កូរ៉េ៖ Afreeca TV ជាវេទិកាផ្សាយផ្ទាល់លើបណ្តាញអិុនធើណេតដ៏ពេញនិយមរបស់ប្រទេសកូរ៉េ ដោយក្នុងនោះមានកម្មវិធីល្បីៗជាច្រើនដែលបានចាក់ផ្សាយ ដូចជាកម្មវិធីប្រណាំងសេះ និងកម្មវិធី BJs ជាដើម ដែលការផ្សាយផ្ទាល់កម្មវិធីទាំងនេះ គឺអាស្រ័យទៅលើអ្នកចុច Follow ទើបអាចទស្សនាបាន។

បើយោងតាមប្រភពព័ត៌មាន Koreaboo បានឲ្យដឹងថា កម្មវិធីដែលពេញនិយមជាងគេនៅក្នុងវេទិកាផ្សាយផ្ទាល់នេះ គឺ កម្មវិធីញ៉ាំអាហារ ឬជាភាសារកូរ៉េហៅថា Muk-Bang ។

ទាក់ទងនឹងកម្មវិធីនេះដែរ កាលពីប៉ុន្មានឆ្នាំមុន បុរសដែលមានទម្ងន់ប្រមាណ ១៣០គីឡូ ឈ្មោះ Loan Shark ត្រូវបានគេស្គាល់ថាជាតារាល្បីប្រចាំកម្មវិធីនេះ តែមកទល់បច្ចុប្បន្ននេះវិញ គាត់បានសម្រកទម្ងន់យ៉ាងជោគជ័យរួចទៅហើយ និងអ្វីដែលមិននឹកស្មានមិនដល់នោះ គឺថាប្រិយមិត្តឃើញហើយ សឹងតែមិនជឿនឹងភ្នែកជាក់ជាមិនខាន។

ប្រភពឲ្យដឹងទៀតថា បុរសមានមាឌម៉ាប់រូបនេះ បានសម្រកទម្ងន់របស់គាត់ពី ១៣០គីឡូក្រាម ធ្លាក់មកដល់ ៥៧គីឡូ សឹងតែមិនគួរឲ្យជឿ និងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះចំនួនសម្រកនោះ គឺស្មើទៅនឹងពាក់កណ្តាលនៃទម្ងន់ពីមុនរបស់គាត់ទៅហើយ។ ដូច្នេះចង់ដឹងថា រូបភាពក្រោយសម្រកទម្ងន់យ៉ាងណានោះ ទៅមើលរូបភាព ពីមុន និងបច្ចុប្បន្នរបស់គាត់ទាំងអស់គ្នា៖

រូបថតពីមុន៖

រូបភាពបច្ចុប្បន្ន៖

វីដេអូកាលពីមិនទាន់ស្រកទម្ងន់៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]