ភ្នំពេញ៖ ក្រុមហ៊ុន Anana Computer ជាក្រុមហ៊ុនដែលមានឈ្មោះល្បី នៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ដែលរហូតមកដល់ពេលនេះ គឺមានអាយុកាល ២១ឆ្នាំមកហើយ និងមានអតិថិជនជាច្រើនបានទទួលស្គាល់។

លើសពីនេះ ក្រុមហ៊ុន Anana ក៏ជាដៃគូដ៏ល្អ ដែលមានបទពិសោធន៍ខ្ពស់ និងជំនាញបច្ចេកទេសជាមួយនឹងការបណ្តុះបណ្តាលយ៉ាងល្អ ហើយក៏បានបណ្តាក់ទុនយ៉ាងច្រើន ក្នុងការអភិវឌ្ឍវិស័យ ICT ក្នុងការផ្តល់បច្ចេកវិទ្យា និងផលិតផលជាច្រើន ដើម្បីបង្កើនគុណភាពនៃជីវិតប្រតិបត្តិការអាជីវកម្ម និងសង្គម។ ក្នុងនោះផងដែរ ក្រុមហ៊ុន Anana Group មានក្រុមហ៊ុនធំៗរបស់ខ្លួនចំនួន ៥ កំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដូចជា៖ ក្រុមហ៊ុន Anana Computer, ក្រុមហ៊ុន Mekong Net, ក្រុមហ៊ុន Full House Decoration, ក្រុមហ៊ុន Sun City, និងក្រុមហ៊ុន Faceline ហើយបច្ចុប្បន្ននេះ Anana ក៏មានផលិតផលនិងសេវាកម្មផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាជាច្រើន សម្រាប់បំពេញតម្រូវការអតិថិជនទាំងអស់ ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង បណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជា។

ដោយឡែក នៅក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុននឹងផ្ដល់ជូនកម្មវិធី Promotion ដ៏ពិសេសទៅលើកំុព្យូទ័រយួរដៃ កំុព្យូទ័រលើតុ និងឧបករណ៍សំរាប់ប្រើប្រាស់ ជាមួយនឹងកុំព្យូទ័រជាច្រើនម៉ាក ចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ៣១ ខែធ្នូខាងមុខនេះ ដែលមានដូចខាងក្រោម៖

+ កំុព្យូទ័រយួរដៃម៉ាក Dell (Dell Laptop): រាល់ការទិញកំុព្យូទ័រយួរដៃ ម៉ាក Dell Latitude 3470, Dell Latitude E5570, និង Dell Latitude E5470 អតិថិជននឹងទទួលបានដោយឥតគិតថ្លៃនូវ៖ កាបូបម៉ាក Dell (460-BBKX) មួយ, Mouse ម៉ាក Dell (MS-116) មួយ និង កម្មវិធីការពារមេរោគម៉ាក Avira ចំនួន 3 License ។

+ កំុព្យូទ័រលើតុម៉ាក Dell (Dell Desktop): រាល់ការទិញកំុព្យូទ័រលើតុម៉ាក Dell Optiplex 3040 Mini Tower, Dell Optiplex 7220 Mini Tower, និង Dell Optiplex 5040 Mini Tower អតិថិជននឹងទទួលបានដោយឥតគិតថ្លៃនូវ៖ Monitor 18.5” (E1916HV) មួយគ្រឿង, UPS ម៉ាក Emerson Liebert (PSA600-SOHO) មួយគ្រឿង និងកម្មវិធីការពារមេរោគម៉ាក Avira ចំនួន 3 License ។

+ កំុព្យូទ័រលើតុម៉ាក Dell AIO (Dell All-In-One Desktop): រាល់ការទិញកំុព្យូទ័រលើតុម៉ាក Dell OptiPlex 3240 AIO និង Dell OptiPlex 7440 AIO អតិថិជននឹងទទួលបានដោយឥតគិតថ្លៃនូវ៖ UPS ម៉ាក Emerson Liebert (PSA600-SOHO) មួយគ្រឿង និងកម្មវិធីការពារមេរោគម៉ាក Avira ចំនួន 3 License ។

អ្វីដែលពិសេសនោះ ក្រុមហ៊ុន ក៏មានការលក់បញ្ចុះតម្លៃទៅលើឧបករណ៍សំរាប់ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រជាច្រើនម៉ាក និងច្រើនប្រភេទទៀតផងដែរ ដូចជា Moues(Logitech, Sony, Microsoft, Dell), Headset(Logitech), Speaker(Logitech), PowerBank(Verbatim) និងកាបូបសំរាប់ដាក់ម៉ាស៊ីនកុំព្យូទ័រ (Sony, Tagus, Dell, Verbatim, HP, Elecom) ជាដើម។

សូមរួសរាន់ឡើង កម្មវិធីដ៏ពិសេសនេះ គឺចាប់ផ្តល់ជូនអតិថិជនគ្រប់់គ្នា ចាប់ពីថ្ងៃនេះតទៅ រហូតដល់ដំណាច់ឆ្នាំ 2016 ដែលក្រុមហ៊ុន Anana មានអាស័យដ្ឋាននៅអគារលេខ 95 តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ២១១ ៥៤៣ | 
www.ananacomputer.com | www.facebook.com/ananacomputer/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]