ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ថ្មីៗ នេះ iOne ដែលជាក្រុមហ៊ុនមានសិទ្ធិលក់ផលិតផល Apple ធំជាងគេក្នុងប្រទេសកម្ពុជា ទើបតែធ្វើការបង្ហាញនូវ អត្ថប្រយោជន៏ដ៏ពិសេសដល់ អតិថិជនតាមរយៈប័ណ្ណសមាជិក ដែលមានដូចជា ប័ណ្ណសមាជិក iOne Card និង ប័ណ្ណឥណទាន iOne Visa Card។ ជាមួយនិងការបង្ហាញប័ណ្ណសមាជិកនេះអតិថិជនដែល មាន និង កំពុងប្រើប្រាស់នូវប័ណ្ណទាំងនេះអាចទទួលបាននូវ អត្ថប្រយោជន៏ជាច្រើនដូចជា ការផ្តល់ជូនពិសេសពី iOne ផ្ទាល់ ការបញ្ចុះតំលៃពីដៃគូរសហការ និងឱកាសក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលនឹងរៀបចំឡើងពី iOne។

យោងតាម កញ្ញា ឈំុ សុភារ៉ា បុគ្គលិកតំណាងពីក្រុមហ៊ុន iOne បានអោយដឹងថា រាល់អតិថិជនដែលជាវផលិតផលពី iOne មានតំលៃចាប់ពី ៣០០ ដុល្លារ ឡើងទៅ ក្រុមហ៊ុននឹងផ្តល់ជូននូវ ប័ណ្ណសមាជិកមួយភ្លាមៗដែល ប័ណ្ណសមាជិកនេះ អតិថិជន អាចរីករាយជាមួយប្រូមូសិនពិសេស ដែលផ្តល់ជូនពី iOne ជារៀងរាល់ខែ។ កញ្ញាបានបន្ថែមទៀតថា សំរាប់អតិថិជនដែលមានប័ណ្ណសមាជិក iOne Card ឬ ប័ណ្ណឥណទាន iOne Visa Card រួមនិង វិក័យប័ត្រដែលបានជាវ ផលិតផលពី iOne ចាប់ពី ៣០០ ដុល្លារឡើងទៅក្នុងកំឡុងពេលរាប់ចាប់ពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដល់ថ្ងៃ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៧ អតិថិជនអាចធ្វើការប្តូរយកទំនិញពី iOne ក្នុងតំលៃ ពិសេសដែលមិនធ្លាប់មានពីមុន មកក្នុងនោះមានដូចជា iPhone SE តំលៃ ធម្មតា ៣៩៩ ដុល្លារ មកសល់ត្រឹមតែ ២៥៩ ដុល្លារ ម៉ាសីុនព្រីន Canon Pixma តំលៃធម្មតា ៥២ ដុល្លារ មកសល់ត្រឹមតែ ៩ ដុល្លារ តែប៉ុណ្ណោះ ដោយគ្រាន់តែបង្ហាញនូវប័ណ្ណឥណទាន iOne Visa Card និង វិក័យប័ត្រដែលចេញពី iOne គ្រប់សាខាទាំងអស់ ។

ក្រៅពីនេះ ក្រុមហ៊ុនមានផលិតផលជាច្រើនទៀតសរុបចំនួន ១២មុខ ផ្សេងគ្នា សំរាប់លើកទឹកចិត្ត ដល់អតិថិជនដែលជាសមាជិករបស់ iOne ទាំងអស់ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មី ខាងមុខនេះ ហើយកម្មវិធីប្តូរនេះ នឹងបញ្ចប់ទៅនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៧៕

កញ្ញាបានបន្តថាប័ណ្ណឥណទាន iOne Visa Card គឺជាសេវាកម្មថ្មីមួយពី iOne ដែលអតិថិជនអាចស្នើសំុបានទៅតាមប្រភេទនៃប័ណ្ណ ដែលមានដូចជា Visa Classic, Visa Gold និង Visa Platinum។ ហើយប័ណ្ណឥណទាននេះ គឺជាកិច្ចសហប្រត្តិបត្តិការ រវាង iOne និង ធនាគារសហពាណិជ្ជ ក.អ (UCB)។ សំរាប់ប័ណ្ណសមាជិកនេះអតិថិជនមិនត្រឹមតែទទួលបាននូវអត្ថប្រយោជន៍ពី iOne ផ្ទាល់នោះទេ ប៉ុន្តែអតិថិជនអាចប្រើប្រាស់ប័ណ្ណសមាជិកនេះ ដើម្បីទទួលបានការ បញ្ចុះតំលៃពីក្រុមហ៊ុន និង ហាងដែលជាដៃគូរសហការ សរុបជាង ៦០ កន្លែង ដែលក្នុងនោះមានហាងល្បីៗ ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលកំសាន្ត ផ្សេងៗ ជាច្រើនទៀត។លក្ខណះពិសេសដែលលើសពីប័ណ្ណឥណទានដទៃទៀត ប័ណ្ណទាន iOne Visa Card អតិថិជនអាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការទូរទាត់ការចំនាយ។

ជាមួយទីកន្លែងដែលទទួលការទូទាត់តាមរយៈ Visa Card ទូទាំងពិភពលោក ជាពិសេស អតិថិជនអាចធ្វើការបង់រំលោះផលិតផលពី iOne បានភ្លាមៗក្នុង អត្រាការប្រាក់ទាបបំផុត ដែលអុនម័តដោយធនាគារសហពាណិជ្ជ ក.អ (UCB) ដែលទាំងនេះគឺជាមុខងារដ៏អស្ចារ្យ របស់ប័ណ្ណឥណទាន iOne Visa Card។

ការលើកឡើងបន្ថែមទៀតថាប័ណ្ណសមាជិក iOne Card និង ប័ណ្ណឥណទាន iOne Visa Card អតិថិជនអាចរីករាយជាមួយការបញ្ចុះតំលៃរហូតដល់ ២០% ពី Kids City, ២០% ពីក្លិបកំសាន្ត Epic, អ័ររ៉ា ស្ប៉ា ជាដើម។ ក្រៅពីនេះទៅទៀតនៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ អ្នកដែលមានប័ណ្ណសមាជិក iOne និងទទួលបានការលេង Bowling មួយហ្គេមដោយឥតគិតថ្លៃពី Blu-O ដែលមានទីតាំងនៅផ្សារទំនើបអីុអន។

កញ្ញា សុភារ៉ា បានសំណូមពរដល់អតិថិជនរបស់ iOne ទាំងអស់រួសរាន់ធ្វើការស្នើរ សុំប័ណ្ណឥណទាន iOne Visa Card នៅ មជ្ឈមណ្ឌលសេវាកម្ម iOne ឬ iOne សាខាខេត្តសៀមរាប ដើម្បីទទួលបាននូវអត្ថប្រយោជន៏ទាំងអស់នេះ។ អតិថិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយមាន ប្រាក់ចំណូលប្រចាំខែចាប់ពី ៣០០ ដុល្លារឡើងទៅគឺសុទ្ធអាចធ្វើការស្នើរសុំបាន។ ប័ណ្ណឥណទាន iOne Visa Card គឺជាប័ណ្ណដែលផ្តល់ជូនឥណទានពេញលេញ ដែលមិនតំរូវអោយមានតំកល់ ប្រាក់នៅក្នុងធនាគារឡើយ។ 

សំរាប់ព័ត៌មានលំអិតលោកអ្នកអាចចូលទៅកាន់ http://ione2u.com/visacard/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]