ខេត្តព្រៃវែង ៖ លោកតា​អាចារ្យ​ម្នាក់​ខណៈ​កំពុង​កាន់​ក្បាល​មេក្រូ​សូត្រធម៌​នៅ​ក្នុង​ពិធី​បុណ្យសព​អ្នកស្រុក​ស្រាប់តែ​ជ្រុះ​ក្បាល​មេក្រូ​ពី​ដៃ​រួច​ដួល​លើ​រនាប​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ព្រៃនគរ​ក្នុង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកតា​អាចារ្យ​រង​គ្រោះ​ឈ្មោះ ឈឹ​ម អំ ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឆ្លុ​ង ឃុំ​ពាន​រោង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​តា​អាចារ្យ​រង​គ្រោះ និង​លោកយាយ​លោកយាយ​ជា​ច្រើន​នាក់​បាន​ភ្ញាក់​ពី​សម្រាន្ត​សូត្រធម៌​បុណ្យសព​ស្ត្រី​ម្នាក់​ឈ្មោះ វេ​ង សុផល អាយុ​៤៥​ឆ្នាំ ខណៈ​កំពុង​សូត្រធម៌​ស្រាប់តែ​លោកតា​អាចារ្យ​ជ្រុះ​ក្បាល​មេក្រូ​ពី​ដៃ​ហើយ​ដួល​ទៅ​លើ​រនាប​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួច បាន​ធ្វើការ​សន្និដ្ឋាន​ថា លោកតា​អាចារ្យ​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ រួច​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង។ គួររំលឹកផងដែរថា បុគ្គលិក កាស៊ីណូ «ហ្គោលឌិនក្រោន» ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ដោយសារតែគាំងបេះដូង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ​នៅក្នុង​អាគារស្នាក់នៅបុគ្គលិក ​​នៅផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​លោក ចាន់ រដ្ឋា មេបញ្ជាការស្ដីទី​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ណារ៉ាន់​ អាយុ៣៦ឆ្នាំ ជាសន្តិសុខ កាស៊ីណូហ្គោឌិនក្រោន មានស្រុកកំណើតនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព ហើយរកឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចទាក់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]