អង់គ្លេស៖ វីដេអូឃ្លីបមួយ ថតបានទិដ្ឋភាពសត្វឆ្កែប្រមាញ់កាចសាហាវមួយហ្វូងធំរបស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ កំពុងខាំហែកសត្វកញ្ជ្រោងមួយក្បាល យ៉ាងសាហាវ។ ចំពោះទីតាំងត្រូវគេដឹងថា ស្ថិតនៅព្រៃនៃតំបន់ Chiddingstone Hoath ក្បែរទីក្រុង Tunbridge Wells រដ្ឋ Kent ប្រទេសអង់គ្លេស។

ប្រភពព័ត៌មានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតឡើង កាលពីថ្ងៃសៅរ៍ ទី០៣ ធ្នូ ២០១៦ កន្លងទៅនេះ ដែលគេអាចមើលឃើញ ហ្វូងសត្វឆ្កែប្រមាណជាង ២០ក្បាល របស់អ្នកប្រមាញ់សត្វព្រៃ  បានដណ្តើមគ្នាខាំហែកស៊ីកញ្ជ្រោងមួយក្បាល រហូតដល់ងាប់ មុនពេលដែលម្ចាស់ឆ្កែ (អ្នកប្រមាញ់) ចូលទៅលើកយកកញ្ជ្រោងនោះ ដែលពោះវៀនរបស់កញ្ជ្រោងកំពុងធ្លាយចេញមក។

អ្នកនាំពាក្យទីភ្នាក់ងារសមាគមន៍ Hunt Saboteurs Association ដែលជាអង្គការមួយ ប្រយុទ្ធប្រឆាំងនឹងការបរបាញ់ខុសច្បាប់ បានថ្លែងថា ទាក់ទងទៅនឹងវីដេអូឃ្លីបនេះជនល្មើសបានថតឡើងនៅចន្លោះម៉ោង ប្រមាណជា ៣រសៀល។ ហើយក្រោយមក ខាងពួកយើងក៏បានធ្វើការចុះ ទៅដល់ទីតាំងកើតហេតុស៊ើបអង្កេតតាមចាប់ខ្លួន ជនបរបាញ់សត្វព្រៃខុសច្បាប់ខាងលើ​ទាន់ពេលវេលា ដើម្បីបញ្ជូនទៅឲ្យមន្រ្តីប៉ូលិស ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

គួរឲ្យដឹងថា ទីតាំងនៃតំបន់ព្រៃខាងលើនេះ គឺជាតំបន់ធ្វើសកម្មភាព របស់ពួកឈ្មួញបរបាញ់សត្វព្រៃ។ ដោយកាលពីពេលកន្លងមក ក៏ធ្លាប់បានធ្វើការព្រមាន និងឃាត់ខ្លួនអស់ជាច្រើននាក់រួចមកហើយផងដែរ ៕

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា​ ដោយឡែកករណីមួយផ្សេងទៀត ឲ្យរាង! ខំលាក់លុយក្នុងភួយ កុំឲ្យប្រពន្ធដឹង មានអី សត្វឆ្កែខាំខ្ទេចម៉ត់ហើយ បែកការណ៍ទៀត។

បុរសអ្នកស្រុកលាវនីងម្នាក់ បានកប់យោបល់ ដោយសារតែស្នាដៃសត្វឆ្កែរពិលរប៉ូចរបស់ខ្លួន មួយក្បាល ដែលវាអត់ការងារធ្វើ បានយកភួយមកខាំលេងយ៉ាងញក់ញី រហូតទាល់តែបែកការសម្ងាត់ ដែលខ្លួនបានខំប្រឹងលាក់ប្រពន្ធយ៉ាងជិត នាពេលកន្លងមក។

នៅព្រឹកព្រលឹមស្រាងៗ ក្រោកពីដំណេក ប្រពន្ធបុរសខាងលើ មានការភ្ញាក់ផ្អើល នៅពេលឃើញភួយ រហែករប៉ាត់រប៉ាយពេញផ្ទះ ជាមួយនឹងសន្លឹកលុយរហែកជាច្រើន។

បន្ទាប់ពីស្ត្រីជាប្រពន្ធសួរនាំប្តីរបស់នាងរួចមក ទើបដឹងថានោះជាលុយដែលគាត់ បានលាក់ទុកមិនឲ្យនាងដឹង។ ចុងក្រោយនាងបានបង្ខំឲ្យប្តីរបស់ខ្លួន ជាអ្នកបោសសំអាតសំរាមដែលរាយប៉ាយពេញផ្ទះ ដោយសារស្នាដៃរបស់សត្វឆ្កែចិញ្ចឹមរបស់ខ្លួន ដែលដេកធ្វើភ្នែកម៉ក់ៗ ដូចជាមិនដឹងរឿងអ្វីបានកើតឡើង ទាល់តែសោះនោះ។

គួរបញ្ជាក់ដែរថា ប្រាក់សរុបទាំងអស់ដែលលាក់ទុកនៅក្នុងភួយនោះ មានចំនួន ៣៨០០យ័ន ស្មើនឹង ៥៧៥ដុល្លារ។

នេះជាមេរៀនមួយ សំរាប់លោកប្តី ដែលមិនទុកចិត្តប្រពន្ធ ឬលាក់លុយទុកចាយខ្លួនឯង បែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]