(ភ្នំពេញ)៖ ស្របពេលដែលអាជីពចម្រៀង កាន់តែទទួលបានភាពជោគជ័យ និងមានសន្ទុះគាំទ្រខ្លាំ​​ង តាមរយៈការនិពន្ធ Original Song ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត បានប​ញ្ជាក់ប្រាប់ ពីភាពជោគជ័យរបស់ខ្លួនថា «បីឆ្នាំទៅហើយ នៅលើវិថីមួយនេះ អរគុណច្រើនអ្នកទាំងអស់គ្នា ជីវិតខ្ញុំផ្លាស់ប្តូរច្រើនណាស់»។

ជាមួយគ្នានេះ តារាចម្រៀងម្ចាស់បទ Original Song ប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់​ដេវីត ក៏ធ្លាប់បានប្រកាសពីគោលជំហរ ដើម្បីរក្សាទំនាក់ទំនងមិត្តភាព របស់ខ្លួនជាមួយ​ដៃគូច​ម្រៀ​ង​​ អ្នកនាង ពេជ្រ សោភា ថា «ទោះស្ថិត​ក្នុងស្ថានភា​ព ឬមានរឿងអ្វីកើតឡើង ចំពោះពួកយើងយ៉ា​ងក៏​ដោយ គឺខ្ញុំនៅតែមិនលែងដៃគ្នាចោលឡើយ ពោលគឺនៅតែបន្តទៅមុខជាមួយគ្នា ជានិច្ច!»។

ដោយឡែក ងាកមកចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រីម្ចាស់បទ «ហ៊ុយហ៊ុយ» អ្នកនាង ពេជ្រ សោភា ឯណេះវិញ គេសង្កេតឃើញនាងសរសេរបញ្ជាក់​ ស្រ​ដៀងគ្នា​​នឹ​ងដៃគូ Original Song លោក ងួន ចាន់ដេវីត​ថា «រយៈពេល៣ឆ្នាំនេះ ជួបគ្រប់រឿងរ​សជាតិ អីក៏មានដែរ ផ្អែម ល្វីង ជូរចត់ គេមើលងាយ មិនឲ្យតម្លៃ តែពួកយើងពីរនាក់ មិនដែ​លខ្វល់ មានតែខំព្យាយាមធ្វើអ្វីៗ ដែលថ្មីៗ»។

តារាស្រី​ ពេជ្រ សោ​ភា បានបន្ថែមថា «អ្វីដែលធ្វើឲ្យពួកគេមិនខ្វល់នោះ ក៏ព្រោះគិតថា ទៅ​​ថ្ងៃអនាគតបងប្អូនទស្សនិកជន អាចនឹងទទួលយកបានហើយ តែចុងក្រោយពួកយើងទាំងពីរនា​ក់ ក៏បានទទួលការស្រឡាញ់ ពីពុកម៉ែបងប្អូន អរគុណណាស់ ដែលបើកចិត្តទទួលយកពួកយើង ខ្ញុំនិង​ដេវិត នឹងបន្តធ្វើទៀត!»។

សូមបញ្ជាក់ថា ការចេញមុខទម្លាយ ពីភាពជោគជ័យលើវិស័យចម្រៀង របស់តារាចម្រៀងទាំងពី​រ​រូប​នេះ បានធ្វើឡើងស្របពេលមួយរយៈចុងក្រោយនេះ ហាក់កំពុងសម្បូរ​អ្នកច្រណែន​ច្រើន​ហើយ តែងតែនិយាយបង្កាច់បង្ខូច ដើម្បី​ឲ្យពួកគេទាំងពីរ ទាស់ពាក្យសម្តីគ្នា​ ឈា​ន​​ដល់ការបែបបាក់សាមគ្គីភាព ជាមួយគ្នាក្នុងគោលបំណង ប្រជែងយកទីផ្សារ​ល្បីឈ្មោះ!​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  «អូនទៅហើយ» របស់ពេជ្រ សោភា ចេញMV  ពិតជាឡូយ មិនធ្វើឲ្យអ្នកគាំទ្រ អស់សង្ឃឹមពិតមែន។ វីដេអូចម្រៀង« អូនទៅហើយ» របស់តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា ដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេលជាយូរ គឺបានចេញMVជាផ្លូវការហើយ កាលពីថ្ងៃទី២៧ កន្លងទៅនេះ។

បទ« អូនទៅហើយ» ពិតជាមិនធ្វើឲ្យមហាជនអស់សង្ឃឹមក្នុងការ រង់ចាំនោះទេ ព្រោះថា ស្នាដៃថត សម្តែង និងទិដ្ឋភាពដ៏ស្រស់បំព្រងពីធម្មជាតិ នៅក្នុងវីដេអូចម្រៀង គឺពិតជាអស្ចារ្យយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ គ្រាន់តែរយៈពេល១ម៉ោង ត្រូវបានអ្នកលេងបណ្តាញសង្គម នាំគ្នាចុច Like និងចុចមើលជាង៣ម៉ឺនដងឯណោះ៕

ចង់ដឹងថា វីដេអូចម្រៀង « អូនទៅហើយ» ដែលទើបតែចេញក្តៅហុយហុយនេះ តើពិតជាពិរោះ អមជាមួយនឹងការសម្តែង ពិតជាអស្ចារ្យយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា