ភ្នំពេញ៖ បើតាមប្រភពពីទំព័រហ្វេសប៊ុក លក់សម្លៀកបំពាក់ Online មួយ បានបង្ហោះរូបភាព និងវីដេអូ កាលពីម្សិលមិញឲ្យដឹងថា មានស្ត្រីវ័យចំណាស់ម្នាក់ ចូលមកបន្លំលួចលុយ ក្នុងហាងអស់មួយចំនួន ធ្វើឲ្យម្ចាស់ហាងមានការខឹងសម្បារយ៉ាងខ្លាំង។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី៨  វិច្ឆិកា ២០១៦  ដើម្បីដាស់តឿនឲ្យអ្នកលក់នៅក្នុងហាងឯទៀត មានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យជួបនឹងករណីដែលបានកើតឡើងខាងលើនេះ។

ប្រភពដដែលបានឲ្យដឹងថា ស្ត្រីចំណាស់ដូចនៅក្នុងរូបភាព និងវីដេអូ  បានបន្លំលួចយកលុយក្នុងហាង អស់ចំនួន ៦៥ដុល្លារ ហើយទីតាំងកើតហេតុស្ថិតនៅម្តុំផ្សារបឹងកេងកង។ ប្រភពបានបន្តទៀតថាស្រ្តីចំណាស់ក្នុងរូបនេះ ក៏ធ្លាប់ចូលទៅបន្លំលួចលុយ ក្នុងហាងមិត្តភក្តិរបស់ខ្លួនផងដែរកាលពីប៉ុន្មានខែមុន ដោយបានលួចប្រាក់អស់ចំនួន ៧៥០ដុល្លារ។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិប្រាប់ថា ធ្លាប់បានជួបប្រទះនឹងករណីខាងលើនេះដែរ ពោលគឺស្រ្តីចំណាស់ម្នាក់នេះ ធ្លាប់បានបន្លំចូលលួចលុយ និងវត្ថុមានតម្លៃនៅតាមហាង និងកន្លែងលក់ឥវ៉ាន់ផ្សេងៗជាច្រើន។

ដូច្នេះជូនចំពោះអាជីវករ និងអ្នកលក់នៅតាមហាងធំតូចនានា សូមមេតា្តប្រុងប្រយ័ត្នចំពោះករណីខាងលើ ពីព្រោះជនឆបោក អាចនឹងធ្វើសកម្មភាពគ្រប់ពេលវេលា ប្រសិនជាយើងមិនបានប្រុងប្រយ័ត្ន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]