ភ្នំពេញ៖ ថ្មីៗនេះបណ្តាអ្នកលេងហ្វេសប៊ុកកម្ពុជាជាច្រើន ជាពិសេសគឺ ក្រុមអ្នកគាំទ្រទាំងអស់របស់ម្ចាស់ជ័យលាភី Cambodia Idol លោក នី រតនា តែម្តង មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះបុគ្គលអនាមិកដែលបានHack ឬចូលលួច គណនីហ្វេសប៊ុករបស់លោក នី រតនា ដើម្បីប្រើប្រាស់ និងបង្ហោះអ្វីដែលមិនសមគួរ។

ជាការពិតណាស់ កាលពីថ្ងៃទី៣០ ខែ វិច្ឆិកានេះ ជនអនាមិកនោះ បានសរសេរបង្ហោះសារ នៅលើគណនី ហ្វេសប៊ុសរបស់លោក នីរតនា ដោយបានសរសេរថា៖

« នៅទីនោះគាត់បានផ្តល់ប្រាក់កម្ចីឱ្យខ្ញុំមានគណនីដើម្បីធ្វើអ្វីមួយអាក្រក់។ តើនរណាជាអ្នកផ្តល់ប្រាក់កម្ចីខ្ញុំខ្ញុំដំបូលផ្ទះជាច្រើន»

និង« Who has the money I sell this account for $ 5 million Vietnam» ដែលចង់មានន័យថា «តើនរណាមានលុយខ្លះ ខ្ញុំលក់គណនី នេះតម្លៃ ៥លានដុង»។

កំណត់ហេតុខ្មែរឡូត៖

គួរឲ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាកម្ពុជាយើង ទទួលរងនូវការវាយប្រហារ ពីជនអានាមិកទាំងនោះ ដោយកាលពីលើកមុន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ ឈរនៅលំដាប់ជួរមុខ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានទទួលរងនៅការវាយ ប្រហារទៅលើ Page Facebook របស់នាង ចំនួន២លើក ដោយមានការបង្ហោះ រូបភាព វីដេអូអាសអាភាស ជាបន្តកន្ទុយគ្នា ដែលធ្វើឲ្យអ្នកលេង Facebook ជាច្រើន មានការភ្ញាក់ផ្អើល ស្ទើរ គ្រប់ៗគ្នា ។ 

ដោយក្នុងនោះ គេសង្កេតឃើញថា Page Facebook របស់តារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា ត្រូវបានគេ Hack ចូលហើយបង្ហោះវីដេអូ អាសអាភាស មានទាំងក្បាច់រួមរ័ក ជាប់ៗគ្នា២-៣ថ្ងៃ ដែល ធ្វើឲ្យអ្នកគាំទ្រនាង និងអ្នកលេង Facebook នាងជាច្រើន មានការហួសចិត្ត និងការបង្ហាញវីដេអូបែបនេះ ជាសាធារណៈ ។

ជួបតាមទូរស័ព្ទ ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះ អ្នកចាត់ការទូទៅ របស់ផលិតកម្មថោន លោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់ កញ្ញា មាស សុខសោភា បានប្រាប់ ឲ្យដឹង ដោយទទួលស្គាល់ថា ជាការពិតណាស់មួយរយៈនេះ គេបាន Hack ចូល Page Facebook របស់អាភាច្រើន ណាស់ ដោយលើកនេះវាយប្រហារច្រើន ជាងលើកមុនទៀត ។

អ្នកចាត់ការទូទៅរូបនេះ បានប្រាប់ឲ្យដឹងថា «ពេលនេះខ្ញុំអាភា និងក្រុមការងារបច្ចេកទេស កំពុងតែនាំគ្នាដុតដៃ ដុតជើង ដោះស្រាយបញ្ហានេះ ព្រោះថាយើងមិនអាចបណ្តោយឲ្យគេ Hack ចូលបែបនេះទេ ហើយខ្ញុំសូមពេល មួយរយៈ ដើម្បីដោះស្រាយហើយ យ៉ាងយូរខែមករាឆ្នាំក្រោយនេះ ខ្ញុំគិតថាខ្ញុំអាចនិង មានចម្លើយឆ្លើយបំភ្លឺដល់ អ្នកគាំទ្រហើយ » ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា