ថៃ៖ អតីតតារាសិច នាង Nong Na បានបង្ហាញឲ្យដឹងថា នាងធ្លាប់មានចិត្ដចង់លែងលះ ជាមួយនឹងស្វាមីដែលជាមហាសេដ្ឋីរូបនេះ ដោយសារតែមិនសូវបានជួបមុខគ្នា និងខ្លាចធ្វើឲ្យស្វាមីគាំងបេះដូងស្លាប់ ក្នុងពេលរួមភេទ។

នេះបើតាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា នាង Kejsarin "Nong Nat" Chaichalermphol អាយុ៣១ឆ្នាំ ធ្លាប់ជាតារាប្រចាំចិត្ដរបស់បុរសៗថៃ កាលពីក្នុងអំឡុងឆ្នាំ២០០០ ហើយនាងបានធ្វើឲ្យពួកគេ ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីដឹងថា នាងបានរៀបការជាមួយនឹងអ្នកជំនួញអាមេរិក លោក Harold Nesland Jr.។

ក៏ដូចជាការធ្វើបទសំភាន៍នាពេលថ្មីៗនេះ អតីតតារាសិចរូបនេះ បាននិយាយថាចំណងអាពាហ៍ពិពាហ៍របស់នាង មិនមែនមានសុភមង្គលរហូតនោះទេ។ ឧទាហរណ៍ដូចជា កាលពីរៀបការបាន២ឆ្នាំដំបូង នាងធ្លាប់ព្យាយាមចង់លែងលះជាច្រើនដង ដោយសារតែអ្នកទាំងពីរ ជួបគ្នាបានតែម្ដងប៉ុណ្ណោះក្នុងមួយខែ ក៏ព្រោះតែការរកស៊ីរបស់លោក Harold ខណៈដែលនាងមានបុរសជាច្រើន ត្រូវការនាង។ ដំបូងឡើងនៅពេលដែលនាងសុំលែងលះជាលើកទី១ នាងមិនបានលួចក្បត់ទៅមាននរណាម្នាក់នោះទេ ប៉ុន្ដែពេលចូលដល់ការសុំលែងលះលើកទី២ ទើបនាងសារភាពថា នាងមានប្រុសផ្សេង តែលោក Harold នៅតែមិនព្រមលែង និងនិយាយថា បើសិនជានាងមិនអាចរក មនុស្សប្រុសល្អជាងលោកទេ គឺលោកមិនព្រមទៅណានោះទេ។

ហេតុផលផ្សេងមួយទៀត ក្នុងការលែងលះនាពេលនោះ ដោយសារតែនាងខ្លាចធ្វើឲ្យ លោក Harold គាំងបេះដូងស្លាប់ ក្នុងពេលរួមភេទ។ ប៉ុន្ដែមកដល់ពេលនេះ ក្រោយរៀបការបាន ៥ឆ្នាំ អ្នកទាំងពីរមានសុភមង្គលជាធម្មតា។

ក្នុងកិច្ចសំភាសន៍នេះដែរ នាងក៏បង្ហើបថា នាងកំពុងតែរង់ចាំទិដ្ឋាការ ទៅរស់នៅសហរដ្ឋអាមេរិក និងនាងនឹងបន្ដថ្នាក់បរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅទីនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]