ភ្នំពេញ៖ តារាសម្តែង​កញ្ញា សារាយ ព្រះកាយ​ច័ន្ទ​ ខណៈដែលគ្រួសារកំពុងតែមាន ទុក្ខសោកជាទម្ងន់ ​ព្រោះត្រូវបានបាត់បង់លោកយាយ ហើយបែរជាមកទទួល រងការរិះគន់ជាច្រើន ខណៈនាងសម្តែងរឿង «ផ្កាយព្រឹក» ដែលមហាជនហាក់មិន​សូវ ពេញចិត្ត​នឹង តួសម្ដែងឈ្មោះនេះ តាំងពីដលមមកហើយ ។

កញ្ញា សារាយ ព្រះកាយច័ន្ទ បាននិយាយថា «ខ្ញុំសុំប្រាប់ទៅអ្នកទើសទាំងឡាយ បើទើសណាស់ ទប់មិនបានជិតផុតហើយជេរខ្ញុំមក ខ្ញុំនឹងញញឹមទទួល តែបើខ្ញុំឃើញអ្នកណាម្នាក់ ជេរ​ដល់ម៉ែឪខ្ញុំ សពយាយខ្ញុំ កុំថាខ្ញុំមិនបានប្រាប់ណា ខ្ញុំក៏មិនទុកឲ្យអ្នកឯង នៅស្រួលដែរ គិតមើលផង​ណា​យើង​ មានម៉ែឪ ហើយយាយតាដូចគ្នា បើគេជេរពួកគាត់ដែរ ជាមនុស្សមិនដឹងអី យើងអង្គុយញញឹមស្តាប់គេមែនទេ ជេរខ្ញុំ ខ្ញុំ​ញញឹមឲ្យជេរណា តែបើជេរម៉ែឪ​យាយខ្ញុំ ខ្ញុំក៏បកទៅវិញដែរ!»។

អ្នកគាំទ្រ កញ្ញា សារាយ ព្រះកាយច័ន្ទបានតបត ជាមួយប្រតិក​ម្ម ទៅលើ​ការរិះ​គន់នេះដែរថា «សូមមេត្តាកុំយកបុណ្យសព លោកយាយរបស់តារា​សម្តែង កញ្ញា ព្រះកា​យ​ច័ន្ទ មកជេរប្រទេចដាក់បណ្តាសារ ក្នុងការដែលកញ្ញាថតរឿង ​ផ្កាយព្រឹក អី! សូមកុំយកកា​រងារបូកបញ្ចូល ជាមួយរឿងផ្ទាល់ខ្លួន ជាពិសេសបុណ្យសព របស់លោកយាយនាង ដែលទើបតែទទួលមរណភាពថ្មីៗ នេះ នៅឃុំឈើទាលស្រុកឃៀនស្វាយ ហើយបុណ្យ៧ថ្ងៃ និងធ្វើនៅថ្ងៃសៅ​​រ៍ទី ២៦ ឆ្នាំ ២០១៦ ហើយបើបងប្អូនបញ្ចេញមតិយោបល់ ដាក់បណ្តាសារបែបនេះ វាហាក់បី​ដូចអាក្រក់មើលពេក ក្នុងនាមយើងទាំងអស់គ្នា៩០% ដែលកាន់នូវព្រះពុទ្ធសាសនា!»។

អ្នកគាំទ្ររូបនោះបន្តទៀតថា «តើរឿងផ្កាយព្រឹក ដែលថតនៅទូរទស្សន៍មួយ នៅស្រុកខ្មែរ គួរស្តីបន្ទោសតែលើ កញ្ញា ព្រះកាយច័ន្ទ តែម្នាក់ឯងសមទេ ? តើអ្នកណា ជាអ្នកដឹកនាំរឿងនេះ ចូលមកស្រុកខ្មែរឲ្យថត​ផលិត​?? តើក្រសួងណា ជាអ្នកអនុញ្ញាតឲ្យថត បើដឹងថារឿងនាងផ្កាយព្រឹកនេះ ជាចំណុចរសើប កាលពី១០ឆ្នាំមុន ធ្វើឲ្យប្រទេសជាតិបាត់បង់ថវិការដ្ឋអស់ប៉ុន្មាន លានដុល្លារ? កាលនោះតើពលករខ្មែរ ដែលទៅរស់នៅថៃ និងក្រុមហ៊ុនថៃ នៅស្រុកខ្មែរ តើប្រជាជនយើងបាត់បង់ ការងា​រ​ ប៉ុន្មាន​ម៉ឺន​នាក់? សូមបងប្អូនមេត្តាពិចារណារ​ឲ្យបានច្បាស់ផង!»។

​សូមជម្រាបថា បើមិនពេញចិត្តរឿងនាង ផ្កាយព្រឹក នេះយើងអាចសរសេរជាលិខិត ជាក់លាក់ណាមួយសំណូមព​រ ​ដល់ថ្នាក់ដឹកនាំក្រសួង ដែលពាក់ជាអ្នកពិចារណា វិនិឆ្ឆ័យសម្រេចលើរឿង នាងផ្កាយព្រឹកនេះ ថាគួរឲ្យថត ឬមិនឲ្យថតដើម្បីឲ្យអស់ចិត្ត ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ