រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​មួយ​ដែល​ពិបាក​នឹង​ថ្លែង ខណៈ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដល់​កន្លែង​ស្ងាត់​ឈប់​បត់ជើងតូច ស្រាប់តែ​លេចមុខ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ទាញ​ដំបង​ដេញ​វាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០៣ ខែធ្នូ នៅ​ចំណុច​សំណង់​បូ​រី គិត​ឈឿ​ន ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​មានឈ្មោះ ជួន វាសនា អាយុ​២៦​ឆ្នាំ មុខរបរ​លាង​ម៉ូតូ ចំណែក​ប្រពន្ធ​មានឈ្មោះ ម៉ា​ន់ អៃ​សាក់ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

ប្រភព​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​ពួក​គាត់​ជិះ​ម៉ូតូ​ម៉ាក Honda Dream សង់​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-0986 ឌុ​ប​គ្នា​ចេញពី​កន្លែង​លាង​ម៉ូតូ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ចំណុច​ខាងលើ​ឈឺ​បត់ជើងតូច​ក៏​បាន​ឈប់​ម៉ូតូ​ចុះ​ទៅ​រក​កន្លែង​បត់ជើង ភ្លាម​ៗ​នោះ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ជា​កម្មករ​សំណង់​កាន់ដំបង​គ្រប់​ដៃ​សំដៅ​មក​រក​ពួក​គេ ឃើញ​បែប​នោះ​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច​ក្រាំងធ្នង់​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ភ្លាម នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ក្រាំងធ្នង់​មិន​បង្អង់​យូរ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​៦​នាក់ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

តាម​ចម្លើយ​សារភាព​របស់​ក្រុម​ក្មេង​ស្ទាវ​ទាំង​៦​នាក់​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​កាន់ដំបង​គ្រប់​ដៃ​ដើរ​សំដៅ​ទៅ​ទីតាំង​នោះ ព្រោះ​មុន​ពេល​កើតហេតុ​បន្តិច​មាន​បុរស​២​នាក់​ដេញ​ប្អូនស្រី​គាត់​ពីក្រោយ​បម្រុង​ចាប់រំលោភ ឮ​បែប​នេះ​ក្រុម​កម្មករ​សំណង់​ក៏​នាំ​គ្នា​កាន់ដំបង​មក​ទីតាំង​ខាងលើ​ក្នុង​គោលបំណង​ស្វែងរក​បុរស​២​នាក់​នោះ ស្រាប់តែ​មក​ជួប​២​នាក់​ប្តី​ប្រពន្ធ​នេះ​ទៅ​វិញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មក​សួរនាំ​ទាំង​៦​នាក់​មាន ១-​ឈ្មោះ សំ ផល្លា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ២-​ឈ្មោះ ផា​ន់ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៣-​ឈ្មោះ ស៊ុន រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៤-​ឈ្មោះ លឹ​ង ហៀ​ប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៥-​ឈ្មោះ អ៊ា​ន ប្រុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង ៦-​ឈ្មោះ កូវ ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៦​នាក់​ស្នាក់​នៅ ចំណុច​សំណង់​បូ​រី គិត​ឈឿ​ន សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​មុខរបរ​កម្មករ​សំណង់​ដូច​គ្នា ។

បច្ចុប្បន្ន ជន​ទាំង​៦​នាក់​ក្រោយ​ពី​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់​ចប់ ក៏​បញ្ជូន​និង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បុរស​ម្នាក់​ចេញពី​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​មក​ដល់​មុខ​បន្ទប់​ជួល ចុះ​ទៅ​ចាក់សោ​ទ្វារ​បង​ផ្ទះ​ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ក្បែរ​ផ្ទះសំណាក់​ភូមិ​ឫស្សី ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ នាង ឌឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​អ្នកលក់​ផ្លែ​ឈើ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។

ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GD-3453 ដែល​ទើបតែ​ទិញ​បាន​១​ខែ​មិន​ទាន់​បាន​កាត​គ្រី​ផង ចេញពី​ផ្សារ​នាគ​មាស​គោលបំណង​ទៅ​បន្ទប់​ជួល​វិញ ពេល​មក​ដល់​ផ្លូវ​បេតុង​មុខ​បន្ទប់​ជួល គាត់​មិន​បាន​ពន្លត់​ម៉ូតូ​ទេ ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ​យក​កូនសោ​ចាក់សោ​ទ្វាររបង​ដើម្បី​ចូល​បន្ទប់​ជួល ស្រាប់តែ​ក្រុម​ចោរ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​លោត​ពីលើ​ម៉ូតូ​ចុះ​មក​ជិះ​ម៉ូតូ​របស់​គាត់ ចំណែក​ម្នាក់​ទៀត​ដក​កាំភ្លើងខ្លី​ភ្ជង់​គាត់​មិន​ឲ្យ​ស្រែក និង​គំរាម​យក​កាបូប​លុយ តែ​គាត់​មិន​ព្រម​ឲ្យ​ទេ ដោយ​បាន​បើកទ្វារ​របង​រត់​ចូល​ផ្ទះ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]