សៀមរាបនឹងធ្វើជាម្ចាស់ផ្ទះសំរាប់ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី២១ នៅថ្ងៃទី ៤ ធ្នូ ២០១៦ ខាងមុខនេះ។

ស្របពេលនេះដែរ មុទិតាស៉្បា (Mudita Spa) ដែលជាស្ប៉ាប្រណីតផ្តល់សេវាកម្ម លំដាប់ផ្កាយ៥ ហើយស្ថិតក្នុងលេខរៀងលំដាប់លេខ១ ប្រចាំខេត្តសៀមរាបលើគេហទំព័រ TripAdvisor នោះ ក៏បានចូលរួមឧបត្ថម្ភ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយមានការផ្តល់ជូនសេវាកម្មម៉ាស្សា ឥតគិតថ្លៃជូនដល់ភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៏នេះផងដែរ។

ដោយមានការគាំទ្រពីបណ្តាអ្នករត់ម៉ារ៉ាតុងរាប់រយនាក់ ដែលពេញចិត្តយ៉ាងខ្លាំងក្នុងការទទួលនូវសេវាកម្មម៉ាស្សា និងស្ប៉ាកាលពីឆ្នាំ២០១៥ ក្រសួងទេសចរណ៍ ក៏បានធ្វើការផ្តល់ជូននូវរង្វាន់ សរសើរជូនដល់ មុទិតាស៉្បា ដែលបានឧបត្ថម្ភផ្តល់សេវាកម្មម៉ាស្សាដោយ មិនគិតកម្រៃពីភ្ញៀវទេសចរ ដោយសារសេវាបែបនេះក៏ជាផ្នែកមួយក្នុងការចូលរួមព្រឹត្តិការណ៍ បេតិកភណ្ឌពិភពលោកបែបមនុស្សធម៌ផងដែរ។

នាថ្ងៃទី ៤ ធ្នូ ២០១៦ ដែលត្រូវជាថ្ងៃអាទិត្យនេះ បងប្អូនខ្មែរ និងភ្ញៀវដែលចូលរួមទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងនេះ អាចស្វែងរកស្តង់ផ្តល់សេវាកម្មម៉ាស្សារបស់ មុទិតាស៉្បា ស្ថិតនៅកន្លែងមកដល់ទីតែម្តង។ មិនតែប៉ុណ្ណោះ មុទិតាស៉្បា ក៏មានការចែកជូននូវប័ណ្ណបញ្ចុះតំលៃពិសេស សំរាប់កីឡាករ និងភ្ញៀវទេសចរ ដែលចូលរួមក្នុងការរត់ប្រណាំងផងដែរ។ លោកអ្នកអាចធ្វើការកក់ទុកជាមុនតាមរយៈ 063-966 704 ឬ [email protected]

សូមបញ្ជាក់ថា មុទិតាស៉្បា ដែលមានបុគ្គលិកជំនាញជា ជនជាតិខ្មែរសុទ្ធសាធ ហើយមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ បុរីអង្គររីសតនិងស៉្បា (Borei Angkor Resort & Spa) ក្នុងខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ភូមិស្លរក្រាម ឃុំបន្ទាយចាស់ ឈាងខាងលិចមុខផ្សារសាមគ្គី។

សំរាប់ ពត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ហ្វេសបុ៊ករបស់ មុទិតាស៉្បា web.facebook.com/themuditaspa ដើម្បីតាមដាននូវការផ្តល់ជូនពត៌មានផ្សេងៗទៀត ដែលមានអត្ថប្រយោជន៍ផ្នែកសម្រស់ និងសុខភាពជាច្រើនទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]