(ភ្នំពេញ)៖ ឧកញ៉ាវ័យក្មេង លោក ធី ឬទ្ធីសី និង ឧកញ៉ា ប៉ែន កាក់ បានរៀបចំកម្មវិធីចែកអំណោយ និងពិសារបាយសាមគ្គី ដល់សិល្បករ-សិល្បការិនី ចាស់ៗ ចំនួន១២រូប នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងភោជនីយដ្ឋាន សាន់សាន់ ផ្លូវមុនីវង្ស។

សិល្បករ-សិល្បការិនីចាស់ៗទាំង១២រូប រួមមាន លោកតាកំប្លែង ប៉ិកគក់ តារាចម្រៀងអាយ៉ៃ លោកតា ស្មៀន ផ្លុងមឿក តារាកំប្លែង លោកតា សង់ ស៊ីស តារាកំប្លែង លោកយាយ ណយ សំណាង តារាកំប្លែង លោកតា វីតាមីនសេ តារាកំប្លែង លោកតា ចេក តារាកំប្លែង នាយគ្រោង តារាកំប្លែង នាយឆើត តារាកំប្លែងនាយព្រីង តារាកំប្លែងនាយផ្លយ តារាកំប្លែងនាយ ស្មាញ និងតារាចម្រៀង លោក នូ ស៊ិប។

អំណោយចែកជូនសិល្បករ-សិល្បការិនីចាស់ៗទាំង១២រូប រួមមាន អង្ករ,ទឹកត្រី,ទឹកស៊ីអ៉ីវ,ត្រីខ,ទឹកផ្លែឈើ,និងថវិកាក្នុង ម្នាក់ទទួលបានជាង១០០ដុល្លារ។

ឧកញ៉ាវ័យក្មេង លោក ធី ឬទ្ធីសី បានប្រាប់ឲ្យដឹងថា «ការរៀបចំកម្មវិធីនេះឡើង ដើម្បីជាការលើកទឹកចិត្ត ដល់សិល្បករ-សិល្បការិនីចាស់ៗ ដែលមានស្នាដៃសម្ដែង រយៈពេល យ៉ាងយូរ តាំងពីឆ្នាំ៧០ជាង ហើយពួកគាត់បាន បន្សល់ទុកស្នាដៃជាច្រើនជូនជាតិ។ ខ្ញុំធ្វើនេះ ដើម្បីលើកទឹកចិត្តពួកគាត់ ឲ្យពួកគាត់មានកម្លាំងចិត្ត ទោះបីគាត់ចាស់។ ជាងហ្នឹងទៅទៀត យើងនៅតែបន្តជួយគាត់ និងលើកទឹកចិត្តគាត់រហូត។ លើកនេះ ខ្ញុំជួយបាន សិល្បករ-សិល្បការិនីចាស់ៗ ចំនួន១២រូប ដែលកំពុងប្រឈមនឹងជីវភាពធ្ងន់ធ្ងរជាងគេ តែនៅលើក ក្រោយទៀត ខ្ញុំនឹងជួយ សិល្បករ-សិល្បការិនី ចាស់ៗដទៃទៀត»។

ឧកញ៉ាវ័យក្មេង លោក ធី ឬទ្ធីសី ក៏បានអំពាវនាវ ទៅដល់សប្បុរជន មួយចំនួនទៀត ដែលមានលទ្ធភាពសូមមេត្តាជួយ ឧបត្ថម្ភទៅដល់ សិល្បករ-សិល្បការិនីចាស់ៗ ដែលគ្មានលទ្ធភាព និងមានជីវភាពខ្វះខាតបន្ថែមទៀត ពីព្រោះពួកគាត់ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សប្បាយ សើច នឹងការសម្តែងរបស់ពួកគាត់។

លោកឧកញ៉ា បន្តថា សប្បុរជនមួយចំនួនអាចជួយឧបត្ថម្ភ ជូនសិល្បករ-សិល្បការិនីចាស់ៗបាន ទោះបីជាច្រើនក្តីតិចក្តី ចាត់ទុកថា នេះជាសកម្មភាពចែករំលែក និងជួយគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ឧកញ៉ាវ័យក្មេង លោក ធី ឬទ្ធីសី និងក្រុមការងារ បានចុះចែកអំណោយជាច្រើន ជូនទៅដល់ជនចាស់ជរា និងប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាព ព្រមទាំងសិល្បករ-សិល្បការិនីទាំងក្មេង ទាំងចាស់ៗជាច្រើនរូបទៀត៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]