រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ខណៈ​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​តែ​ម្នាក់ឯង ស្រាប់តែ​ត្រូវ​ម៉ូតូ​ម៉ាក ZOOME-X បើក​យ៉ាង​លឿន​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​នគរ​ប​បាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ គឹ​ម សេរី អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-5853 តែ​ម្នាក់ឯង បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ ឯ​ម្នាក់​ទៀត​ឈ្មោះ ដា​រ៉ា អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​នៅ​អនុ​​វិទ្យាល័យ​សន្ធ​ម៉ុ​ក ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​២៨០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ជិះ​ម៉ូតូ​ម៉ាក ZOOME-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-9944 ម្នាក់ឯង​ដូច​គ្នា បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ប្រុស​ខាងលើ ជិះ​ម៉ូតូ​ម៉ាក ZOOME-X យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បន្ថែម​ល្បឿន​ដើម្បី​បើក​វ៉ា​រថយន្ត​ខាង​មុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​វី​វ៉ា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ ចំណែក​ក្មេង​ប្រុស​នោះ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​ក្មេង​ប្រុស​រង​របួស​យក​ទៅ​ធ្វើការ​សង្គ្រោះ ចំណែកឯ​បុរស​ដែល​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​ទាក់ទង​ទៅ​កាន់​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ត បុកស្លាប់ទាំងពីរ។ គួររំលឹកផងដែរថា បុរស២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ហើយត្រូវបានរថយន្តធុនធំ មួយគ្រឿងបុក កាលពីវេលាម៉ោង ១ និង២០នាទីយប់ ឆ្លងចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានអោយដឹងថា រថយន្ត បានបើកមកពីទិសខាងលិច ចំណែកម៉ូតូជិះគ្នា២នាក់ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់មុខ បូរីញូថោន ម៉ូតូបានបើក ឆ្លងផ្លូវសំដៅ បូរីញូថោន ក៏បានបុកគ្នា និងរថយន្តពេញទំហឹង ហើយត្រូវរថយន្ត អូសម៉ូតូនិងមនុស្ស ទៅមុខជិត១០ម៉ែត្រ ធ្វើអោយបុរសទាំងពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នគរបាលបានចុះ ទៅត្រួតពិនិត្យ វាស់វែង បញ្ជូនរថយន្តនិងម៉ូតូ ទៅការិយាល័យ នគរបាលចរាចរណ៍រាជធានីភ្នំពេញ ចំណែកសព បុរសទាំងពីរនាក់ សមត្ថកិច្ចដឹកយកទៅ តម្កល់នៅវត្ត ទួលក្រសាំង ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]