ភ្នំពេញ៖ ភាគច្រើន ក្រែមលាបបបូរមាត់ពណ៌ក្រមៅដិត មិនសូវមាននារីៗចូលចិត្តលាបនោះទេ ព្រោះថាពណ៌នេះ វានឹងធ្វើឲ្យសម្រស់របស់ពួកគេ ធ្លាក់ចុះបាន ហើយជួនកាល វាមិនសាកសមនឹងទម្រង់មុខថែមទៀត។ ប៉ុន្តែសម្រាប់តារាស្រីខ្មែរមួយចំនួន គឺពួកគេនៅតែពេញចិត្ត លាបក្រែមពណ៌ក្រមៅនេះ ពេលចូលរួមកម្មវិធីនានា ខណៈពេលមនុស្សភាគច្រើន មិនសូវហ៊ានលាប។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីតារាស្រីខ្មែរល្បីៗ ដែលនិយមលាបក្រែមពណ៌ក្រមៅ ពេលចូលរួមកម្មវិធីធំៗ។ ចំពោះពណ៌ក្រែមលាបបបូរមាត់ពណ៌ក្រមៅនេះដែរ គឺមិនបានធ្វើឲ្យសម្រស់របស់ពួកគេ ធ្លាក់ចុះអន់ថយ ទៅតាមពណ៌នោះទេ គឺនៅតែកាន់តែស្រស់ស្អាតប្លែក និងទាក់ទាញបន្ថែមទៀតផង។

ក្នុងនោះ មហាជនសម្គាល់បានថា តារាស្រីខ្មែរ ដែលតែងលាបពណ៌ក្រែមក្រមៅដិត មានដូចជា កញ្ញា ពុធ ស្រីខួច កញ្ញា បេនីយ៉ាំង កញ្ញា គង់ វង្សយ៉ាទី កញ្ញា ម៉ាក សែន សូនីតា កញ្ញា មាស សុខ សោភា កញ្ញា ឌុច លីដា អ្នកនាង ពេជ្រ សោភា អ្នកនាង គង់ ចាន់ស្រីមុំ និងអ្នកនាង សុខ សោម៉ាវត្តីជាដើម៕

តោះមើលសម្រស់តារាស្រីខ្មែរ ពេលលាបក្រែមពណ៌ក្រមៅដិតបែបនេះ តើនៅតែស្រស់ស្អាតដដែលទេ? 

១) កញ្ញា ពុធ ស្រីខួច
២) កញ្ញា បេនីយ៉ាំង
៣) ​កញ្ញា គង់ វង្សយ៉ាទី
៤) កញ្ញា ម៉ាក សែនសូនីតា
៥) កញ្ញា មាស សុខសោភា
៦) កញ្ញា ឌុច លីដា
៧)​ អ្នកនាង ពេជ្រ សោភា
៨) អ្នកនាង គង់ ចាន់ស្រីមុំ
៩) អ្នកនាង សុខ សោម៉ាវត្តី

កំណត់ហេតុខ្មែរឡត៖

ពាក់ព័ន្ធនឹងពណ៌ក្រែមនេះដែរក៏មានអត្ថបទមួយទាក់ទង នឹងការជ្រើសរើសក្រែមឲ្យមានសាកសម នឹងសម្បុរស្បែករបស់អ្នកផងដែរ។

នារីៗភាគច្រើន ប្រាកដជាមាន ក្រែមលាបបបូរមាត់ជាច្រើនពណ៌ សម្រាប់ប្រើប្រាស់ដាក់ក្នុងកាបូបជាប្រចាំមិនខានទេ។ ហើយក្នុងចំណោមក្រែមលាបមាត់ទាំងនោះ អ្នកប្រាកដជាប្រើតែ ១ ឬ ២ ពណ៌ដដែលៗប៉ុណ្ណោះ ពណ៌ខ្លះទៀតទិញមកហើយ បែរជាមិនប្រើទាល់តែសោះ។

តើមកពីមូលហេតុអ្វី? នេះដោយសារអ្នកឃើញភាពស្រស់ស្អាត ក្នុងរូបភាពផ្សាយពាណិជ្ជកម្ម តែនៅពេលដែលអ្នកលាបលើបបូរមាត់របស់ខ្លួនឯងវិញនោះ គឺអស់និយាយតែម្តង!

នេះទំនងជា ដោយសារតែពណ៌ក្រែម មិនស៊ីជាមួយនឹង សម្បុរស្បែករបស់អ្នក។ ហេតុនេះមកមើល ល្បិចប្រើប្រាស់ពណ៌ក្រែមឲ្យសមជាមួយនឹងពណ៌សម្បុរស្បែក ដែលផ្តល់ដោយអ្នកជំនាញតុបតែងមុខជុំវិញពិភពលោក ខាងក្រោមនេះទាំងអស់គ្នាណា!

* វិធីលឿនបំផុត ដើម្បីកំណត់ប្រភេទពណ៌ស្បែករបស់អ្នកគឺ អ្នកគ្រាន់តែមើលលើ សរសៃដែលមានលើ កដៃរបស់អ្នក។ ប្រសិនបើវាមានពណ៌ខៀវ អ្នកស្ថិតក្នុងប្រភេទស្បែកផ្កាឈូក។ ប្រសិនបើវា មានទំនោរទៅពណ៌បែតង អ្នកស្ថិតក្នុងប្រភេទស្បែកលឿង។ តែបើសរសៃ កដៃរបស់អ្នក មើលទៅដូចទាំងពណ៌ខៀវ ទាំងពណ៌បៃតង នោះអ្នកស្ថិតក្នុងប្រភេទស្បែក Neutral ដែលមានន័យថា ទាំងស្បែកលឿង និងស្បែកផ្កាឈូកស្មើគ្នា។ អ្នកមានស្បែកប្រភេទនេះគឺពិតជាសំណាងណាស់ព្រោះ សម្លៀកបំពាក់ពណ៌អ្វីក៏ស្លៀកទៅសក្តិសមដែរ។

១. ប្រភេទស្បែកផ្កាឈូក

ចំពោះអ្នកស្ថិតក្នុងប្រភេទស្បែកនេះ គួរប្រើក្រែមលាបមាត់ពណ៌ក្រហម លាបពីលើក្រែមពណ៌ទឹកក្រូច ឬក្រែមពណ៌ក្រហមក្រម៉ៅក៏បាន។ ចៀសវាងការលាបស្រាលៗ អ្នកត្រូវតែលាបវាឲ្យបានដិតបន្តិច។

២. ប្រភេទស្បែកលឿង

សម្រាប់ស្បែកប្រភេទនេះ ពណ៌ស្រស់ៗធ្វើឲ្យអ្នកកាន់តែមានសម្រស់ស្អាត។ អ្នកគួរជ្រើសរើស ពណ៌ក្រហមស្រស់ ឬទឹកក្រូចស្រស់។

៣. ប្រភេទស្បែក Neutral (ទាំងស្បែកលឿង និងស្បែកផ្កាឈូកស្មើគ្នា)

ប្រភេទស្បែកនេះ ជាក្តីប្រាថ្នាគ្រប់រូបរបស់ស្រ្តី ព្រោះមិនថាក្រែមលាបមាត់ពណ៌អ្វី ក៏សក្តិសមនឹងអ្នកដែរ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ