ភ្នំពេញ៖ ម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញ The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រជាច្រើននាក់ទូទាំងប្រទេស ទៅលើសម្លេងរបស់លោកនៅក្នុងស្នាដៃបទថ្មីរបស់ផលិតកម្មរស្មីហង្សមាស។

កន្លងមក កាលពីប៉ុន្មានខែមុននេះ ខាងផលិតកម្មរស្មីហង្សមាសក៏បានចេញបទ ចម្រៀង Original Song លើកដំបូងសម្រាប់លោក ថែល ថៃ ចំនួន២បទគឺ ទី១៖ បទៈ «ខ្ញុំស្រឡាញ់នារីខ្មែរ» និងទី២គឺបទៈ «ចង់ទៅ ទៅៗ» ដែលច្រៀងឆ្លងឆ្លើយ Version ស្រីប្រុស ជាមួយនឹង កញ្ញា ឱក សុគន្ធកញ្ញា ដោយទទួលបានការគាំទ្រយ៉ាងណាច្រើន ពីសំណាក់អ្នកគាំទ្រផងដែរ។ ប៉ុន្តែនៅមិនទាន់បានចេញនូវ MV បទចម្រៀងទាំងនោះទេ។

ក្រោយមកទើបតែកាលពីថ្ងៃម្សិលមិញ ម្ចាស់ពានរង្វាន់រូបនេះ ក៏បានចេញ MV Teaser ថ្មីស្រឡាងរបស់ខ្លួននៅក្នុងបទ៖ «ខ្ញុំស្រឡាញ់នារីខ្មែរ» ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមិត្តយុវវ័យ និងព្រមទាំងសរសើរថា ជាបទចម្រៀងថ្មីមួយបទដែលចូលរួមចំណែកលើកកម្ពស់ដល់នារីៗខ្មែរយើងពិតៗ ព្រមទាំងបង្កប់នូវមនោសញ្ចេតនាជ្រាលជ្រៅ ព្រោះក្នុងបទចម្រៀងបានរៀបរាប់ពីទឹកចិត្តរបស់កម្លោះជាភ្ញៀវទេសចរណ៍ម្នាក់ ដែលលួចស្រលាញ់នារីខ្មែរមានចរិតល្អខុសប្លែកពីជាតិសាសន៍ដទៃ។ ជាក់ស្តែងតួឯកស្រីនៅក្នុងបទនេះ ក៏សាកសមដែរ នាងមានលក្ខណៈជានារីទន់ភ្លន់ សុភាពរាបសា ថែមទាំងរួសរាយរាក់ទាក់គួរឱ្យស្រលាញ់។

មិនតែប៉ុណ្ណោះសកម្មភាពថត MV Teaser របស់បទចម្រៀងថ្មីមួយបទនេះរបស់លោក ថែល ថៃ ក៏បាននាំមកជាមួយនូវទេសភាពដ៏ស្រស់ត្រកាល នៅក្នុងទឹកដីខេត្តសៀមរាបអង្គររបស់យើង។ ជាពិសេសគឺបានផ្តិតជាប់មក ជាមួយនូវទិដ្ឋភាពយ៉ាងស្រស់ស្អាតនៅលើកំពូលភ្នំគូលែនថែមទៀតផង៕

ចង់ដឹងថាបទនោះមានទេសភាពស្រស់ស្អាត និងមានអត្ថន័យយ៉ាងណាខ្លះ? តោះទៅទស្សនាវីដេអូខាងក្រោម៖

លោក ថែល ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថែល ថៃ