ថៃ៖ លោកគ្រូបង្រៀនម្នាក់ប្រហែលជាគាត់គិតថា វាយឺតពេលហើយដើម្បីបង្រៀនសិស្សមិនឲ្យលួចបើកចាក់ ឬចម្លងគ្នាពេលប្រឡងនោះ ទើបគាត់បានសម្រេចចិត្តប្រើវិធីសាស្រ្ត ឲ្យកូនសិស្សរបស់គាត់ទទូលឆ័ត្រពេលប្រឡង ដើម្បីកុំឲ្យចម្លងគ្នាបាន។

លោកគ្រូខាងលើបង្រៀននៅក្នុងវិទ្យាល័យខេត្ត Songkhla ប៉ុន្តែមិនត្រូវបានគេដឹងថា មានឈ្មោះអ្វីនោះទេ ដោយគាត់បានប្រើប្រាស់វិធីសាស្រ្តខាងលើនេះ ដើម្បីទប់ស្កាត់កូនសិស្សរបស់គាត់មិនឲ្យចម្លងគ្នាបាន នៅក្នុងការប្រឡងមួយ កាលពីពេលថ្មីៗកន្លងទៅ។ 

គួររំឮកថា កាលពី ៣ឆ្នាំមុន មហាវិទ្យាល័យ Kasetsart ក៏បានប្រើវិធីសាស្រ្តមួយទៅលើនិស្សិតរបស់ខ្លួនផងដែរ នៅក្នុងពេលប្រឡង ដោយតម្រូវឲ្យនិស្សិតទាំងអស់ពាក់មួកសុវត្តិភាពការពារ ការលួចចម្លងគ្នា។ ចំណែកពេលនេះ គឺជាសិស្សថ្នាក់វិទ្យាល័យ ដែលអង្គុយប្រឡងនៅក្រោមឆ័ត្រចម្រុះពណ៌ និងត្រូវបានផ្សព្វផ្សាយពេញអ៊ិនធើណេតវិញម្តង។

នៅក្នុងរូបភាពដែលត្រូវបានគេបង្ហោះនោះ មើលដំបូងស្មានតែសាលាមានពិដានលិចទឹក ទើបកូនសិស្សត្រូវទទូលឆ័ត្រ តែធាតុពិតត្រូវលោកគ្រូរបស់ពួកគេ ឲ្យធ្វើបែបនេះសោះ គឺដើម្បីកុំឲ្យលួចមើលសន្លឹកកិច្ចការគ្នាបាន។

គួរបញ្ជាក់ថា ឈ្មោះរបស់វិទ្យាល័យនោះ មិនត្រូវបានគេប្រាប់នៅក្នុងសេចក្តីរាយការណ៏ទេ តែបុគ្គលិកនៅវិទ្យាល័យខាងលើបានឲ្យដឹងថា នៅថ្ងៃនោះគឺមានភ្លៀងធ្លាក់ ហើយគ្រប់គ្នាយកឆ័ត្រមកម្នាក់មួយៗ ដូច្នេះហើយលោកគ្រូខាងលើ ក៏ឲ្យសិស្សរបស់គាត់បើកឆ័ត្រឡើង យកមកទទូលពេលពួកគេកំពុងតែបំពេញសំណួរតែម្តងទៅ។

អ្នកគ្រប់គ្រងសាលាខាងលើ ក៏បានរាយការណ៍ដែរថា នេះគឺជាលើកដំបូងហើយ ដែលមានរឿងនេះកើតឡើង៕ 

ខាងក្រោមនេះវិញជារូបភាពមួយករណីផ្សេងទៀត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]