បរទេស៖ ថ្វីត្បិតក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីពានរង្វាន់ AFF Suzuki Cup ពិតមែន ប៉ុន្តែ កីឡាករយើងមួយរូប បានបន្សល់ទុកស្នាដៃជាច្រើន ក្នុងពានរង្វាន់នេះ គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានជាប់ជាកីឡាករល្អ ក្នុងជម្រើស១១នាក់ដំបូង ក្នុងវគ្គចែកពូល។

លើសពីនេះទៀត បូករួមនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អជាងគេផងនោះ ក៏មាន កីឡាករជម្រើសជាតិកម្ពុជា ២រូបផងដែរ គឺ វឌ្ឍនាកា និង ច្រឹង ពលរដ្ឋ ជាប់ចំណាត់ថ្នាក់លេខ១ ជាអ្នកស៊ុតបញ្ចូលទីល្អជាងគេ ក្នុងពានរង្វាន់នេះ។ 

ទាក់ទងនឹងជម្រើស ១១នាក់ ដ៏ល្អបំផុត ក្នុងវគ្គចែកពូលនោះ សារព័ត៌មាន Fox Sports Asia បានឲ្យដឹងថា វឌ្ឍនាកា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ពេលប្រកួតដំបូងជាមួយ ម៉ាឡេស៊ី ដោយបានស៊ុតចូល២គ្រាប់ម្នាក់ឯង។ ចំនែកឯការប្រកួតកន្លងទៅ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ គឺជាគន្លឹះសំខាន់សម្រាប់ក្រុម ពោលកីឡាកររូបនេះ មានទេពកោសល្យនិងជំនាញខ្ពស់ ក្នុងការលេង។

ប្រភពបានបន្តទៀតថា វឌ្ឍនាកា សាកសមនឹងបានលេងក្នុងព្រឹត្តការណ៍នេះបានយូរ ប៉ុន្តែដោយសារតែកម្រិតលេងរបស់កីឡាករផ្សេងៗទៀតរបស់ក្រុមជម្រើសជាតិ ទើបធ្វើឲ្យបរាជ័យ ត្រឹមវគ្គចែកពូល។

គួរបញ្ជាក់ផងដែរថា ក្នុងជម្រើស កីឡាករល្អទាំង១១នាក់ នេះមានដូចជា៖

អ្នកចាំទី៖ Hassan Sunny (សាំងហ្គាពួរ)

ខ្សែការពារ៖ Tristan Do (ថៃ) , Que Ngoc Hai (វៀតណាម) , Zaw Min Tun (មីយ៉ាន់ម៉ា) , Vu Van Thanh (វៀតណាម)

ខ្សែបំរើ៖ Chanathip Songkrasin (ថៃ) , Stefano Lilipaly (ឥណ្ឌូនេស៊ី), Nguyen Trong Hoang (វៀតណាម)

ខ្សែប្រយុទ្ធ៖ Chan Vathanaka (កម្ពុជា) Boaz Solasso (វៀតណាម) Aung Thu (មីយ៉ាន់ម៉ា) 

ប្រភព៖ Fox Sports Asia

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កំពូលគ្រាប់បាល់ទាំង ១០ ក្នុងវគ្គចម្រុះក្នុងពូលពាន AFF Suzuki Cup។ ការប្រកួតពានរង្វាន់ AFF Suzuki Cup បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលកម្ពុជាមិនមានសំណាងបាន ឡើងទៅវគ្គបន្ទាប់ ក្រោយប្រកួតចាញ់ ម៉ាឡេស៊ី ៣ទល់២ ចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣ទល់១ និងចាញ់ក្រុមខ្លាំងវៀតណាម ២ទល់១។

ទាក់ទងនឹងការប្រកួតក្នុងពូលរបស់កម្ពុជា ថ្វីត្បិតមិនបានឈ្នះក្រុមណាមួយក៏ពិតមែន ប៉ុន្តែក៏មិនមានក្រុមខ្លាំងមួយណា ដែលអាចឈ្នះកម្ពុជាដោយស្រួល ឬក៏បិទក្រុមកម្ពុជាមិនឲ្យបំបែកពងមាន់បាននោះដែរ ហើយការបំបែកពងមាន់របស់ក្រុមកម្ពុជា ក៏ត្រូវបានជាប់ក្នុងកំពូលតារាង គ្រាប់បាល់ទាំង១០ដែរ។

ជាក់ស្តែងយើងទាំងអស់គ្នា អាចទស្សនាវីដេអូខាងក្រោម ពីកំពូលគ្រាប់បាល់ទាំង១០៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]