ខេត្ដកណ្ដាល ៖ យុវជនម្នាក់ត្រូវចរន្ដអគ្គិសនី ឆក់ស្លាប់នៅនឹងកន្លែង បន្ទាប់ពីរូបគេតចរន្ដអគ្គិសនី ហើយភ្លេចបិទបារ៉ែត ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៥ និង ១០ នាទី ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្នុង ផ្ទះភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍ស្វាយប្រទាល បានដឹងថា ជនរងគ្រោះមានឈ្មោះ សុន សែន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកលេងផ្ទះម្ដាយបងថ្លៃ ។ ចំណែកឯម្ចាស់ផ្ទះ វិញមាន ឈ្មោះ លាង ខេង ភេទស្រី អាយុ ៦៥ ឆ្នាំ នៅផ្ទះ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេលកើត ហេតុ ជនរងគ្រោះមកពីភ្នំពេញ មកលេងផ្ទះ របស់ម្ដាយបងថ្លៃ ពេលនោះ ក៏តចរន្ដអគ្គិ សនីដើម្បីដាក់អំពូលនៅក្នុងផ្ទះ ដោយមុនដំបូង គេបានទៅបិទបារ៉ែតត្រឹមត្រូវ ពេលតហើយ គេ ក៏បានទៅបើកបារ៉ែតវិញ ដើម្បីសាកល្បងមើល តែអំពូលមិនភ្លឺ តែដោយគេភ្លេចខ្លួន ក៏ចាប់អំពូល តម្ដងទៀត ក៏ឆក់ស្លាប់តែម្ដងទៅ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]