ភ្នំពេញ៖ កាលពីលើកមុន ខ្មែរឡូត បានលើកយកនូវចំនួនប្រជាប្រិយភាពរបស់តារាកម្ពុជា ដែលទទួលបានអ្នកគាំទ្រច្រើនជាងគេបង្អស់លើសពី១លាន Like នៅក្នុងផេក ឬគេហទំព័រផ្លូវការ នៃបណ្តាញសង្គមហ្វេសប៊ុក របស់ពួកគេ ដោយក្នុងនោះ សង្កេតឃើញថា មានដូចជា កំពូលតារាចម្រៀងប្រចាំផលិតកម្ម Town កញ្ញា មាស សុខសោភា ម្ចាស់បទ អូនទៅហើយ ដែលទើបតែចេញវីដេអូចម្រៀងក្តៅៗកាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ពិធីករ Vj Taboi និងតារាហ្វេសប៊ុក PeyPey Dy ផងដែរ។

ដោយឡែកថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមបង្វែរអារម្មណ៍ប្រិយមិត្ត ងាកមកទស្សនា ចំនួន Followers ឬក៏ចំនួននៃអ្នកគាំទ្រដែលបានតាមដាន តារាកម្ពុជា នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេវិញម្តង។ យ៉ាងណាមិញ តារាដែលខ្មែរឡូតលើកយកនេះ គឺសុទ្ធតែទទួលបានចំនួនអ្នកគាំទ្រដែលបានតាមដានពួកគេ គឺចាប់ពី១០មឺុននាក់ឡើងទៅ៕

ដូចនេះ បើចង់ដឹងថាមានតារារូបណាខ្លះទស្សនាទាំងអស់គ្នា៖

១) តារាកំប្លែងស្រីវ័យក្មេង វ៉ាន់នីឡា ទទួលបានចំនួនអ្នកតាមដាន រហូតទៅដល់ ៣០មឺុននាក់

២) កញ្ញា ថន លក្ខិណា ទទួលបានចំនួនអ្នកតាមដានជាង២០ម៉ឺននាក់ 

៣) ដេននីក្វាន់ ទទួលបានចំនួនអ្នកតាមដានជាង២០ម៉ឺននាក់

៤) ចន ច័ន្ទលក្ខិណា ទទួលបានចំនួនអ្នកតាមដានជាង២០ម៉ឺននាក់

៥) តារារ៉េប ជីដេវីត ទទួលបានចំនួនអ្នកតាមដានជាង ១៣មឺុននាក់

៦) លោក ខេមរៈ សិរីមន្ត ទទួលបានចំនួននៃអ្នកតាមដានរហូតដល់ ១០មឺុននាក់

៧) កញ្ញា សុខ ពិសី ទទួលបានចំនួននៃអ្នកតាមដាន ជាង១០មឺុននាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា