ភ្នំពេញ៖ តារាស្រីជើងចាស់នៅក្នុងវិស័យសិល្បៈ និងល្បីថាអាចដើរតួសម្តែងបានគ្រប់តួអង្គមិនថាតួកាច តួស្លួត តួឈ្នានីស ឬតួកម្សត់នោះទេ អ្នកនាង ចន ច័ន្ទលក្ខិណា បច្ចុប្បន្នទោះបីជាខ្លួនមានវ័យជ្រេបន្តិចទៅហើយ ប៉ុន្តែគេសង្កេតឃើញថានាងនៅតែមានភាពមមាញឹកជាប់ជានិច្ច ជាមួយនឹងការងារសិល្បៈយ៉ាងច្រើនស្អេកស្កះទាំងការងារថតបង្ហាញម៉ូត ថតផ្សាយពាណិជ្ជកម្ម  ឬចុះទៅតាមកម្មវិធីតូចធំនានាជាដើម។

ដោយសារតែការងារសិល្បៈច្រើនសន្ធឹកពេក អ្នកនាង  ចន ច័ន្ទលក្ខិណា ក៏បានប្រាប់ឱ្យដឹងថា នាងមិនដែលស្គាល់ពាក្យថាទំនេរ ឬថ្ងៃសៅរ៍ ថ្ងៃអាទិត្យនឹងគេទេ ហើយ មានផ្ទះមិនដែលបាននៅ មានគ្រែក៏មិនអាចគេងបានស្រួលទៀត។ និយាយរួមទៅគឺអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់គ្មានពេលវេលាឈប់សម្រាកពីការងាររបស់ខ្លួននឹងគេសោះ គិតតែធ្វើការគ្មានពេលឈប់។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណាផ្ទាល់ នាងបានសរសេរត្អូញត្អែររៀបរាប់ពីជីវិតរបស់មមាញឹករបស់ខ្លួនយ៉ាងដូច្នេះថា៖ «តើមានទេពាក្យថាទំនេរសំរាប់ខ្ញុំ? ការងារផង ភារៈផង កម្មវិធីផង មិនដែលស្គាល់ពាក្យថា សៅរ៍ អាទិត្យ មានផ្ទះមិនដែលនៅ មានគ្រែមិនអាចគេងស្រួល !!! មានដៃគូក៏ជាមនុស្សរវល់ទៀត គូរនេះរកគ្នាឃើញណាស់. ជីវិតដែលទទួលខុសត្រូវ ចង់រកកន្លែងស្ងប់ក៏មិនមានឱកាស»។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ធ្លាប់បានបង្ហាញនូវអាហារពេលយប់របស់ខ្លួនដែលរួមមាន បបរសដាក់ថង់ និងពងទាប្រៃប៉ុន្មានចំណិតយ៉ាងសាមញ្ញបំផុតផងដែរ។ បន្ទាប់មកក៏មានអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះបានសរសើរ និងពេញចិត្តយ៉ាងខ្លាំង ពេលឃើញរូបនាង បានបង្ហាញពីការទទួលទានអាហារដោយមិនចេះប្រកាន់ថា ជាអាហារដាក់ថង់នោះឡើយ ទោះបីជារូបនាងជាតារាល្បីខ្លាំងយ៉ាងណាក៏ដោយ៕  

អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា