(ភ្នំពេញ)៖ បង្គោលភ្លើងមួយដើម បានបាក់ដួលរលំ សង្កត់លើដំបូលផ្នែកខាងក្រោយ រថយន្ត Lexus570 ពណ៍ស មួយគ្រឿងថ្មីស្រឡាងពាក់ស្លាកលេខ ភ្នំពេញ 2AY-0008 បណ្តាលឲ្យរងការខូចខាត នៅក្បែរផ្សារដើមគរ ខណ្ឌទួលគោក នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង មិនមែនបង្គោលភ្លើងនោះដួលរលំដោយខ្លួនវានោះទេ ប៉ុន្តែដោយសារតែរថយន្ត Nissan Navara មួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0765 បានថយទៅបុកបង្គោលភ្លើងនោះ ហើយរលំតែម្តង។
សាក្សីនៅកន្លែងកើតហេតុ បានរាយការណ៍ថា តាមពិតបង្គោលភ្លើងនោះ ក៏មិនរឹងមាំផងដែរ ពោលរថយន្ត Navara គ្រាន់តែថយប៉ះបន្តិចសោះ ក៏បាក់តែម្តង ហើយបណ្តាលដួលទៅលើ រថយន្ត Lexus 570 ដែលកំពុងធ្វើដំណើរឆ្លងកាត់ ព្រមទាំងម៉ូតូមួយគ្រឿងទៀត តែសំណាងល្អ អ្នកបើកម៉ូតូចេះលោតផុត។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុនោះ ម្ចាស់រថយន្ត Lexus 570 ដែលជាមនុស្សស្លូតបូតផងដែរនោះ បាននិយាយស្រួលជាមួយម្ចាស់រថយន្ត Navara ឲ្យជួយចេញថ្លៃជួសជុល តែមិនដឹងថា យកប៉ុន្មាននោះទេ៕
ប្រភព៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន រថយន្តមួយគ្រឿង បើកបុកបង្គោល ច្រវ៉ាក់របងស្ថានទូបារាំង បាក់អស់៣កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ។ គួររំលឹកផងដែរថា រថយន្តកាមរីហាយព្រីកមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចមុខស្ថានទូតបារាំង ក៏រេចង្កូតទៅបុកបង្គោលរបងស្ថានទូបារាំងបណ្ដាលឲ្យបាក់អស់៣កង់ ចំណែករថយន្តបង្ករងការខូចខតខាងមុខយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤៖៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិឆ្ឆិការ ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញ ថយន្តបង្កម៉ាកកាមរីហាយព្រីក ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2V.3225 ដែលបើកបរដោយបុរសម្នាក់ទំនងជាងងុយដេក ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកបង្គោលរបងដាក់ច្រវ៉ាក់ស្ថានទូតបារាំងពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ រីឯរថយន្តបង្កបានដាច់ការឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច ដោយឡែកម្ចាស់រថយន្តបង្កវិញសំណាងមិនរងរបួស ហើយក្រោយពីកើតហេតុភ្លាមៗបានចុះគេចខ្លួនបាត់ស្រមោល។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]