ថៃ៖ តារាសម្តែងស្រីល្បីឈ្មោះប្រចាំនៅប្រទេសថៃនាង Kimberley ត្រូវបានគេដឹងថា ពេលនេះនាង និងក្រុមគ្រួសារទាំងមូល កំពុងតែមានទុក្ខយ៉ាងទម្ងន់ ដោយសារតែលោក Hans Woltemas ឬលោក Dr.Hans Joachim Friedrich Woltemas ជនជាតិអាឡឺម៉ង់ ដែលត្រូវជាឪពុកបង្កើតរបស់នាងបានលាចាកលោកនេះ គ្មានថ្ងៃវិលត្រឡប់មកវិញ។

បន្ទាប់ពីលោក Hans Woltemas បានស្លាប់បាត់បង់ជីវិតទៅ គ្រួសាររបស់នាង Kimberly ក៏បានរៀបចំធ្វើពិធីបុណ្យសពយ៉ាងអធិកអធម ទៅតាមប្រពៃណី ដោយក្នុងនោះយើងសង្កេតឃើញមានវត្តមាន របស់តារាប្រុសស្រីល្បីៗជាច្រើននាក់ នៅក្នុងសង្គមសិល្បៈថៃ បាននាំគ្នាមកចូលរួមកម្មវិធីបុណ្យ និងសម្តែងភាពសោកស្តាយយ៉ាងក្រៃលែងជាមួយនាង Kimberley និងក្រុមគ្រួសារ។

ទន្ទឹមនឹងការប្រារព្ធធ្វើពិធីបុណ្យអស់រយៈពេល ៧ថ្ងៃកន្លងរួចមកហើយនោះ ហើយគិតមកដល់ត្រឹមនៅថ្ងៃទី៣ធ្នូនេះ ក៏ត្រូវដល់ពេលវេលាកំណត់ នៃការបូជាសពរបស់លោក Hans Woltemas ផងដែរ ដែលនឹងត្រូវធ្វើពិធីបូជាសពនៅក្នុងបរិវេណវត្ត Phrasri Mahathat Woramahawihan វេលាម៉ោង ៤ រសៀលថ្ងៃនេះ។ នេះបើយោងតាមការឱ្យដឹងពីផេកហ្វេសប៊ុកអ្នកគាំទ្ររបស់នាង Kimberley ដែលមានឈ្មោះថា MarKim Cambodia Fanpage បានផុសឱ្យដឹងមុននេះបន្តិច។

គួរបញ្ជាក់ឱ្យដឹងផងដែរថា លោក Hans Woltemas បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ២៦វិច្ឆិកាកន្លងទៅ វេលាម៉ោង ៨ និង១៥នាទីព្រឹក ដោយសារការឆ្លងមេរោគនៅក្នុងឈាមបន្ទាប់ពីការវះកាត់រួច នៅក្នុងមន្ទីរពេទ្យនាទីក្រុងបាងកក។ ទុក្ខសោកមួយនេះ ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាង Kimberley ព្រមទាំងមហាជនផ្សេងទៀតរញ្ជួយចិត្ត និងមានភាពសោកស្តាយយ៉ាងខ្លាំង ហើយពួកគេទាំងអស់គ្នា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខនាង Kimberley ពីចម្ងាយផងដែរ ទាំងនៅក្នុងបណ្តាញអ៊ីនស្តារក្រាម និងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

តោះទៅមើលសកម្មភាពខ្លះៗនៅក្នុងពិធីបូជាសពឪពុករបស់នាង Kimberley បន្តិចមើល៖

រូបថត លោក Hans Woltemas ឪពុកនាង Kimberly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]