​(ភ្នំពេញ)៖ តារាសម្ដែងស្រីវ័យក្មេង ស្រស់សោភា កូនកាត់អាល្លីម៉ង កញ្ញា ខាហ្គើ ម៉ៃយ៉ា សូរៃយ៉ាម៉ា ត្រូវបានគេស្គាល់ជាទូទៅថា នាង ម៉ៃយ៉ា ថ្វីត្បិតតែនាង ទើបតែប្រឡូកក្នុងសិល្បៈរយៈពេលខ្លីពិតមែន ប៉ុន្តែនាងទទួលបានកាងារ ច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឲ្យជឿ ព្រោះគ្រាន់តែ​ថតឲ្យសំអាងការ​នានា គឺមានជិត៣០សំអាងការឯណោះ ខណៈរូបភាពរបស់នាង មានស្ទើរតែពេញរាជធានីភ្នំពេញទៅហើយ។ ថ្មីៗ សម្រាប់តារាសម្ដែង នាង ម៉ៃយ៉ា ត្រូវបានគេទម្លាយឲ្យដឹងថា ចាប់តាំងពីនាងត្រូវប៉ាន់ មានអ្នកហៅថត ហៅសម្ដែង ឡើងកូដខ្ពស់រួចមក នាងចាប់ផ្ដើម កិកកុក ក្រឡុកដល់ផលិតករ និងអ្នកចាត់ចែងកម្មវិធី ធ្វើឲ្យពួកគេឈឺក្បាល់ វិលមុខដោយសារតែនាង។

​នាង ម៉ៃយ៉ា ត្រូវបានគេដឹងថា ក្រៅពីអាជីពជាតារាសម្ដែង តារាបង្ហាញម៉ូដ នាង​ក៏ជាពីធីការិនី ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ីអីនស៊ី ផងដែរ ដោយមានកម្មវិធីមួយចំនួន ស្ថិតក្នុងកណ្ដាប់ដៃ។ ថ្វីត្បិតតែនាងមិនសូវពូកែខាងវោហាស័ព្ទ ដូចពិធីការិនីដទៃ តែសម្រស់អាចយោងនាង ឲ្យឈរក្នុងអាជីពនេះបាន ដោយមិនលំបាកឡើយ។ កញ្ញា ម៉ៃយ៉ា ​មួយរយៈនេះ ដូចជាជោគជ័យខ្លាំង ប៉ុន្តែ​សំឡេងរិះគន់ ហាក់តាមលងបន្លាចនាង មិនឈប់ឡើយ ព្រោះនាងហាក់តំឡើងឫក​ពារ នាងមិនឈប់មិន​ឈរ ព្រោះក្រោយពេលនាងល្បីល្បាញខ្លាំង នាងហាក់ក្រអើតក្រទម ពិសេសល្បីល្បាញរឿងនាង បោកគ្រាប់បែកដាក់ក្រុមការងារ (ភូតកុហកជាមួយក្រុមការងារ) រហូតផលិតករមួយចំនួនរអា ក្នុងការហៅ ឬអញ្ជើញនាងឲ្យថតណាស់។

ប្រភពពីផលិតករ ថតស្ពតពាណិជ្ជកម្មមួយ បាននិយាយប្រាប់ Khmertalking ថា កាលពីប៉ុន្មានខែមុន រូបគេបានអញ្ជើញ កញ្ញា ម៉ៃយ៉ា ថតជាវិដេអូ ក្នុងពាណិជ្ជកម្មឲ្យហាងមួយ គ្រាន់តែ​សុំនាងឲ្យថត ជាសន្លឹកតែប៉ុន្មានសន្លឹកសោះ នាងក៏ស្រែកភ្លាមថា «សុំលុយថែម ព្រោះពេលកុងត្រា និយាយថតតែវិដេអូ ដូចនេះរូបសន្លឹក គិតលុយថែមទៀត!» ។ ស្រាប់តែផលិតករ គ្រវីក្បាល ហើយប្រាប់ក្រុមការងារថា «កុំថតអី ថតតែវិដេអូបានហើយ!»។

ក្រៅពីផលិតករខាងលើ ក្រុមសំអាងការល្បីៗ ក៏បានធ្លោយមាត់ថា ​ម៉ៃយ៉ា រត់ចោលការងារតែរហូតហ្នឹង ពេលខ្លះទទួលលុយកក់ហើយ អត់មកថត​ក៏មាន ថ្ងៃខ្លះថតបានពាក់កណ្ដាល នាងថា មានកាងារផ្សេងនាងទៅបាត់ក៏មាន តែតម្លៃខ្លួន​នាងមិនសូវថ្លៃ ហើយនាងស្អាត ចឹងពេលខ្លះ ទោះបីនាង ក្រឡុកយ៉ាងម៉េក៏ទ្រាំដែរ ព្រោះនាងល្បី​ស្អាត ហើយធូរថ្លៃ។

ជុំវិញបញ្ហាចោទប្រកាន់​ថា ក្រឡុកផលិតករ រឿងតម្លៃខ្លួន និងមិនសូវ​គោរពរ​ពេលវេលា​ ខាងលើនេះ កញ្ញា ម៉ៃយ៉ា មិនអាចសុំការបំភ្លឺបានទេ៕ ប្រភព៖ KhmerTalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  រូបថតកម្របានឃើញ បេប៊ី និងម៉ៃយ៉ា បង្អួតសម្រស់ដាក់គ្នា ក្នុងឈុតកូនក្រមុំ ពិតជាស្អាតប្លែក។ ពិធីការិនី បេប៊ី និងតារាស្រីកូនកាត់ ម៉ៃយ៉ា បានប៉ះគ្នាជាមួយនឹងការបង្ហាញខ្លូន ក្នុងឈុតរ៉ូបកូនក្រមុំយ៉ាងស្រស់ស្អាតប្លែក។

រូបថតប៉ុន្មានសន្លឹ​ក របស់តារាស្រី២ដួងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ព្រោះថាកម្របានឃើញពួកគេ បង្អួតសម្រស់ទន្ទឹមគ្នាបែបនេះណាស់។  

ជាមួយនឹងរ៉ូបវែងអូសដីប៉ោងៗ អមនឹងការតុបតែងមុខ ដូចកូនក្រមុំតុក្តតាទៀតនោះ បានធ្វើឲ្យសម្រស់កញ្ញា បេប៊ី និងម៉ៃយ៉ា ស្រស់ស្អាតគ្មានទាស់ចន្លោះត្រង់ណា។ ជាពិសេស អ្នកលេងបណ្តាញសង្គម ក៏បានលាន់មាត់សរសើរថា ពេលពួកគេឈរក្បែរគ្នាបែបនេះ ស្រស់ស្អាតម្យ៉ាងម្នាក់ គឺមិនអាចសន្និដ្ឋានអ្នកណាស្អាត ជាងអ្នកណាបានឡើយ។

ជាមួយគ្នានោះដែរ បើតាមប្រភពពីហ្វេសប៊ុក បានឲ្យដឹងថា តារាស្រី២ដួងនេះ បានថតឲ្យសម្អាងការមួយកន្លែង នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដែលតម្រូវឲ្យពួកគេឈរកាច់រាងដាក់គ្នា ជាមួយនឹងឈុតប្រពៃណីខ្មែរ និងរ៉ូបកូនក្រមុំ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃយ៉ា