តាកែវ៖ មួយរយៈចុងក្រោយនេះ សិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនមិនថា អ្នកជំនាន់មុន ឬក្រោយទេ គឺពួកគាត់តែងតែជួយដល់ជនទីទាល់ក្រ លំបាកទៅតាមលទ្ធភាព ដែលពួកគាត់អាចជួយបាន មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានទឹកចិត្តស្វែងរកសប្បុរសជនផ្សេងៗទៀត មកជួយបន្ថែមពីលើនូវអ្វីដែលពួកគាត់មាន។

ជាក់ស្តែងថ្មីៗកន្លងទៅនេះកញ្ញា នី មុនីនាថ ដែលជាតារាសំដែងមួយរូប ដែលពោរពេញដោយមនោសញ្ចេតនា និងទឹកភ្នែកក្នុងការសំដែង ក៏មិនខុសគ្នាពីតារាដទៃដែរ។ កញ្ញា បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ដើម្បីជួយសាងសង់ផ្ទះ ដល់បងស្រីម្នាក់ឈ្មោះ ហង្ស រុណ ដែលស្ថិតនៅក្នុងភូមិ ត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលបងស្រីកំពុងជួបការលំបាក និងមានកូនបីនាក់ក្នុងបន្ទុក។ បន្ថែមលើសពីនេះទៀតកញ្ញាមិនត្រឹមតែជួយជាថវិកានោះទេ ថែមទាំងចំណាយពេល ដើម្បីចុះសួរសុខទុក្ខផ្ទាល់ដល់ក្រុមគ្រួសារបងស្រីហង្ស រុណថែមទៀតផង។

តាមរយៈអំពើល្អនេះកញ្ញា នី មុនីនាថក៏បានបង្ហោះសារមួយ ដែលបង្ហាញថាកញ្ញាសប្បាយចិត្តជាមួយនឹង ស្នាមញញឹមរបស់ក្រុមគ្រួសារបងស្រី ហង្ស រុណ និងជាគំនិតមួយដែលនាងគិតត្រូវ។ លើសពីនេះទៀត ក៏មានអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់ កញ្ញា មិនត្រឹមតែស្អាតទេថែមទាំងចិត្តល្អទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ