កោះកុង ៖ នៅវេលាម៉ោង ១ រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ នេះ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើត ឡើង ដោយសារក្រឡាប់រថយន្ដក្រុងរបស់ ក្រុមហ៊ុនរិទ្ធ មុន្នី ដឹកអ្នកដំណើរនៅក្បែរ គល់ស្ពានតាតៃ ស្រុកកោះកុង ខេត្ដកោះកុង ដោយជំហានដំបូង សេចក្ដីរាយការណ៍បាន ឱ្យដឹងថា សង្ស័យមានអ្នកស្លាប់ និងរបួស ជាច្រើននាក់ ។ ភ្លាមៗនោះសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន កំពុងចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ ដើម្បីជួយអន្ដរាគមន៍ តាមរយៈការជួយដឹកជន រងគ្រោះ ដែលរង របួសធ្ងន់ ស្រាល ទៅមន្ទីរពេទ្យ ។

សេចក្ដីរាយការណ៍ ជំហានដំបូងបានឱ្យ ដឹងថា មានអ្នកដំណើររបួសធ្ងន់ជាច្រើននាក់ ក្នុងនោះមានទាំងជនបរទេសផងដែរ ហើយ ក្មេងស្រីម្នាក់ បានដាច់ដៃឆ្វេងត្រឹម ស្មាតែ ម្ដង កំពុងដេកសម្រាកព្យាបាល នៅមន្ទីរ ពេទ្យ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានជា ជំហានដំបូង បានឱ្យដឹងថា ជនរងគ្រោះ ដែលជិះលើរថយន្ដក្រុង រិទ្ធ មុន្នី ខាងលើ នេះ មានជនបរទេស ៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ ដោយឡែកជនជាតិខ្មែរ ៦នាក់ រងរបួសទាំងអស់គ្នា ។ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ត្រូវបានគេស្ដីបន្ទោសយ៉ាង ខ្លាំង ទៅលើក្រុមហ៊ុនរថយន្ដក្រុង រិទ្ធ មុន្នី ដែលភាគច្រើនបំផុត អ្នកបើកបររថយន្ដ បើកព្រហើន ហើយតែងតែបង្កគ្រោះថ្នាក់ ចរាចរណ៍ជាច្រើនលើក ។

ប្រជាពលរដ្ឋខ្លះបានលើកឡើងថា ប្រសិនបើក្រុមហ៊ុនដឹកអ្នកដំណើរ មាន ឈ្មោះល្បីមួយនេះ មិនរឹតបន្ដឹងច្បាប់ផ្ទៃក្នុង របស់ខ្លួន នោះនឹងធ្វើឱ្យអតិថិជនថយចុះ ជាក់ជាមិនខាន ដោយសារតែពួកគេនឹងមិន ហ៊ានប្រថុយជីវិត ជាមួយអ្នកបើករថយន្ដ ព្រហើនបែបនេះឡើយ ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]