ចិន៖ ម្ចាស់ជើងឯកពិភពលោក ផ្នែកវាយសី ត្រូវបានតាមទាន់មានសាហាយស្មន់ ជាមួយនឹងរាជានីសម្រស់ ក្នុងអំឡុងពេលប្រពន្ធកំពុងតែមានផ្ទៃពោះ។

កីឡាករវាយសី Lin Dan វ័យ ៣៣ឆ្នាំ ដែលជាម្ចាស់ជើងពីរដងក្នុងកីឡាអូឡាំពិក និងតារាម៉ូដែលនាង Zhao Yaqi វ័យ ៣៤ឆ្នាំ ត្រូវបានគេប្រទះឃើញមាន ទំនាក់ទំនងស្នេហានៅក្នុងបន្ទប់សណ្ឋាគារ ខណៈដែលរូបភាពអ្នកទាំងពីរដូចជា អោបថើបគ្នា ត្រូវបានលេចផ្សាយជាសាធារណៈ កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅនេះ។ សម្រាប់រូបភាពទាំងនេះ ត្រូវបានផ្សព្វផ្សាយឡើង នៅក្នុងបណ្ដាញសង្គមចិន Weibo ដោយលោក Zhao Wu'er ដែលជាអ្នកកំពូលសើុបអង្កេតម្នាក់ ក្នុងវិស័យនេះ និងមានអ្នកតាមដានគាត់ជាង ៥សែននាក់ ហើយគាត់បានបញ្ជាក់ថា រូបភាពទាំងនេះថតបាន នៅពេលដែលភរិយា កីឡាករវាយសី Lin Dan កំពុងតែមានផ្ទៃពោះ។

រូបភាព កីឡាករវាយសី Lin Dan និងតារាម៉ូដែលនាង Zhao Yaqi
រូបភាព កីឡាករវាយសី Lin Dan និងតារាម៉ូដែលនាង Zhao Yaqi

សម្រាប់រឿងអាស្រូវមួយនេះ បានកើតឡើងនៅចំពេលដែល ភរិយារបស់កីឡាករវាយសីនេះ កំពុងតែមានផ្ទៃពោះកូនដំបូង ដែលពិតជាធ្វើឲ្យមហាជនស្លុតចិត្ដជាខ្លាំង និងបានធ្វើឲ្យអ្នកទាំងពីរ (កីឡាករវាយសី Lin Dan និងតារាម៉ូដែល) ចេញមុខសុំទោសភ្លាមៗផងដែរ ក្រោយពីរូបភាពបានចែកចាយ ២ទៅ៣ម៉ោង។ នៅក្នុងនោះ កីឡាករវាយសី Lin Dan បានសរសេរជាសារសុំទោសទៅកាន់អ្នកគាំទ្រថា លោកមិនប្រកែកសម្រាប់រឿងមួយនេះទេ គាត់ពិតជាធ្វើឲ្យគ្រួសារឈឺចាប់ជាខ្លាំង និងនាពេលនេះ គាត់សុំទោសរាល់រឿងគ្រប់យ៉ាង។

គួរបញ្ជាក់ថា ភរិយារបស់កីឡាករវាយសីនេះ នាង Xie Xingfang ក៏ជាអ្នកជាម្ចាស់ជើងឯកផ្នែកវាយសីផងដែរ ហើយនាងបានសម្រាលកូនប្រុសកាលពីថ្ងៃទី ០៥ វិច្ឆិកា កន្លងទៅនេះ ហើយសម្រាប់នាងវិញ ក៏មិនយកទោសពៃពីស្វាមីដែរ។ នៅក្នុងនោះ នាងបានបង្ហោះសារដោយរៀបរាប់ពីស្វាមីនាងថា គាត់ជាបុរសម្នាក់ដែលមានទំនួលខុសត្រូវ លើអ្វីដែលគាត់បានធ្វើ និងគាត់បានសន្យាថា នឹងកែកំហុសរបស់គាត់។ សម្រាប់សារមួយនេះ ក៏បានបង្ហោះភ្ជាប់ជាមួយនឹង រូបភាពក្រុមគ្រួសាររបស់ពួកគេ ដែលពួកគេបានកាន់ដៃកូនប្រុសជាមួយគ្នា៕

រូបភាពជុំគ្រួសារ
រូបភាព តារាម៉ូដែល ធ្វើការសុំទោសដល់សាធារណៈសម្រាប់រឿងសាហាយស្មន់ជាមួយនឹង កីឡាករ Lin Dan
រូបភាព​រៀបការកាលពីឆ្នាំ២០១២ របស់កីឡាករវាយសី Lin Dan និងភរិយានាង Xie Xingfang ដែលជាកីឡាការនី វាយសីដូចគ្នា
រូបភាពកីឡាករវាយសី Lin Dan
រូបភាពកីឡាករវាយសី Lin Dan និងភរិយា
រូបភាពកីឡាករវាយសី Lin Dan និងភរិយា

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]