ភ្នំពេញ៖ ក្រោយពីត្រូវសង្សារ ប្រើអំពើហិង្សារ តារាសម្ដែងសាច់ខ្ចី សិចស៊ី កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញមុខជាថ្មី ក្នុងកម្មវិធីជប់លៀងមួយ ទំនងជាកម្មវិធីរបស់មិត្តភក្តិជិតដិតនាង ដោយក្នុងនោះ នាងបានបង្ហាញនូវឈុត ពណ៌ខ្មៅ បញ្ចេញដើមទ្រូងយ៉ាងសិចស៊ី ដែលមើលទៅ ទាក់ទាញភ្នែកប្រុសៗ ខ្លាំងមែនទែន។

​ទោះយ៉ាងណា ក្រោយពីស្ងាត់បាត់ អស់មួយរយៈមកថ្មីៗនេះ គេសង្កេតឃើញថា កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញមុខជាថ្មី ក្នុងកម្មវិធីជប់លៀងមួយ ​​ទំនងជាកម្មវិធីរបស់មិត្តភក្តិជិតដិតនាង ដោយក្នុងនោះ នាងបានបង្ហាញនូវឈុតពណ៌ខ្មៅ បញ្ចេញដើមទ្រូងយ៉ាងសិចស៊ី ដែលមើលទៅទាក់ទាញភ្នែក ខ្លាំងមែនទែន។

ប៉ុន្តែអ្វីដែលគួរទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ ខ្លាំងជាងនេះទៅទៀតនោះ គឺគេឃើញ សភាពមុខរបួស ដែលត្រូវអតីតសង្សារ វាយដំយ៉ាងធ្ងន់ធ្ងរនោះ គឺបានជាសះស្បើយស្អាតជាធម្មតា ស្ទើរតែ១០០ភាគរយហើយ។ ក្នុងអំឡុងពេលដែលអតីតសង្សារ របស់ កញ្ញា ពេជ្រ អាវីហ្សា គឺលោកគៀង ហេង កំពុងតែជាប់ពន្ធនាគារ នៅខេត្តព្រះសីហនុ ពីបទបង្កហិង្សារ។

បើតាមមន្ត្រីពន្ធនាគារ បានឲ្យ Looking Today កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ថា មួយរយៈមុននេះ ដែលមានវាយតបគ្នា រវាងលោកគៀង ហេង និងតារាសម្ដែងសាច់ខ្ចី សិចស៊ី កញ្ញា ពេជ្រ អាវីហ្សា គេឃើញនាងតែងតែមកសួរសុខទុក្ខ សឹងរាល់ថ្ងៃ គឺនាងបានស្នាក់នៅទីនេះ មួយរយៈដែរ ដើម្បីងាយស្រួល មកសួរសុខទុក្ខអតីតសង្សារ។

សូមរំលឹកថា តារាសម្តែងសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា បានរៀបរាប់ពីស្នាមមុខរបួស មិនទាន់ជាល្អប្រសើរ ហើយពេលខ្លះសម្រាកម្តងៗ មានអារម្មណ៍ឈឺចាប់ សូម្បីតែរាងកាយ។ ពេលឈឺមុខរបួសម្តងៗ នាងស្ទើរមិនចង់រស់ទៅហើយ។ ចំពោះបញ្ហាបញ្ចប់ករណីនាង រវាងលោក គៀង ហេង នេះកំពុងតែដោះស្រាយនៅឡើយ ខណៈនាង និងជនបង្ក នៅខេត្តព្រះសីហនុ។

កញ្ញា ពេជ្រ អាវីហ្សា បានបញ្ជាក់ថា ប្រសិនបើនាងអស់ការងារ ដោះស្រាយជាមួយបញ្ហាពេលណា នាងនឹងឡើងភ្នំពេញភ្លាម ដោយមិនចង់នៅទីនោះឡើយ ខណៈមុខរបួសនៅតែបន្តឈឺ។ ការដោះស្រាយរវាងនាង និងអតីតសង្សារ កំពុងធ្វើការងារជាមួយតុលាការ យ៉ាងណានោះ នាងនៅមិនទាន់អាចនិយាយ បានឡើយ រង់ចាំមើលសិន។

សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយៈ និងមានស្លាកស្នាមជាំលើដងខ្លួន យ៉ាងធ្ងន់ធ្ងរ ​ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា នៅក្លិបកម្សាន្តស្កាយ នៅខេត្តព្រះសីហនុ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]