(ភ្នំពេញ)៖ ស្របពេលដែលការពិត ត្រូវបានទម្លាយឲ្យមហាជន បានដឹងជាសាធារណៈ ជុំវិញស្វាមី​​ គឺលោក សុវណ្ណ មករា លួចមានទំនាក់ទំនងស្រីក្មេង ដែលជាតារារួមអាជីពមកនោះ ថ្មីៗនេះ អ​តីតពិធី​ការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយជាថ្មីនូវជីវិតតស៊ូ របស់ខ្លួន ដើម្បីរស់នៅចិ​ញ្ចឹ​ម​​កូន​​ទាំងពីរ ដោយនាងបាបបញ្ជាក់ថា «អ្វីដែលបម្រុង​នឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើ​ត ដូច្នេះមានតែការអត់ធ្មត់ រស់ដើម្បីកូនៗទាំងពីរ»។

បង្ហោះភ្ជាប់ជាមួយរូបភាព ចំនួន២សន្លឹក ដែលថតរួមគ្នាជាមួយកូនៗ អ្នកនាង ឈិន ច័ន្ទសុធារី បា​ន​សរសេរបែកកំសត់​ថា «​ម្តេចចក៏កូនស្រីសម្លឹងមកមុខម្តាយ បែបនេះកូន? ហើយកែវភ្នែកយើងទាំ​ងពីរ ហាក់ស្រដៀងគ្នាអារម្មណ៍ចិត្ត និងបេះដូងត្របាញ់ចូលគ្នា ទាំងកូនប្រុសស្រី ទើបតែអា​យុ​បាន៩ខែ ថ្ងៃនេះសោះ ? កូនមាសកូនពេជ្រ ទាំងទ្វេរបស់ម្តាយ !»។

អតីតតារាស្រី ដែលកំពុងមានវិបត្តិផ្លូវចិត្ត រឿងស្វាមីមានស្រី​អ្នកនាង ឈិន ច័ន្ទសុធារី បានប​ន្ថែ​ម​ថា «បេះដូងកូន និងបេះដូងម្តាយ មិនខុសគ្នាឡើយណាកូន..។ ត្រូវចាំថា អ្វីដែលបម្រុងនឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើត ដូច្នេះមិនចាំបាច់ប្រឹងឃាត់ តែគួរតែធ្វើចិត្តខ្លួនឯង ដើម្បីទទួ​ល​យកការយកការពិត ទាំងអស់គ្នា ណាកូនសំឡាញ់ទាំងទ្វេរ ម៉ាក់ស្រឡាញ់កូនណា ម៉ាក់សន្យាថា និងមើលថែកូនឲ្យបានល្អ ទោះបីម្តាយរែកពន់ធ្ងន់យ៉ាងណាក្តី ព្រោះកូនម្តាយទាំងពីរ គឺជាជីវិតរបស់ម្តាយ!»។

ជាមួយគ្នានឹងការបង្ហោះសារខាងលើនេះ ពីសំណាក់តារាស្រីអ្នកនាង ឈិន ច័ន្ទសុធារី នេះដែ​រ ភ្លា​ម​ៗគេសង្កេតឃើញមាន មហាជនជាច្រើនបានផ្ញើសារលើកទឹកចិត្ត ឲ្យមានខំប្រឹងត​ស៊ូ​ដើ​ម្បីចិញ្ចឹមកូនស្ទើរគ្រប់ៗគ្នា ខណៈមានខ្លះបានសរសេរថា «ពិតហើយត្រូវតែតស៊ូ និងរឹងប៉ឹ​ងឡើ​ង។ ពិតជាល្អណាស់អូន ត្រូវតែរឹងប៉ឹង​​ឡើង ព្រោះប្អូននៅមានកូនទាំងពីរ របស់ប្អូនទៀត!»៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី កន្លងមក ប្រិយមិត្តតែងតែឃើញ រូបនាងរៀបរាប់ពីបញ្ហារាប់មិនអស់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់នាង បានជួបរឿងរង្គោះរង្គើនឹងគ្នា។ ប៉ុន្តែស្រាប់តែកន្លងទៅថ្មីៗនេះ រូបនាងបានបង្ហាញមុខ នារីវ័យក្មេងម្នាក់ ដោយនិយាយយ៉ាងច្បាស់ថា ជាស្រីស្នេហ៍ថ្មី របស់ស្វាមីរបស់នាង គឺលោក សុវណ្ណ មករា។

មិនត្រឹមបង្ហាញតែរូបថតនារីស្រស់ស្អាតប៉ុណ្ណោះទេ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានសរសេរសារខាងលើរូបថតនោះដែរថា "បងប្អួនប្រិយមិត្ត និងអ្នកគាំទ្រនាងខ្ញុំទាំងអស់ សូមជួយឲ្យយោបល់នាងខ្ញុំបន្តិច តើរូបប្អួនស្រីម្នាក់ គាត់មានមុខមាត់ស្អាតទេ? សុភាព ស្លូត ញេញ ឬឆ្នាស់ ឈ្លើយ ព្រហើន ថ្លើមធំ ឬគួរឲ្យស្រលាញ់? នេះជាជំហ៊ានទីមួយ"។

ជាពិសេស រូបនាងថែមសរសេរឆ្លើយឆ្លងបន្ថែម ជាមួយនឹងមិត្តក្នុងហ្វេសប៊ុកទៀតថា "ទ្រាំច្រើនខែហើយ និយាយល្អមិនស្តាប់ ថែមទាំងព្រហើន ឈ្លើយដាក់យើងប្រពន្ធដើម មើលងាយយើងគ្រប់យ៉ាង ឃើញខ្ញុំស្លូតពេក"។ "ជាស្រីសម្រាប់កំដរអារម្មណ៍ប្រុសៗ អ្នកណាក៏ស្រួលជាមួយបានដែរ គួរឲ្យខ្លាច បងប្អូន បើមានប្អូនប្រុស ឬបងប្រុស សូមប្រយ័ត្នស្រីរូបនេះស្អាតតែមុខ ដើរតែហ៊ុចឲ្យប្រុសៗទេ"។ "មិនណយទេអូន គួរឲ្យខ្លាច"។

នេះជាលើកទីមួយហើយ ដែលអ្នកនាង អ្នកនាង ឈិន ច័ន្ទសុធារី សម្រេចចិត្តបង្ហាញមុខមាត់ស្រីស្នេហ៍របស់ ស្វាមីខ្លួន ក្រោយរូបនាង ឈឺចិត្តស្អិតទ្រូង អស់រយៈពេលជាយូរណាស់មកហើយ។ អ្វីដែលសំខាន់ ក៏មានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន បានស្គាល់នារីរូបនោះ ដែលអះអាងថា រូបនាងជាតារាទើបតែរះ ហើយពេលនេះ ក៏កំពុងតែថតរឿងភាគឲ្យស្ថានីយទូរទស្សន៍មួយផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី