បាត់ដំបង៖ ក្រោយការចុះផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា «ម្ចាស់ផលិតកម្ម រស្មីស្ទឹងសង្កែ ស៊ួរ វ៉ាន់នី ឆ្អែតចិត្ត ពេលត្រូវកំពូលតារាល្បីៗមួយចំនួន ធ្វើដាក់គាត់ក្នុងថ្ងៃខួបកំណើត!» រួចមក ប្រិយមិត្តអ្នកអានមួយចំនួន​មានមន្ទិលសង្ស័យ និងចោទជាសំនួរទៅលើកំពូលតារាចម្រៀងមួយចំនួនថាតើពួកគេ ពិតជាដូចអ្វីដែលម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ លោកជំទាវ ស៊ួរ វ៉ាន់នី បានបកស្រាយពិតមែន ឬមានរឿងអ្វីផ្សេង?

ទោះជាយ៉ាងណាកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានធ្វើការឆ្លើយតបផងដែរ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ពាក់ព័ន្ធទៅនឹងព័ត៌មានដ៏រំជើបរំជួលខាងលើ ដែលបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយក្នុងនោះកញ្ញាបានរៀបរាប់ឲ្យដឹងថា៖

«ប៉ុន្មានថ្ងៃនេះមានសារព័ត៌មានបានចុះផ្សាយដែលបានប្រេីរូបនិងឈ្មោះរបស់នាងខ្ញុំ ទៅហ្នឹងរឿងរ៉ាវ របស់លោកស្រី ស៑ួន វ៉ាន់នី ដែលជាអតិតអគ្គនាយការបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ទាក់ទងនឹងរឿងរាវនេះនាងខ្ញុំសូមជម្រាប់ប្រាប់ថា... កាលពីពេលនោះគាត់( លោកស្រី ស៑ួន វ៉ាន់នី )ពិតជាបានcall មកអញ្ជេីញនាងខ្ញុំឲ្យទៅចូលរួមពិធីខួបកំណេីតរបស់គាត់ នាងខ្ញុំពិតជាមានកិត្តិយសនឹងសប្បាយចិត្ត ប៉ុន្តែនាងខ្ញុំក៏បានធ្វើការសុំទោសគាត់ហេីយបានជម្រាប់ថាថ្ងៃខួបកំណើតរបស់គាត់ត្រូវហ្នឹងថ្ងៃអាទិត្យទី២០ ខែ១១ ឆ្នាំ២០១៦ គឺជាថ្ងៃដែលនាងខ្ញុំជាប់កម្មវិធី Cambodian idol វគ្គ live show សប្តាហ៍ទី៤ គឺជាកម្មវិធីដែលមិនអាចអាក់ខានបាន ហេីយកម្មវិធីក៏មិនអាចលេីកពេលវេលាបានដោយសារតែនាងខ្ញុំនោះទេ ដែលបងប្អូនធ្លាប់បានដឹងនិងទស្សនាកន្លងមកហេីយដែលនេះគឺជាកាទទួលខុសត្រូវនិងជាការងាដែលមិនអាចលេីកថ្ងៃឬបោះបង់តួនាទីបានឡើយ..។ ពេលនេះនាងខ្ញុំពិតជាសោកស្តាយនិងហួសចិត្តណាស់ដែលមានរឿងបែបនេះកេីតឡេីង មានរឿងខ្លះមិនគួរកេីតបែរជាមនុស្សប្រឹងបង្កេីតឡេីង»

ទាក់ទងនឹងការបកស្រាយរបស់កញ្ញា ឱក សុគន្ធកញ្ញា នេះផងដែរ លោកជំទាវ ស៊ួរ វ៉ាន់នី បានធ្វើការបញ្ជាក់ប្រាប់មកកាន់ក្រុមការងារ Khmerload ជាថ្មី  ដោយលោកជំទាវបានបញ្ជាក់ថា ការដែលកញ្ញាបាននិយាយថា  ក៏បានធ្វើការសុំទោសគាត់រួចរាល់ហេីយនោះ តាមពិតទៅគឺមិនមានទាល់តែសោះ ចាប់តាំងពីថ្ងៃដែលលោកស្រីអញ្ជើញនាងមក គឺលោកស្រីមិនបានទទួលដំណឹងអ្វីទាំងអស់ពីកញ្ញា សូម្បីតែសារជូនពរមួយម៉ាត់ក៏គ្មានដែរ។

ដើម្បីជ្រាបច្បាស់ សូមស្តាប់ការរៀបរាប់របស់ លោកជំទាវ ស៊ួរ វ៉ាន់នី ប្រាប់មកកាន់ក្រុមការងារ Khmerload ក្នុងវីដេអូខាងក្រោម៖

គួរឲ្យដឹងថា លោកជំទាវ ស៊ួរ វ៉ាន់នី ជាបុគ្គលម្នាក់ដែលកាន់ព្រះពុទ្ធសាសនា និងចូលចិត្តធ្វើបុណ្យសន្សំកុសល ហើយបច្ច័យទាំងអស់ដែលបានមកពី ពីធីខួបកំណើតរបស់លោកស្រីចំនួនសរុប ៧,៥៤៩ដុល្លារអាមេរិក គឺលោកស្រី បានបរិច្ចាគទាំងអស់ដោយក្នុងនោះបែងចែកទឹកប្រាក់ចំនួន ៥,២៥០ដុល្លារ យកទៅកសាងវត្តទ្រុងមាន់ និង ២៥០ដុល្លារ សម្រាប់កសាងវត្ត បទសាលា ចំណែកឯបច្ច័យដែលនៅសេសសល់ គឺលោកស្រី ប្រគេនជូនព្រះសង្ឃ និងចាស់ជរាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា