ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ក្រៅពីជាតារាល្បីឈ្មោះហើយ តារាមួយរូបនេះជារឿយៗតែងតែ ត្រូវបានគេសង្កេតឃើញថា លោក គឺជាកូនដែលមានភាពកតញ្ញូម្នាក់ ចំពោះអ្នកមានគុណខ្លួន។ ជាក់ស្តែងកាលពីពេលកន្លងទៅលោក ឆន សុវណ្ណរាជក៏បានទិញក្រវិលពេជ្រ ធ្វើជាកាដូដ៏អស្ចារ្យមួយជូនទៅដល់អ្នកម្តាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌយ៉ាងរំភើប។

ហើយនៅពេលនេះ លោក ឆន សុវណ្ណារាជ ក៏បានធ្វើឱ្យលោកឪពុកជាទីស្រលាញ់របស់ខ្លួនទទួលបាននូវភាពរីយរាយ និងរំភើបចិត្តឥតឧបមាទៀតហើយ ព្រោះដោយសារតែលោកបានទិញកាដូជា នាឡិកាដៃ និងចិញ្ចៀនពេជ្រ ដ៏ស្រស់ស្អាតជូនឪពុកយ៉ាងឡូយ។

ដោយនៅក្នុងនោះលោកឆន សុវណ្ណារាជ បានបង្ហាញនៅលើហ្វេសប៊ុករបស់ខ្លួននូវរូបថតមួយសន្លឹក នៅពេលជូនរបស់ទាំងនោះឱ្យឪពុក ព្រមជាមួយនឹងការសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ធ្វើបុណ្យទាន់ខែភ្លឺ ទាន់លោកមើលឃើញហើយ ទទួលបានខ្ញុំចង់ឃើញស្នាមញញឹម របស់លោកទោះតិចក្តីច្រើនក្តីតែនេះជាទឹកចិត្ត ដែលមានចំពោះលោកអ្នកមានគុណ ជូនពរដល់លោកមានសុខភាពល្អ»។

ពិតជាកូនប្រុសល្អមែន កំពូលតារាចម្រៀង លោក ឆន សុវណ្ណារាជ បានលុយកាក់ តែងតែទិញរបស់មានតម្លៃ ជូនអ្នកមានគុណរបស់ខ្លួនជានិច្ច។ មិនតែប៉ុណ្ណោះថែមទាំងបានបំពេញកាតព្វកិច្ច ធ្វើជាកូនកតញ្ញូសម្រាប់ឪពុកម្តាយខ្លួនទៀត ពិតជាគួរឱ្យសរសើរមែននូវទឹកចិត្តដ៏ប្រពៃ ដែលតារាចម្រៀងប្រុសឈ្មោះល្បីរូបនេះ បានបង្ហាញចំពោះបុព្វការីខ្លួន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ