អាមេរិក៖ យុវជនវ័យក្មេងឈាមរាវម្នាក់ បានទទួលរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ស្ទើរតែបាត់បងជីវិត ដោយសារបើកបរក្នុងល្បឿនលឿនបណ្តើរ  ថត Live វីដេអូតាមហ្វេសប៊ុកក្នុងរថយន្តបណ្តើរ។

យុវជន Onasi Olio-Rojas អាយុ២០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ នៅថ្ងៃពុធ ទី៣០ វិច្ឆិកា ២០១៦ ស្ថិតក្នុងទីក្រុង Pawtucket នៅកំណាត់ផ្លូវលេខ៦  ខណៈបើកបរក្នុងល្បឿនលឿនពេក ប្រមាណ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោង គួបផ្សំទាំងថត Live តាមហ្វេសប៊ុក។ វីដេអូថត Live នៅលើហ្វេសប៊ុក ដែលយុវជនខាងលើនេះ បានថតនោះ គឺត្រូវបានបញ្ឈប់ការថតរបស់ខ្លួន មុនពេលជួបនូវគ្រោះថ្នាក់។

ប៉ូលិសនិយាយថា Olio Rojas បានបើកបុករថយន្តដឹកទំនិញធន់ធំមួយគ្រឿង រួចក៏រេទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ ជាហេតុបណ្តាលឲ្យរថយន្តរបស់គេ ខូចខាតស្ទើរតែទាំងស្រុង ថែមទាំងរងរបួសស្ថិតក្នុងស្ថានភាពយ៉ាងធ្ងន់ធ្ងរ។ 

ក្រោយកើតហេតុ ក្រុមភ្នាក់ងារជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ និងបានរំដោះយក Olio Rojas ចេញពីរថយន្ត និងបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកនាំពាក្យមន្រ្តីប៉ូលិសប្រចាំរដ្ឋ Rhode Island បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា យោងតាមសម្តីសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា មុនពេលកើតហេតុ គេឃើញអ្នកបើករថយន្តជួបគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពខុសពីប្រក្រតី ដោយបានបើកវ៉ា និងជ្រេគេជ្រេឯងតែម្តង។

ជុំវិញនឹងករណីនេះ  ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវជាបន្តផងដែរ។ ហើយនេះក៏ជាសារមួយ ក្នុងការក្រើនរំលឹកដល់យុវវ័យ កុំភ្លើតភ្លើន ជាពិសេសកុំប្រើប្រាស់ទូរស័ព្ទក្នុងកំឡុងពេលបើកបរ  ចៀសវាងគ្រោះថ្នាក់ដូចករណីយុវជនខាងលើនេះផងដែរ៕

ទស្សនាវីដេអូ៖    

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]