ភ្នំពេញ៖ ក្រោយពីមានការចេញផ្សាយអត្ថបទកាលពីព្រឹកមិញ ពីវេបសាយ  Khmertalking (ខ្មែរថកឃីង)​ ដែលមានចំនងជើងថា ម៉ៃយ៉ា រង​នូវ​ពាក្យ​រិះ​គន់​ថា តម្លើង​ឫក និង​ក្រឡុក​ផលិត​ករ ស្ទើរ​វិល​មុខ បានធ្វើឲ្យកញ្ញាប្រតិកម្មជាខ្លាំង និងបង្ហើរជាសារសម្លេង នៅលើបណ្ដាញសង្គមភ្លាមៗផងដែរ។

ប្រភពពី៖ Khmertalking

កញ្ញា ខាហ្គើ ម៉ៃយ៉ា សូរៃយ៉ាម៉ា ដែលជាតារាសម្ដែង តារាបង្ហាញម៉ូត និងពិធីការនី ដែលទើបតែឈានចូលសិល្បៈក្នុងរយៈពេលខ្លី តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញ ដោយសារតែមានសមត្ថភាព ភាពបិុនប្រសប់ បូករួមនឹងសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាពិសេសនោះគឺនាងជាកូនកាត់អាល្លីម៉ង់ផងនោះ បានធ្វើការឆ្លើយតបភ្លាមៗទៅនឹង រឿងខាងលើដែរថា នាងតម្លើង​ឫក និង​ក្រឡុក​ផលិត​ករ ស្ទើរ​វិល​មុខ នោះថា « ពាក់ព័ន្ធនឹងរឿងមួយនេះ នាងពិតជាហួសចិត្ដ ហើយបើនិយាយពីថា នាងរត់ចោលពីការងារនោះ គឺនាងមិនមាននោះទេ បើនាងជាប់រវល់ គឺនាងមិនទទួលលុយកក់គេនោះទេ ហើយបើនាងទទួលលុយកក់ហើយ គឺនាងដាច់ខាតហើយគឺត្រូវតែទៅ។ មួយវិញទៀត សម្រាប់រឿងថតសំអាង ដែលថានាងបោកគ្រាប់បែក និងទទួលលុយកក់ហើយមិនទៅថតនោះ គឺមិនដូច្នោះទេ បើនាងទៅថតមិនបានគឺនាងនឹងប្រាប់ថា ថតមិនបាននោះទេ ហើយនាងក៏មិនមែនជាមនុស្សគ្មានទំនួលខុសត្រូវនោះដែរ។ ក្នុងករណីដែលនាងឈឺ នាងនឹងជូនដំណឹងដល់ម្ចាស់សំអាងការ ឲ្យគេជ្រើសរើសតួថ្មី ព្រោះបើនាងឈឺហើយ ឲ្យនាងទៅថតបែបណាទៀត  ការធ្វើការងារត្រូវមានចិត្ដសណ្ដោសឲ្យគ្នាទៅវិញទៅមក។ បន្ថែមទៀត ប្រសិនជានាងជាមនុស្សបែបនេះ តើហេតុអ្វីនៅមានសំអាងការផ្សេងទៀត នៅបន្ដហៅនាងទៅថតទៀត?»

ខាងលើនេះជាការបកស្រាយរបស់កញ្ញា ម៉ៃយ៉ា ដែលជាតួឯកស្រីក្នុងបទចម្រៀង Original «នឹកអូនបានត្រឹមស្រមៃ» ដែលជាបទដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្ននេះ បែបនេះខ្មែរឡូត នឹងសង្ឃឹមថា មហាជនទាំងឡាយ ជាពិសេសអ្នកគាំទ្រកញ្ញា សូមកុំឲ្យមានការភ័នច្រលំ ដោយសារតែកញ្ញាជាមនុស្ស ដ៏មានទំនួលខុសត្រូវម្នាក់។

បញ្ជាក់ ខ្មែរឡូត បានសហការណ៍ជាមួយនឹងបណ្ដាញសារព័ត៌មានក្នុងស្រុកធំៗ ក្នុងករណីចង់សាកសួរពីព័ត៌មាន ឬ បកស្រាយ ដែលដៃគូសហការណ៍ ខ្មែរឡូត បានចុះផ្សាយ សូមទាក់ទងមកលេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) និងតាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត  https://www.facebook.com/khmerload ខ្មែរឡូតស្វាគមន៍នឹងចាំទទួលជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃយ៉ា