ថៃ៖ និយាយដល់ប្រទេសថៃ ក៏ជាប្រទេសមួយដែលនៅជាប់នឹងប្រទេសកម្ពុជា ហើយបើនិយាយពីតារាសម្តែង ឬតារាបង្ហាញម៉ូតវិញ ក៏មានសម្រស់ស្រស់ស្អាត មិនធម្មតានោះដែរ។

ជាក់ស្តែងថ្មីៗនេះផងដែរ ក៏មានព័ត៌មានស្តីពីតារាបង្ហាញម៉ូតមួយរូប គឺកញ្ញា Jessie Vard ដែលត្រូវបានគេកោតសរសើរពី សម្រស់នៃស្បែកស ដ៏ម៉ត់រលោង និងទំរង់មុខដ៏ទាក់ទាញរបស់នាង។ ជាមួយគ្នានេះដែរ បើតាមគេហទំព័រមួយបានឲ្យដឹងពី រឿងរ៉ាវជីវិតដ៏ជូរចត់នាងខ្លះៗថា កាលពីខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ Jessie បានធ្លាប់ចេញវីដេអូមួយ ដើម្បីប្រកាសទាមទាររកយុត្តិធម៌ឲ្យឪពុករបស់នាង ដែលបានទទួលរងទុក្ខយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ប៉ូលិសពុករលួយ, ការគំរាមគំហែងសម្លាប់ចោល, ការបោកបន្លំអចលនទ្រព្យ និងចាប់ជំរិតជាដើមកាលពីដើមឆ្នាំ ២០០០ ដែលករណីអយុត្តិធម៌របស់ឪពុកនាង គឺដូចទៅនឹងជនជាតិបរទេសផ្សេងទៀត ដែលបានរស់នៅក្នុងប្រទេសថៃផងដែរ ខណៈដែលរឿងទាំងនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។

យ៉ាងណាមិញ គិតមកដល់ពេលនេះ តារាម៉ូដែលសាច់សខ្ចី Jessie Vard ដែលជាជនជាតិអៀរឡង់រូបនេះ ទើបតែមានវ័យ១៧ឆ្នាំប៉ុណ្ណោះ ហើយនាងបានថតម៉ូដែលជាច្រើន ដែលភាគច្រើន គឺថតបង្ហាញម៉ូតឈុតខោអាវក្នុងរបស់នារី។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនាងក៏មានមិត្តប្រុសឈ្មោះ Nutchanat Udom៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]