ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតហ្វូនឈានមុខ Huawei កំពុងតែបាចសាចឥទ្ធិពលបន្ថែមលើទីផ្សារស្មាតហ្វូនពិភពលោក ជាមួយនឹងការបញ្ចេញវត្តមាន Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧។ ស្មាតហ្វូនដែលមានរាងស្អាតខ្ញង់ ពេញដោយអានុភាពនេះ ត្រូវបានរចនាឡើងសម្រាប់អ្នកនិយម បច្ចេកវិទ្យាថ្មីៗ ក្នុងតម្លៃសមរម្យ។ Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧នេះ ជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ លើសអ្វីដែលធ្លាប់មានពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន ថ្មកាន់ភ្លើងបានយូរ មានបំពាក់កាមេរ៉ាភ្លោះ បច្ចេកវិទ្យាស្កេនម្រាមដៃ Fingerprint 3.0 និង ភ្ជាប់នូវមុខងារការពារភ្នែកដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។ ស្មាតហ្វូនដ៏ថ្មីសន្លាងនេះ ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅប្រទេសកម្ពុជា អំឡុងពាក់កណ្តាលខែធ្នូ ខណៈពេលដែល Huawei កម្ពុជា ប្រកាស “ទទួល កម្ម៉ង់ទុកមុន សម្រាប់កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧” ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ១០ ធ្នូ ២០១៦។  

លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការរបស់អ្នក ប្រើប្រាស់ ជាពិសេសអ្នកនិយមទូរស័ព្ទស្មាតហ្វូនកាមេរ៉ាពីរ ក្នុងតម្លៃសមរម្យ ឥឡូវនេះ Huawei នឹងបង្ហាញនូវកំពូលស្មាតហ្វូនស៊េរីចុង ក្រោយគឺ Huawei GR5 2017 ដែលធានាថាពិតជាត្រូវចិត្តជាក់ជាមិនខាន។ ក្រុមហ៊ុនរំពឹងថា ការបង្ហាញខ្លួនរបស់ Huawei GR5 2017 នៅកម្ពុជានឹងធ្វើឲ្យទីផ្សារទូរស័ព្ទកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពល្អប្រណីត គុណភាពសមត្ថភាពលើសពីតម្លៃ។ លោក ថង សារី បន្ថែមថា “ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចអញ្ជើញធ្វើការកក់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧ នៅគ្រប់សាខាហាងដែលមានស្លាកសញ្ញា Huawei។ ធ្វើការកក់អំឡុងពេលនេះ អតិថិជននឹងទទួលបានទូរស័ព្ទស្មាតហ្វូនវៃឆ្លាត ជាមួយនឹង កាដូដ៏សន្ធឹកសន្ធាប់រួមមាន ស្រោមទូរស័ព្ទ original, Original Huawei Bluetooth Speaker និង Original Huawei Power Bank 5000mAh   មានតម្លៃសរុបប្រមាណ ១០០ដុល្លារ

ដូច្នេះ សូមកុំឲ្យឱកាសដ៏ល្អនេះរំលងផុតទៅ។ សូមទទួលយកភាពរីករាយ ពីស្មាតហ្វូនកាមេរ៉ាភ្លោះរបស់អ្នកឥឡូវនេះ!”។ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ មានតម្លៃត្រឹមតែ ២៦៩ ដុល្លារ ប៉ុណ្ណោះ លើទីផ្សារស្មាតហ្វូនកម្ពុជា ដែលអតិថិជនអាចធ្វើការកក់ទុកមុន នៅតាមហាងលក់ទូរស័ព្ទនានា ដែលមានស្លាកសញ្ញា Huawei និងហាងដែលមានភ្នាក់ងារលក់របស់ Huawei រឺតាមទូរស័ព្ទលេខ 069 73 23 23 ។ ក្រៅពីនេះ អតិថិជនក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈគេហទំព័រហ្វេសបុក Huawei Mobile ផងដែរ។

គួរបញ្ជាក់ថា Huawei ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ទៅលើ សន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់អតិថិជនខ្លួន ទើបជំរុញឲ្យក្រុមហ៊ុន នេះ គ្រងតំណែងលេខ១ នៃប្រាក់ចំណេញពីការលក់ស្មាតហ្វូនប្រតិបត្តិការ Android របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖http://consumer.huawei.com/kh/index.htm 

ទូរស័ព្ទ Hotline ផ្នែកសេវាកម្ម: ចុចលេខ 1800206688 រួចចុចបញ្ជូន (ទូរស័ព្ទបានដោយមិនគិតថ្លៃ បើទោះបីគ្មានទឹកប្រាក់ក្នុងគណនី)។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]