(ភ្នំពេញ)៖ តារាស្រីដ៏ល្បីល្បាញ និងជាថៅកែវ័យក្មេង អ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានអ្នកគាំទ្រ ស្ងើចសរសើរ ពី រូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពរបស់នាង ដែល វ័យមិនទាន់៣០ឆ្នាំផង រូបនាង អាចកាន់កាប់ នូវជំនួញធំៗបានយ៉ាងល្អ។

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញសម្រស់របស់ខ្លួន កាលពីនៅក្មេង ដែលទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈថ្មីថ្មោង។ 

បើប្រៀបធៀបសម្រស់ របស់តារាស្រីរូបនេះ កាលពីមុន និងបច្ចុប្បន្ន គឺពិតជាខុសគ្នាខ្លាំងណាស់ តែមិនមែនមានន័យថា សព្វថ្ងៃនេះ រូបនាងបានធ្លាក់ចុះអន់ថយសម្រស់នោះទេ គឺចង់សំដៅថា កាលពីមុន រូបនាង លេងខ្លួនជាយុវវ័យ លេងពណ៌សក់ស្រស់ឆើតឆាយ ជាមួយនឹងការស្លៀកពាក់ស៊ិចស៊ី តាមបែបយុវវ័យ តែសម្រាប់បច្ចុប្បន្ននេះវិញ ទោះបីជារូបនាង មិនលេងខ្លួន ដូចកាលពីមុន តែនាង នៅតែស្រស់ស្អាត តាមរបៀបមនុស្សវ័យកណ្តាល ជាមួយនឹងការតែងខ្លួន បែបហាយសូ និងស៊ីវីល័យ៕

តោះចង់ដឹងថា រូបថតរបស់នាងកាលពីមុន ពិតជាគួរឲ្យស្រលាញ់ដែរឬអត់ តោះមើលទាំងអស់គ្នា៖ 

រូបថត គង់ ចាន់ស្រីមុំ កាលពីមុន
រូបថត នាពេលបច្ចុប្បន្ន

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីកូនកាត់ចិន អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពីបានរៀបការរួចកាលពីខែមីនា ដើមឆ្នាំនេះរួចមក គេសង្កេតឃើញថា ជីវិតស្នេហារបស់នាងពិតជាមានសុភមង្គលខ្លាំងណាស់ ព្រោះជារឿយៗ គេតែងឃើញលោក គឹម សីហា បានផ្តល់គ្រប់យ៉ាងផ្គាប់ចិត្ត នាងមិនឱ្យទាស់ទេ។ ចំណែកឯក្រុមគ្រួសាររបស់នាងវិញក៏ជាគ្រួសារមួយដ៏កក់ក្តៅទៀត តែងតែបានបំពេញរាល់កង្វះខាតគ្រប់យ៉ាង ដែលនាងចង់បាន។

ស្រីមុំបានប្រាប់ថា មានគ្រួសារល្អមួយ និងមានស្វាមីល្អម្នាក់គឺជាបំណងប្រាថ្នារបស់នាងតាំងពីក្មេងៗ ពេលនេះអ្វីៗបានសម្រេចអស់ហើយ គ្មានអ្វីដែលនាងចង់បានលើស ពីនេះទៀតទេ។ តោះទៅមើលស្រីមុំរៀបរាប់នៅក្នុង ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងបន្តិចទៅមើល តើស្រីមុំបានសរសេរអ្វីខ្លះរៀបរាប់ពីជីវិតរបស់នាង?

«កើតមកជាតិនេះ ខ្ញុំគិតថាជីវិតខ្ញុំគឺល្អហើយសំណាងណាស់ កើតមកនៅក្នុងគ្រួសារមួយដែលមិន អត់ពេកហើយក៏មិនមានពេកដែរ គឺមធ្យម តាំងពីតូចមកប៉ាម៉ាក់របស់ខ្ញុំមិនដែលឲ្យខ្ញុំខ្វះខាតអ្វីទេ តែងតែបំពេញគ្រប់យ៉ាងដែលកូនចង់បាន ដល់ពេលធំដឹងក្តីរហូតដល់មានជីវិតគូ ក៏ទទួលបានប្តីដ៏ល្អមួយរូបដែលគាត់បានកែប្រែគ្រប់យ៉ាងដើម្បីខ្ញុំ ថ្នាក់ថ្នម ស្រលាញ់ និងបំពេញរាល់បំណងប្រាថ្នារបស់ខ្ញុំ ។ គាត់ធ្លាប់និយាយថា "បងមិនចង់ឃើញអូនយំរឺក៏ពិបាកចិត្តនោះទេ បងចង់ឃើញស្នាមញញឹមរបស់អូនរាល់ថ្ងៃ អោយបងធ្វើអីក៏បាន" ទាំងអស់នេះគឺជាបំណងប្រាថ្នាដែលខ្ញុំតែងតែគិតតាំងពីតូច ពេលនេះអ្វីៗគ្រប់យ៉ាង បានដូចបំណងហើយ។ ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ លុយ មាស ពេជ្រ អ្វីទាំងអស់នោះគឺជារបស់ក្រៅខ្លួនដែលអាចរកបាន តែសេក្តីសុខមិនងាយរកបាននោះទេ អរគុណទេវតាដែលឲ្យខ្ញុំកើតមកក្នុងគ្រួសារដ៏ល្អ និងបានជួបមនុស្សល្អដូចជាលោកប្តីខ្ញុំ everyday I love you more and more my hubby មិនមែន drama ទេណា តែជាអារម្មណ៍ពិត និងសំដីពិត»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ