ភ្នំពេញ៖ Lotteria Burger ឈ្ងុយឆ្ងាញ់ រសជាតិដើមលេខមួយពីកូរ៉េ ថ្មីៗនេះបានបង្កើតនូវកម្មវិធីថ្មីមួយ សម្រាប់ចែកជូនដល់អតិថិជនរបស់ខ្លួន «បង្វិលភ្លាម ឈ្នះភ្លាម!» ដើម្បីអបអរសាទរដល់ឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០១៧ ដែលនឹងខិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។

ដោយក្នុងនោះរាល់ការចំណាយអស់ត្រឹមតែ ៣២,០០០រៀល ឡើងទៅ អតិថិជនទាំងអស់ នឹងបានចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ពិសេសជាច្រើនពី Lotteria ផងដែរ។ ការផ្តល់ជូននេះនឹងចាប់ផ្តើមពីថ្ងៃនេះ ទី០១ ធ្នូ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។ ដែលរង្វាន់ទាំងអស់នោះរួមមានដូចជា៖ កាតាប (Milo Bag), ប្រអប់ (Love Box), ប័ណ្ណ Kid City, Pepsi Gifts, និងប៊័រហ្គឺរ (Bulgogi) ជាដើម។

ជួយជាមួយនឹងលោក ចេន ចន្ថា អ្នកចាត់ការទូទៅ បានឲ្យដឹងថា «ទាក់ទងទៅនឹងការ បង្កើតនូវកម្មវិធីនេះឡើង គឺចាប់ពីថ្ងៃទី០១ ខែធ្នូ រហូតដល់ថ្ងៃទី១៥ មករា ឆ្នាំ២០១៧ ដែលមានរយៈពេលយូរគួរសមដែរ ពោលមានរយៈពេលមួយខែកន្លះឯណោះ។ ហើយការរៀបចំនូវកម្មនេះឡើង គឺយើងចង់ផ្តល់នូវភាពសប្បាយរីករាយ ជាមួយនឹងការចងចាំដ៏ល្អ សម្រាប់អតិថិជនរបស់យើង ហើយក៏ដើម្បីអបអរសាទរ នៃទិវាបុណ្យណូអែល និងថ្ងៃឆ្លងចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៧ខាងមុខនេះដែរ។ ដោយក្នុងនោះអតិថិនជនចំណាយអស់ត្រឹមតែ ៣២,០០០រៀល ឬស្មើនឹង៨ដុល្លារប៉ុណ្ណោះ នឹងមានឱកាសចូលរួមបង្វិលកង ដើម្បីយករង្វាន់ផងដែរ។ ពោលគឺថា អតិថិជនមិនត្រឹមតែបានញ៉ាំរសជាតិអាហារ ដ៏ឈ្ងុយឆ្ងាញ់នៅឡត់តេរៀរបស់យើងប៉ុណ្ណោះទេ តែពួកគេថែមទាំងអាចមានឱកាស ទទួលយករង្វាន់ទុកជាអនុស្សាវរីយ៍ជាច្រើន ត្រឡប់ទៅផ្ទះវិញថែមទៀតផង។ ថ្វីត្បិតតែរង្វាន់ទាំងអស់នោះ តិចតួចស្ដួចស្ដើងក្តី តែវាបង្កើននូវការចងចាំ ភាពរីករាយមួយដ៏ល្អ សម្រាប់អតិថិជន ដូចអ្វីដែលខ្ញុំបានរៀបរាប់ ពីខាងលើនេះផងដែរ»

លោកបន្តថា «...ជាទូទៅអតិថិជនឡត់តេរៀយើង គឺតែងតែនិយមមកញ៉ាំមិនថាតែ ភ្លៅមាន់បំពង ដំឡូងស្រួយ ឬប៊ឺហ្គីរជាដើមហ្នឹង គឺភាគច្រើននៅចន្លោះម៉ោង ១២ទៅម៉ោង១:៣០នាទីថ្ងៃត្រង់ ឬយើងអាចនិយាយបានថា Lunch Time (អាហារថ្ងៃត្រង់) និងពេលល្ងាចចាប់ពីម៉ោង ៤ល្ងាចរហូតដល់ម៉ោង៨ឬ៩ជាដើម។ ជាពិសេស សម្រាប់ថ្ងៃចុងសប្តាហ៍វិញ បន្ទាប់ពីបំពេញការងារនឿយហត់ អស់កម្លាំងច្រើន គឺអតិថិជនតែងតែអញ្ជើញមកញ៉ាំ យ៉ាងច្រើនកុះករតែម្តង។ គួរឲ្យដឹងថា ហាងយើងបើកទទួលស្វាគមន៍អតិថិជនគឺចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១០យប់ ដូច្នេះអតិថិជនដែលមិនទាន់ បានភ្លក្សរសជាតិដ៏ឈ្ងុយពី Lotteria យើង គឺអាចអញ្ជើញមកសាកល្បង ហើយក៏អាចមានឱកាសទទួលបានរង្វាន់ ត្រឡប់ទៅវិញទុកជាអនុស្សាវរីយ៍ផងដែរ»

ជាចុងក្រោយ អ្នកចាត់ការទូទៅរូបនេះ ក៏បានថ្លែងចំណាប់អារម្មណ៍របស់ខ្លួន អរគុណទៅកាន់គ្រប់អ្នកគាំទ្រ ឬអ្នកដែលតែងតែនិយមអញ្ជើញមក ញ៉ាំនៅឡត់តេរៀល នៅគ្រប់សាខាទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យរកទទួលទានមានបាន មានសុភមង្គល ក្នុងក្រុមគ្រួសារ ធ្វើដំណើរទៅណាមកណា បានសេចក្តីសុខសេចក្តីចម្រើនផងដែរ។

គួរឲ្យដឹងដែរថា នៅឡត់តេរៀល គឺមានការបម្រើជូន នូវអាហារជាច្រើនដូចជា ប្រភេទប៊័រហ្គឺរមានច្រើនរសជាតិ (រសជាតិសាច់បង្គាពិសេស សាច់មានហឹរ...) មាន់បំពង់ ដំឡូងបារាំងបំពង មឹកបំពង ការ៉េម ភេសជ្ជៈ (ទឹកដោះគោ ទឹកក្រូចស្រស់ មីឡូ ទឹកសុទ្ធ...) និងអាហារឆ្ងាញ់ជាច្រើនបន្ថែមទៀតផងដែរ ដែលប្រកបដោយអនាម័យខ្ពស់ និងគុណភាព ដែលសុទ្ធសឹងតែឈ្ងុយឆ្ងាញ់ពិសាតែម្តង។

ជាពិសេសជាងនេះទៀតនោះ Lotteria ក៏បានលើកស្ទួយ ដោយចូលរួមចំណែក ក្នុងការគាំទ្រប្រាក់រៀលខ្មែរឲ្យមានប្រសិទ្ធភាព ដោយរីករាយក្នុងការទទួលយក ប្រាក់រៀលខ្មែរពីសំណាក់អតិថិជនផងដែរ។ ពោលរាល់ Content របស់ Lotteria ទាំងអស់ គឺសុទ្ធសឹងតែដាក់បញ្ជាក់ជាប្រាក់រៀលផងដែរ។ ដោយក្នុងន័យនេះ មិនមែនមានន័យថា លុយដុល្លារគឺមិនទទួលនោះទេ គឺទទួលទាំងអស់ដោយក្តីរីករាយ។

**គួរបញ្ជាក់ថា Lotteria មាន៤សាខា ក្នុងរាជធានីភ្នំពេញរូមមាន៖

• សាខា ផ្សារទំនើបអ៊ីអនម៉ល (AEON MALL)

• សាខា ផ្សារទំនើបសូរិយា (SORYA)

• សាខា ផ្សារទំនើបសុវណ្ណា (SOVANNA) និង

• សាខា នៅបណ្តោយផ្លូវព្រះមុន្នីវង្ស (MONIVONG) ។

ដូច្នេះកុំឲ្យឱកាសដ៏ល្អនេះកន្លងទៅឲ្យសោះណា! បង្វិលភ្លាម ឈ្នះភ្លាម! មាននៅតែឡត់តេរៀមួយតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់ គេហទំព័រហ្វេសប៊ុកផេក Lotteria Cambodia  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]