ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ីអ្នកនាង ឆយី សព្វថ្ងៃនេះកំពុងជាប់ដៃមមាញឹកជាមួយនឹងការលក់ដូរទំនិញតាមអនឡាញ ជាផលិតផលថែរក្សាសម្ផស្សជាច្រើនមុខ និងបានទទួលភាពជោគជ័យ កាក់កបគ្រាន់បើដែរ មិនចាញ់តារាៗលក់ផលិតផលថែរក្សាសម្រស់នានាទៀត នៅក្នុងប្រទេសនោះទេ។

ប៉ុន្តែបើនិយាយពីជីវិតគ្រួសាររបស់តារាសម្តែងស្រីរូបនេះវិញ នាងហាក់ដូចជាគ្មានភាពជោគជ័យនឹងគេទេ ព្រោះកន្លងមកនាងមិនបានបង្ហាញមុខមាត់ ឬទំនាក់ទំនងជាផ្លូវការ ជាមួយបុរសម្នាក់ណាឡើយ ហើយវាក៏នៅតែអាថ៌កំបាំងធ្វើឱ្យអ្នកគាំទ្រ និងមហាជនបានអាចដឹងបានច្បាស់លាស់ផងដែរ គ្រានតែដឹងថា អ្នកនាង ឆយី ធ្លាប់បានបរិយាយត្រួសៗ ពីប្រវត្តិ​ស្នេហ៍ក្រោយ​ទទួល​បាន​កូន​ស្រីឥតខាន់ស្លា ​ជា​ចំណង​ដៃ។បច្ចុប្បន្នអ្នកនាង ឆយី មានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់គ្រាន់ប្រឡែងលេងកែអផ្សុក ហើយនាងនៅតែរស់នៅក្នុងឈ្មោះជាស្រ្តីមេម៉ាយ ដោយបំពេញតួនាទីក្នុងភាពម្តាយផង និងជាឪពុកសម្រាប់កូនស្រីតែមួយរបស់ខ្លួន ដែលចេះតែធំឡើងបន្តិចម្តងៗជារៀងរាល់ថ្ងៃ។

អ្នកនាង ឆយី បានសរសេររៀបរាប់ត្អូញត្អែរ នៅក្នុងហ្វេសប៊ុករបស់នាងថាពីរឿងគ្រួសារយ៉ាងដូច្នេះថា៖ «ហ៊ីម....ពាក្យតែពីម៉ាត់សោះថា ( គ្រួសារ ) បានធ្វើឲ្យមនុស្សជួបភាព ជូរចត់ ផ្អែមល្ហែម ព្រាក់ប្រាស់ ឈឺចាប់ ជម្លោះគ្រប់បែបយ៉ាង .... នេះហើយជីវិតសត្វលោក... បើរកបានមនុស្សល្អហើយព្យាយាមថែគេទៅ .... បើគិតថាជីវិតមនុស្សពីរនាក់ ចរឹិត នឹងទំលាប់ខុសគ្នា... ក៏បែកគ្នាទៅ កុំទ្រាំរស់ក្នុងការឈឺចាប់ កុំស្តាប់សំដីអ្នកដ៏ទៃ កុំរស់ព្រោះជីវិតអ្នកដ៏ទៃ.. ព្រោះពេលបាត់បង់ខ្លួនយើងជាអ្នកឈឺចាប់ ខ្លួនយើងជាអ្នកទទួលនៅអ្វីគ្រប់យ៉ាងដែលកើតឡើង ... មិនមែនអ្នកដ៏ទៃមកឈឺចាប់ជំនួសយើងបានទេ .... រស់ព្រោះជីវិតខ្លួនឯង រស់ដើម្បីមនុស្សជាទីស្រលាញ់របស់យើង ..បើយើងមិនជឿជាក់លើជំរើសខ្លួនឯង ជីវិតយើងនឹងបរាជយ័ គ្មានពាក្យថា... ក្តីសុខ... ឡើយ»។

ធាតុពិតនៃជីវិតគឺបែបនេះឯង ជីវិតរស់នៅរបស់មនុស្សគឺតម្រូវឱ្យមានជីវិតគ្រួសារជារឿងធម្មតារបស់ធម្មជាតិ គ្មាននរណាម្នាក់ កើតមកហើយអាចរស់នៅលើភពផែនដីនេះតែម្នាក់ឯងបានឡើយ។ ដូច្នេះមុនសម្រេចចិត្តជ្រើសយកនរណាម្នាក់មករួមដំណើរជីវិតជាមួយគ្នា ត្រូវតែគិតគូរឱ្យបានល្អិតល្អន់ជាមុនសិន ដើម្បីកុំឱ្យដើរផ្លូវខុស ព្រោះវាមិនមែនជារឿងងាយស្រួលនោះទេ​ សម្រាប់ជីវិតមនុស្សម្នាក់ៗ៕  

អ្នកនាង ឆយី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]