ភ្នំពេញ៖ ក្រោយពេលបែកធ្លាយព័ត៌មានទំនាក់ទំនងស្នេហារបស់ ស្វាមីអ្នកនាង ឈិន ច័ន្ទសុធារី គឺលោកសុវណ្ណមករា ជាមួយនឹងតារាសម្តែងថ្មីមួយដួង ដែលទើបប្រឡូកចូលសិល្បៈ កញ្ញា យូណា ពេលនេះអាចឈានដល់ការប្តឹងផ្តល់គ្នាហើយ។

មើលទៅក្តីសេ្នហារបស់តារាទាំងពីរ អាចនឹងឈានដល់ផ្លូវបំបែកដែរ ឬទេ? បើតាមប្រភពព័ត៌មានក្នុងស្រុកមួយ បានអោយដឹងថាអ្នកនាង ឈិន ច័ន្ទសុធារី បានគ្រោងនឹងប្តឹងកញ្ញា យូ ណា ដែលជាស្រីសេ្នហ៍របស់ស្វាមីរបស់នាង ដោយអ្នកនាងអះអាងថាមានភស្តុតាងបញ្ជាក់ថាអ្នកទាំងពីរ​ (លោកសុ វណ្ណមករា និងយូ ណា) ពិតជាសាហាយស្មន់នឹងគ្នាមែន។ ក្រៅពីនេះក៏មានប្រិយមិត្តមួយចំនួន បានមានមតិយោបល់គាំទ្រ និង ជំរុញអ្នកនាងអោយដាក់ពាក្យបណ្តឹងផងដែរ។

កំណត់ហេតុខ្មែរឡូត៖

ស្របពេលដែលលេចលឺព័ត៌មានអ្នកឈិន ច័ន្ទសុធារី គ្រោងនឹងប្តឹងស្រីស្នេហ៍របស់លោក សុវណ្ណ មករា ដែលជាស្វាមីនេះដែរ ប៉ុន្មានថ្ងៃមុន អ្នកនាងក៏បានបង្ហោះសារមួយថា សុខចិត្តលេបលេបគ្រួសដើម្បីកូន ហើយបានរៀបរាប់ថា អ្វីដែលបម្រុងនឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើត ដូច្នេះមានតែការអត់ធ្មត់រស់ដើម្បីកូនៗទាំងពីរ។

នៅក្នុងនោះ អ្នកនាងក៏បានបង្ហោះភ្ជាប់ជាមួយរូបភាព ចំនួន២សន្លឹក ដែលថតរួមគ្នាជាមួយកូនៗ អ្នកនាង ឈិន ច័ន្ទសុធារី បានសរសេរបែបកំសត់ថា «ម្តេចចក៏កូនស្រីសម្លឹងមកមុខម្តាយ បែបនេះកូន? ហើយកែវភ្នែកយើងទាំងពីរ ហាក់ស្រដៀងគ្នាអារម្មណ៍ចិត្ត និងបេះដូងត្របាញ់ចូលគ្នា ទាំងកូនប្រុសស្រី ទើបតែអាយុបាន៩ខែ ថ្ងៃនេះសោះ ? កូនមាសកូនពេជ្រ ទាំងទ្វេរបស់ម្តាយ !» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី