ ៖ សាខាបឹងកេងកង (Boeung Keng Kang)

• សាខាទី២ ៖ សាខាផ្សារទំនើប ស៊ីធីម៉ល (City Mall)

• សាខាទី៣ ៖ សាខាអាយ អេហ្វ អិល (IFL)

• សាខាទិ៤ ៖ សាខាផ្សារទំនើប អ៊ីអនម៉ល (AEON Mall)

• សាខាទី៥ ៖ សាខាភ្នំពេញថ្មី (Phnom Penh Tmey)

=> សូមទំនាក់ទំនងលេខ ១៨-០០-២០-២០ (ខលចូលដោយឥតគិតថ្លៃ) សម្រាប់ការដឹកជញ្ជូន ដល់គេហដ្ឋានអស់លោកអ្នក។ តោះនៅចាំអីទៀត! ឱកាសប្រូម៉ូសិនថ្មីបានមកដល់ហើយ! កុំភ្លេចនាំគ្នាទៅសាកល្បងភ្លក្សរសជាតិថ្មីប្លែក ឈ្ងុយឆ្ងាញ់ជាប់មាត់ ពីដូមីណូភីហ្សា ដែលមានទីតាំងនៅក្បែរអស់លោកអ្នកណា៎!

គូសបញ្ជាក់បន្ថែថា៖ កម្មវីធីដ៏អស្ចារ្យនេះ គឺចាប់ពីថ្ងៃ៥ ធ្នូ នេះតទៅ រហូតដល់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៦ ៕

**សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់គេហទំព័រ ហ្វេសប៊ុកផេក ដូមីណូភីហ្សា៖ Domino's Pizza Cambodia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]