ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេង វ័យ២៤ឆ្នាំ លោក ម៉ា ច័ន្ទបញ្ញា បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកគាំទ្រនារីៗតែម្តង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រោយពីលោក ធ្លាប់បានបង្ហោះសារ សារភាពស្នេហ៍យ៉ាងផ្អែមល្អែមចំពោះម្ចាស់ចិត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រច្រណែន ហើយឥលូវនេះ លោកបានបង្ហាញមុខម្ចាស់ចិត្តរបស់លោក និងថែមទាំងនាំនាងទៅ ជួបចាស់ទុំញុំាអាហារពេលល្ងាចជុំគ្នាទៀតផង។

នៅព្រឹកថ្ងៃអាទិត្យនេះ លោក ម៉ា ច័ន្ទបញ្ញា បានសរសេរសារខ្លីមួយ ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកយ៉ាងផ្អែមល្អែម បង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា៖

« Mark prin និង Kimberly អាចShow offបាន ហេតុអីយើងមិនអាច?ចូលរួមខួបកំណើតលោកពូ និងញុំាអាហារពេលល្ងាចជុំគ្រួសារ។»

គួរឲ្យដឹងថា Mark Prin និង Kimberly គឺជាតារាសម្តែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ និងជាគូស្នេហ៍ដ៏ល្បីបំផុតប្រចាំប្រទេសថៃផងដែរ ហើយជារឿយៗ គេតែងសង្កេតឃើញ​ អ្នកទាំង២តែងតែបង្ហាញភាពផ្អែមល្អែម និងការព្រួយបារម្ភចំពោះគ្នាទៅវិញទៅមក និងតែងតែទៅណាមកណាជាមួយគ្នារហូត ប្រៀបបានដូចជារលកញីឈ្មោលដូច្នោះដែរ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោក ម៉ា ច័ន្ទបញ្ញា ហាក់ដូចជាមិនដែលបង្ហើបពីរឿងស្នេហា ទៅកាន់អ្នកគាំទ្រ និងមហាជននោះទេ តែអ្វីដែលចម្លែក និងមានការចែករំលែកតៗគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញយ៉ាងច្បាស់ថា លោកកំពុងតែមានគូស្នេហ៍ ដែលស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែម។ នៅក្នុងសារ រួមជាមួយនឹងរូបថតមួយសន្លឹកនោះ ក៏បានបង្ហាញឲ្យដឹងពីស្នេហាអ្នកទាំងពីរទៀតថា ជាស្នេហាលាក់បាំង ដែលសូម្បីតែរូបភាពភាគីខាងស្រី ក៏ត្រូវបានបិទបាំងផងដែរ។

ចង់ដឹងច្បាស់យ៉ាងណា សូមអានសាររបស់លោក ម៉ា ច័ន្ទបញ្ញា នៅខាងក្រោមទាំងអស់គ្នា៖

«មិនដឹងថាថ្ងៃមុខនឹងទៅជាយ៉ាងណាទេ​ តែសំខាន់ពេលនេះយើងចាប់ដៃគ្នា​កសាងស្ពានមួយជាមួយគ្នា។​ អរគុណដែលនៅក្បែរបងមើលថ្ងៃរះនិងថ្ងៃលិច។​ សូមបេះដូងស្មោះរបស់បង​ បងថាសូមជូនអូនតែពាក់កណ្ដាលសិន​ ទុកពាក់កណ្ដាលទៀតស្រឡាញ់ខ្លួនឯង។​ ចាប់តាំងពីមានអូន​ បេះដូងបងផ្ដើមចេះកំណាញ់ជាងមុន​ តែអូនសូមឲ្យបងនៅស្រឡាញ់Fanបងដូចធម្មតា​ ហើយសូមមើលថែនិងរាប់អានពួកគេជាមួយគ្នា​ បង្កើតការស្រឡាញ់មួយឲ្យបានធំជាងមុន។​ មិនហ៊ាន​ Show off ព្រោះទោះជាយ៉ាងណា​ បងនៅតែព្យាយាមគោរពការសម្រេចចិត្តរបស់អូន។​ និយាយដោយគិតច្រើន​ អូននៅុមានសិទ្ធិទៅចោលបង​ ហើយបងក៏ត្រៀមខ្លួនខូចចិត្តដែរ​ តែត្រូវធានាថា​ អូនមានសុភមង្គលពិតប្រាកដ​មួយ។ និយាយមិនលាក់លាម​ បងគិតថា​ អារម្មណ៍សុភមង្គលដែលបាត់ពីដើមទ្រូងបងជិត​ ៧ឆ្នាំមកហើយ​ ពេលនេះវាកំពុងតែត្រឡប់មកវិញដោយសារអូន​។​យ៉ាងណាក៏ដោយ​ បើនៅក្បែរបងទោះ បងមិនហ៊ានធានាថាបងល្អ100%ក៏ដោយ តែបងនឹងប្រើក្ដីស្រឡាញ់ដែលបងសន្សំទុកសម្រាប់ដើរលើផ្លូវដ៏ពិបាកមួយនេះជាមួយអូន។​

ដោយក្ដីស្រឡាញ់ពីមិត្តប្រុសរបស់អូន!

បង​ បញ្ញា »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា